Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី​នឹង​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក​និង​វិធាន​សុខាភិបាល​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ អ្នក​មិន​គោរព​តាម ត្រូវ​ទទួល​ការ​ផាកពិន័យ​តាមច្បាប់

បានផុស

នៅ

ភ្នំពេញ​ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ចាប់​រឹត​បន្តឹង​លើ​ការអនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក និង​វិធានការ​ការពារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ក្នុង​ឧិ​កាស​ដែល​បងប្អូន​ប្រជាពលរដ្ឋ​សម្រុក​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ទៅកាន់​ស្រុកកំណើត​ក្នុង​ឱកាស​បុណ្យ ភ្ជុំបិណ្ឌ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​តាម​ការ​បង្ហាញ​ក្នុង​សន្និសីទ​សារព័ត៌មាន​ នា​រសៀល​ថ្ងៃទី​៤​តុលា​នេះ នៅ​សាលា​រាជធានី​ភ្នំ ពេញ​ដែល​ចូលរួម​ដោយ​លោក​ឧ​ត្ត​ម​សេនី​យ៍​ទោ​ ចេ​វ ហាក់ ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​,​ និង​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​គណៈកម្មការ​អនុវត្ត​ច្បាប់​ចរាចរ​ណ៍​ផ្លូវគោក​។

លោក​សាំ ពិសិដ្ឋ បាន​លើកឡើង​ថា ​ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​៧​តុលា​នៃ​ថ្ងៃ​ឈប់​សំរាក​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ​នឹង​សម្រុក​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ចេញទៅ​ស្រុកកំណើត​មានការ​កើនឡើង​ខុសពី​ធម្មតា។ ​ដូច្នេះ​បង្ក​ឲ្យ មានការ​កើន​នូវ​គ្រោះថ្នាក់​ចរាចរ ជាពិសេស​បង្ក​ឲ្យ​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺកូ​វីដ១៩​ រវាង​ភ្នំពេញ​និង​បណ្តា​ខេត្ត​ក្រុង​ដទៃ​ទៀត​។ ​ជាមួយគ្នានេះ អ្នកបើកបរ​ទាំងឡាយ​ទាំង​ម៉ូតូ និង​រថយន្ត​ត្រូវ​គោរព​ច្បាប់​ចរាចរ​ណ៍​ផ្លូវគោក​ដោយ​មិនត្រូវ​ដឹក​អ្នកដំណើរ ឬ​សម្ភា​រៈ ទំនិញ​ផ្សេងៗ​លើស​ទម្ងន់ និង​សំពីងសំពោង​ជាដើម​។

លោក​សាំ ពិសិដ្ឋ បាន​អំពាវនាវ​ដល់​អ្នក​បើក​បរ​ទាំងអស់​មិន​ត្រូវ​បើកបរ​វ៉ា​ជែង​ ឬ​ វ៉ា​ខាង​ស្តាំ​ជាដើម​។ ដោយឡែក​លោក​ឧ​ត្ត​ម​សេនី​យ៍​ទោ​ចេ​វ ហាក់ បាន​គូស​បញ្ជាក់​ថា គោលដៅ​សំខាន់​គឺ​អ្នកបើកបរ និង​អ្នកដំណើរ​ត្រូវ​ចេះ​ការពារ​អាយុជីវិត​ពី​គ្រោះថ្នាក់​ចរាចរ​ណ៍​ផង និង​ចេះ​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​.១៩​ផងដែរ​។ ដោយមាន​ការណែនាំ​ពី លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ សមត្ថកិច្ច​យើង​អនុ វត្ត​យ៉ាង​ម៉ឺងម៉ាត់​សំដៅ​ធ្វើយ៉ាងណា​ការពារ​សុវត្ថិភាព​សាធារណៈ​លើ​ការត្រួតពិនិត្យ​រឹត​បន្តឹង​ទប់ស្កាត់​បទល្មើស​លួច ឆក់ ប្លន់​ជាដើម​។

លោក​បាន​អំពាវនាវ​ដល់ អ្នកបើកបរ​និង​អ្នក​ធ្វើដំណើរ ត្រូវ​គោរព​វិធាន​សុខាភិបាល​៣​កុំ ៣​ការពារ​។​ពាក់​ម៉ាស់​ឲ្យ​បាន​គ្រប់គ្នា​។ ​ចំពោះ​អ្នក​មិន​គោរព​តាម​ការណែនាំ ត្រូវ​ទទួល​ការ​ផាកពិន័យ​តាមច្បាប់៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៦ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម