Connect with us

ព័ត៌មានជាតិ

សេវាឯកជន ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដំបូងគេ នៅសៀមរាប ចាប់ផ្ដើមទទួលអ្នកជំងឺ

បានផុស

នៅ

សណ្ឋាគារមួយ ឈ្មោះ ឡូទុសប្លង្គ ក្នុងខេត្តសៀមរាប ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យទទួលព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតសម្រាលដំបូងគេ ដើម្បីឱ្យអ្នកជំងឺមានភាពងាយស្រួល និងមានទំនុកចិត្ត ខណៈដែលជំងឺកូវីដ១៩ កំពុងរីករាល​ដាលនៅក្នុងប្រទេសកម្ពុជាជាបន្ដបន្តាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រី រ៉ូប៊ែតូ នាយកគ្រប់គ្រងសណ្ឋាគារឡូទុសប្លង្គ រីសត ស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បានឱ្យដឹងនៅថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២១នេះថា ការបើកសេវាព្យាបាលឯកជនសម្រាប់អ្នកជំងឺកូវីដ១៩នេះ បានធ្វើឡើងតាំងពីថ្ងៃទី ២៥ ខែកញ្ញា ដែលមកដល់ពេលនេះ មានអ្នកជំងឺទៅសម្រាកព្យាបាលចំនួន ១៥ នាក់ហើយ ដែលក្នុងនោះមានទាំងជនជាតិខ្មែរ ថៃ ចិន ជាដើម ហើយ។

លោកបាបន្ដថា កន្លែងព្យាបាលឯកជននេះ បានព្យាបាលអ្នកជំងឺស្រាលចំនួន ៥ នាក់ បានជាសះស្បើយ ដោយប្រើការព្យាបាលក្នុងរយៈពេល ១៤ថ្ងៃតែប៉ុណ្ណោះ។

លោកបន្ដថា សេវាព្យាលជំងឺកូវីដ១៩ ប្រភេទស្រាលនេះ មានក្រុមគ្រូពេទ្យផ្នែកជំងឺឆ្លងមានជំនាញ និងបទពិសោធន៍ច្បាស់លាស់ ដោយពួកគាត់បានបញ្ចប់ការសិក្សានៅក្រៅប្រទេស។

ជាមួយគ្នានោះ ការព្យាបាល ក៍មានការយកចិត្ដទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យផងដែរ ដូចជាបន្ទប់មានផាសុកភាព មានខ្យល់ចេញចូលល្អ មានកន្លែងហាត់ប្រាណ ផ្ដល់អាហារហូបចុកគ្រប់គ្រាន់ ហើយក្រុមគ្រូពេទ្យបំរើយ៉ាងដិតដល់បំោផុត។ក្រោយពីព្យាបាលជាសះស្បើយ ក្រុមគ្រូពេទ្យចេញលិខិតបញ្ជាក់ត្រឹមត្រូវពីមន្ទីរសុខាភិបាលក៍ដូចជាក្រសួងសុខាភិបាល​ផង។

លោក រី រ៉ូប៊ែតូ មានប្រសាសន៍បន្ដថា ការបើកសេវាឯកជនេះ គឺធ្វើឡើងតាមការណែនាំពីរាជរដ្ឋាល សម្រាប់អ្នកមានលទ្ធភាពព្យាបាលលើសេវាឯកជន ក្នុងគោលបំណងជួយសម្រួលដល់មន្ទីរពេទ្យរដ្ឋ និងសម្រួលដល់អ្នកជំងឺឱ្យមានភាពងាយស្រួល។កន្លែងព្យាបាលនេះ មានក្រុមគ្រូពេទ្យបំរើការងារនេះចំនួន០៦នាក់ក ក្នុងការព្យាបាល គិតជាកញ្ចប់ៗ ដោយក្នុងមួយកញ្ចប់ក្នុងតំលៃជាង២ពាន់ដុល្លាដល់ជាសះស្បើយ។

លោកថា រាជរដ្ឋាភិបាលបានអនុញ្ញាតិឱ្យបើកន្លែងព្យាបាលនេះ មានរយៈពេល២ឆ្នាំ។ទីតាំងសេវាឯកជនលើការព្យាបាល​ជំងឹកូវីដ១៩ ស្ថិតនៅក្នុងសណ្ឋាគារឡូទុសប្លង្គ រីសត តាមបណ្ដោផ្លូវជាតិលេខ៦ ក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ដសៀមរាប ដែលមានចំនួន៩០បន្ទាប់៕

អត្ថបទៈ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម