មេខ្យល់ស្រីម្នាក់ ត្រូវឃាត់ខ្លួនតាមបទបញ្ជា ពីបទជូនមនុស្សទៅរកការងារធ្វើ នៅប្រទេសថៃដោយខុសច្បាប់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មេខ្យល់ស្រីម្នាក់ ត្រូវឃាត់ខ្លួនតាមបទបញ្ជា ពីបទជូនមនុស្សទៅរកការងារធ្វើ នៅប្រទេសថៃដោយខុសច្បាប់

បានផុស

នៅ

ស្ត្រីជាមេខ្យល់ម្នាក់ ត្រូវឃាត់ខ្លួនតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ពីបទ​ជូន​មនុស្ស​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ ដោយ​ខុសច្បាប់​នៅ​វេលា​ម៉ោង​១២​ព្រឹក ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ទោ ស៊ុន សារឿន នាយរង​ការិយាល័យ ប្រឆាំង​ការជួញដូរ​ និង​មនុស្ស​ការពារ​អនីតិជន​បាន​​ឲ្យ​ដឹងថា មេខ្យល់​ដែល​ត្រូវ​ឃាត់ខ្លួន​មាន ឈ្មោះ រ៉េ​ន ឌឿ​ង ភេទ​ស្រី​ អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ក្តិ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ។

​លោក​វរសេនីយ៍ទោ ស៊ុន សារឿន​បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹង​បន្តទៀតថា​ មុន​ឈានដល់​ឃាត់ខ្លួន​មេខ្យល់​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​រមៀត​ចុះ​ល្បាត​បាន​ប្រទះឃើញ​ពលករ​ខ្មែរ​ប្រុសស្រី​ ចំនួន​៩​នាក់ ​បម្រុង​ឆ្លងដែន​ទៅ​ប្រទេសថៃ ​ទៅរក​ការងារ​ដោយ​ខុសច្បាប់ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​រមៀត ឃាត់ខ្លួន ហើយ​នាំមក​សាកសួរ នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​រមៀត។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​មេខ្យល់​ឈ្មោះ ​រ៉េ​ន ឌឿ​ង បាន​សារភាព​ថា ខ្លួន​បាន​ស៊ីឈ្នួល​ឲ្យ​ថៅកែ​ថៃ រក​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយ​ក្នុង​ម្នាក់​ថៅកែ​ថៃ​ឲ្យ​ឈ្នួល​៥០០​បាត។​

ដោយ​ផ្អែកលើ​ចម្លើយសារភាព ​និង​ការបំភ្លឺ​ពី​ពលករ​ខ្មែរ​ទាំង​៩​នាក់។​ ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក្នុងនោះ​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ​បញ្ជា​ឲ្យ​បញ្ជូន​មេខ្យល់​ទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ដាក់ទោស​ទៅតាម​ច្បាប់​ហើយ​។ ចំណែក​ពលករ​ខ្មែរ​ទាំង​៩​នាក់ ​ក្រោយពី​ធ្វើ​កិច្ចសន្យា​ហើយ​សមត្ថកិច្ច ​បាន​ឲ្យ​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​ផង​ដែរ​៕

អត្ថបទ៖ ​វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៦ ម៉ោង មុន

គ​.​ជ​.​ប តម្កល់​សេចក្ដីសម្រេច​របស់​សង្កា​ត់​ផ្សារ​ចាស់ ទុកជាបានការ​ពេញ​ទាំងមូល​

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចតេជោ ៖ នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​​ ថាកូវីដ-១៩ ​ជាជំងឺផ្ដាសាយធម្មតា​​ តែយើងត្រូវតែប្រុងប្រយ័ត្ន

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចតេជោ សែន៖ កិច្ចការអាស៊ានឆ្នាំ ២០២២ មិនមែនមានតែបញ្ហាមីយ៉ាន់ម៉ាមួយ​ទេ​

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន ជំរុញបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ចេញពីក្រុងព្រះសីហនុ

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រទះ​ឃើញ​ក្រពើ​ភ្នំ ប្រភេទ​សត្វ​ដ៏​កម្រ​បំផុត​សរុប ១០​ក្បាល ក្នុងនោះ​មាន​កូន​ក្រពើ​ភ្នំ​ចំនួន ៩​ក្បាល​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services