Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីរអប់រំ លើកទឹកចិត្តបុគ្គលិក និងសិស្ស ធ្វើតេស្តខ្លួនឯង ក្រោយបុណ្យភ្ជុំ

បានផុស

នៅ

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញបានលើកទឹកចិត្តឱ្យបុគ្គលិកអប់រំ និងសិស្សានុសិស្សស្វែងរកទីកន្លែងធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយខ្លួនឯង ពេលត្រឡប់មកពីចូលរួមពិធីបុណ្យភ្ជមបិណ្ឌវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅរសៀលថ្ងៃទី៤ ខែតុលានេះថា​ យើងបានយកសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលទៅផ្សព្វផ្សាយដល់បុគ្គលិកអប់រំ សិស្សានុសិស្ស ក្រោមឱវាទឱ្យមានការប្រុងប្រយ័ត្នក្នុងកំឡុងពេលដែលឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ ដោយឱ្យពួកគាត់មានការប្រុងប្រយ័ត្នការពារខ្លួនទៅណាមកណាត្រូវពាក់ម៉ាស រក្សាសុវត្តិភាព ពិសេសទៅកន្លែងប្រមូលផ្តុំ។

លោកប្រធានមន្ទីរ បានបន្តថា ជាងនេះទៅទៀត ពេលត្រឡប់មកពីបុណ្យភ្ជុំវិញ មន្ទីរសូមលើកទឹកចិត្តឱ្យបុគ្គលិក និងសិស្សានុសិស្សទៅស្វែងរកកន្លែងពិនិនិត្យសំណាកដើម្បីធ្វើតេស្តដោយខ្លួនឯង ហើយចំពោះការណែនាំឱ្យសាលានីមួយៗមានឧបករណ៍តេស្តសម្រាប់ធ្វើតេស្តដល់គ្រូ និងសិស្សនោះ នៅមិនទាន់មានការណែនាំនៅឡើយទេ។

រាជរដ្ឋាភិបាលបានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី ទាំងអស់ត្រូវពង្រឹងលើវិធានការទប់ស្កាត់ និងបង្ការការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលសម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខ។

ក្នុងនោះនៅក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់ ក្រសួង ស្ថាប័ន និងវិស័យឯកជន ពិសេស បណ្តារោងចក្រ សហគ្រាស និងទីតាំងអាជីវកម្ម ដែលមានកម្មករ និយោជិត និងបុគ្គលិកបម្រើការងារច្រើន ព្រមទាំងគ្រឹះស្ថានសិក្សានានា ត្រូវបានលើកទឹកចិត្តឱ្យធ្វើតេស្តរហ័សចំពោះ មន្ត្រីរាជការ កម្មករនិយោជិត និងបុគ្គលិកអប់រំ ដើម្បីធានាសុវត្ថិភាព ក៏ដូចជាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាម ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា និងបណ្តារោងចក្រ សហគ្រាស និងទីតាំងអាជីវកម្មនានា។

ទន្ទឹមគ្នានេះ នៅក្នុងអំឡុងពេលឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវវិធានការសុវិត្ថភាពផ្នែកសុខាភិបាល ពិសេស វិធានការ ៣កុំ ៣ការពារ ព្រមទាំងត្រូវគោរពវិធានការរដ្ឋបាល និងវិធានការច្បាប់ សំដៅការពារសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុម គ្រួសារពីការឆ្លងមេរោគកូវីដ-១៩៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ជីវិតកម្សាន្ដ២៨ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ៣៦ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម