Connect with us

ព័ត៌មានជាតិ

ថត​ជាប់​ភ្ញៀវផឹកស៊ី មិន​រក្សា​គម្លាតនៅ​តំបន់ទេសចរណ៍​បំពាន​គោលការណ៍​សុខាភិបាល

បានផុស

នៅ

រមនីយដ្ឋានទេសចរណ៍ធំៗ និងតំបន់កំសាន្ត ចំនួន១៣ទីតាំង ដែលត្រូវបានអាជ្ញាធរខេត្តបាត់ដំបងអនុញ្ញាតិអោយបើកដំណើរការទទួលភ្ញៀវទេសចរណ៍ក្នុងឱកាសបុណ្យភ្ជំបិណ្ឌ ប្រពៃណីជាតិនេះ ចាប់ពីដើមខែតុលា២០២១មក ឃើញថារមនីយដ្ឋានខ្លះមិនបានគោរព តាមវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់វិធានរដ្ឋបាលខេត្តបាត់ដំបង ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បានត្រឹមត្រូវនៅឡើយ។

ជាក់ស្តែង រមនីយដ្ឋានទឹកធ្លាក់ចំការស្វាយ ស្ថិតក្នុង ឃុំមានជ័យ ស្រុកសំឡូត ឃើញមានភ្ញៀវទេសចរណ៍ក្នុងស្រុក មកលេងកកកុញ នាថ្ងៃទី៤ ខែតុលា ខ្លះជាលក្ខណៈគ្រួសារ ខ្លះមកជាមិត្តភ័ក្រ្តជាដើម។ ដោយភ្ញៀវទាំងនោះខ្លះបានជួបជុំគ្នាសេពគ្រឿងស្រវឹងយ៉ាងសប្បាយរីករាយនិងចាក់ភ្លេងកំដរជាក្រុមៗ មិនបានគោរពទៅតាមវិធានសុខាភិបាល ដែលរដ្ឋបាលខេត្តបាត់ដំបង បានណែនាំនោះឡើយ គឺហាមលក់ ឬ ជួបជុំ ផឹកគ្រឿងស្រវឹង ដែលងាយនឹងបង្កអោយមាន ការឆ្លងរាលដាលជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេក៏សង្កេតឃើញដែរថា ភ្ញៀវដែលមកលេងនៅរមនីយដ្ឋាននេះ មិនសូវមានការ ពាក់ម៉ាស់ការពារ និងរក្សាគម្លាតនោះឡើយ។ ភ្ញៀវទេសចរណ៍ដែលមកលេងនៅទឹកធ្លាក់ចំការស្វាយនេះមួយក្រុមមានគ្នាជាង១០នាក់ បាននិយាយថា នៅមុខខ្លោងទ្វារចូលឃើញមានសន្តិសុខ យាមទ្វារ និងដាក់ដបអាល់កុលនិងឧបករណ៍វ៉ាស់កំដៅដែរ តែពួកគាត់មិនត្រូវបាន សន្តិសុខ ក្មេងៗ២នាក់នៅទីនោះណែនាំអោយ ចុះពីលើឡានវាស់កំដៅ ឬបាញ់ អាល់កុល និងកត់ឈ្មោះ និងមិនបាន​ឆែក​រកកាតចាក់វ៉ាក់សាំង មុនចូលរមនីយដ្ឋាននោះឡើយ គ្រាន់តែសន្តិសុខកាក់ឡាន ដើម្បីទារលុយក្បាលឡាន មួយគ្រឿង១ម៉ឺនរៀលតែប៉ុណ្ណោះគឺជាការស្រេច។

បញ្ហាដែលមិនអនុវត្តន៍តាមការណែនាំរបស់រដ្ឋបាលខេត្តនិងមន្ទីរទេសចរណ៍នេះ ធ្វើអោយមានការ ព្រួយបារម្ភពី ការឆ្លងរាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងតាមរយៈភ្ញៀវដែលមកលេងនៅទីនេះ។

លោក ម៉ុន នីកា ម្ចាស់ទីតាំងរមនីយដ្ឋានបានឆ្លើយបំភ្លឺដល់​អ្នកសារព័ត៌មានថា នៅរមនីយដ្ឋានរបស់គាត់បាន ណែនាំបុគ្គលិកនិងភ្ញៀវអោយអនុវត្តន៍ នូវវិធានការសុខាភិបាល បីកុំ បីការពារ ដូចជាពាក់ម៉ាស់ បាញ់អាល់កុល វ៉ាស់កំដៅ និង មើលកាតចាក់វ៉ាក់សាំងជាដើម ។ 

ចំណែកភ្ញៀវមកជាក្រុមៗគឺ អង្គុយ ឆ្ងាយៗ ពីគ្នាពីរម៉ែត្រ និង​មិនលក់គ្រឿងស្រវឹងនោះទេ។ ចំណែកភ្ញៀវដែល ទទួលទានគ្រឿងស្រវឹងគឺ យកមកពីក្រៅ គឺទទួលខុសត្រូវខ្លួនឯង។

ក្នុងលិខិតស្នើសុំបើកតំបន់ទេសចរណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបងទៅរដ្ឋបាលខេត្តចំនួន១៣រមនីយដ្ឋាន ក្នុងខេត្តបាត់ដំបងក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះ គឺរមនីយដ្ឋានគោលដៅ ទេសចរណ៍ទាំងនោះ គឺត្រូវ​គោរពអោយបានវិធានសុត្ថិភាពទេសចរណ៍ និង និតិវិធីប្រតិបត្តិស្តង់ដាជា អប្បបរិមា(SOP)តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មរមនីយដ្ឋានទេសចរណ៍ និងសហគមន៍ អេកូទេសចរណ៍ក្នុងខេត្តបាត់ដំបង ។

មន្រ្តីនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង​បានអោយដឹងថា រមនីយដ្ឋានទេសចរណ៍អាចដំណើរការអាជីវកម្មរបស់ខ្លួនបាន ត្រូវអនុវត្តន៍ ៣០ចំណុច  ដោយមន្រ្តីបង្ហាញត្រួសៗ ដូចជា ត្រូវធានាថា គ្រប់ភ្ញៀវទាំងអស់មុន ចូលលេងកំសាន្តត្រូវឆ្លងកាត់ការវ៉ាស់កំដៅ , លាងដៃនឹង អាកុលរឺជេល  ពាក់ម៉ាស់ រឺរបាំងការពារមុខ រក្សាគម្លាត១ម៉ែត្រកន្លះ  ភ្ញៀវត្រូវមាន​១០​នាក់ចុះ  មានបំពាក់ ឃ្យូ អ កូត បុគ្គលិកបំរើសេវាទទួលបាន ការចាក់វ៉ាក់សាំងគ្រប់គ្នា ភ្ញៀវត្រូវតែមានកាតចាក់វ៉ាក់សាំង  ឬ លិខិតបញ្ជាក់  ម្ចាស់អាជីវកម្មត្រូវបណ្តុះ បណ្តាលបុគ្គលិក ពីការអនុវត្តន៍ វិធានសុវត្ថិភាពនិងអនាម័យ  និងត្រួតពិនិត្យតាមដាន រាល់ភ្ញៀ វមកកំសាន្តអោយអនុវត្តិតាមការណែនាំពីវិធានសុវត្ថិភាពទេសចរណ៍ និងបំពាក់ ស្លាកសញ្ញាបង្ហាញ ពីវិធានសុវត្ថិភាព ទេសចរណ៍ជាដើម ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ជា មួយរាជរដ្ឋាភិបាល។

ថ្វីត្បិតមានគោលការណ៍ដាក់ចេញអោយម្ចាស់រមនីយដ្ឋាននានាអនុវត្តន៍យ៉ាងណាក្តី ក៏គេសង្កេតឃើញថា ម្ចាស់រមនីយដ្ឋានមួយចំនួន មិនបានគោរពបានត្រឹមត្រូវនៅឡើយ ។គេរង់ចាំមើលថាមន្ទីរទេសចរណ៍ ខេត្តនិងស្ថាប័នពាក់ព័ន្ធមានចំណាត់ការយ៉ាងណាចំពោះរមនីដ្ឋានទេសចរណ៍ទាំងនោះ៕ 

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១២ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម