Connect with us

ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ដឹក​យក​មក​ប្លុង​ចោល​នៅ​ផ្លូវ​ចូល​សង្កាត់​ស្ទឹង​មានជ័យ​២ ​ស្លាប់​នៅ​មន្ទីរពេទ្យ​ ​តេស្ត​ឃើញ​វិជ្ជមាន​​កូវីដ​១៩ទៅ​ទៀត​​

បានផុស

នៅ

ស្ត្រី​ម្នាក់​ដែល​មាន​រូប​រាង​ស្គម​ស្គាំង​ហើយ​ត្រូវ​បាន​គេ​ដឹក​យក​មក​ទុក​ឲ្យ​ដេក​លើ​ចិញ្ចើម​ផ្លូវ​ចូល​សាលា​សង្កាត់​ស្ទឹង​មានជ័យ​នោះ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​សម្ភព​ក្រុង​ហើយ​​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ប្រភព​ពី​លោក សេង វ៉ាន់ថា ចៅ​រង​ទី​១​ សង្កាត់​ស្ទឹង​មាន​ជ័យ​២​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៣​ខែ​កញ្ញា​នេះ​លោក​បាន​ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​មាន​រូបរាង​ស្គម​ស្គាំង​ហើយ​សាក្សី​ប្រាប់​ថា​មាន​គេ​ដឹក​យក​មក​ទម្លាក់​​ចោល​នៅ​ច្រក​ចូល​សាលា​សង្កាត់​ស្ទឹងមានជ័យ​២​ស្ថិត​ក្នុង​ភូមិ​ដំណាក់​ធំ​សង្កាត់​ស្ទឹង​មាន​ជ័យ​២​ខណ្ឌ​មានជ័យ​រាជ​ធានី​ភ្នំពេញ​ដោយ​មើល​ស្ថាន​ភាព​ពិបាក​ដក​ដង្ហើម​ហើយ​លើក​ដៃ​សុំ​ឲ្យ​ជូន​គាត់​ទៅ​មន្ទីរពេទ្យ​ ដោយ​ពុំ​អាច​ប្រាប់​អត្តសញ្ញាណ​ឡើយ។ឃើញ​បែប​នេះ​កម្លាំង​ប្រជា​ការពារ​សង្កាត់​បាន​ដឹក​តាម​កង់​បី​យក​ទៅ​មន្ទីរពេទ្យ​រុស្សី​ប៉ុន្តែ​ពេល​ទៅ​ដល់​គ្រូ​ពេទ្យ​មិន​ទទួល​ក៏​បន្ត​ដឹក​យក​ទៅ​មន្ទីរពេទ្យ​សម្ដេច​ឪ​(ពេទ្យ​សម្ភព​ក្រុង)ដើម្បី​ជួយ​សង្គ្រោះ។ក្នុង​នោះ​គ្រូពេទ្យ​បាន​ទទួល​យក​ទៅ​ព្យាបាល។លុះ​ដល់​រសៀល​ថ្ងៃ​ដដែល​វេលា​ម៉ោង​៥​ក៏​ស្លាប់​បាត់​បង់​ជីវិត​ទៅ​។​

លោក សេង វ៉ាន់ថា បាន​បញ្ជាក់​ថា​មក​ដល់​ពេល​នេះ​គ្រូ​ពេទ្យ​កំពុង​ប្រកាស​រក​សាច់​ញាតិ​ឲ្យ​ដឹង​ពី​ការ​ស្លាប់​។​ប៉ុន្តែ​សព​ស្រ្តី​ខាង​លើ​មាន​វិជ្ជមាន​កូវីដ១៩ទៀតផង៕

អត្ថបទ៖​នរា

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម