Connect with us

ព័ត៌មានជាតិ

ត្រៀម​​ស៊ីហ្គេម សហព័ន្ធប្រដាល់​សកល ស្នើ​កីឡាករ​ជម្រើស​ជាតិ ចេញ​ទៅ​ប្រកួតខាងក្រៅ

បានផុស

នៅ

កីឡាករ កីឡាការិនីជម្រើសជាតិកីឡាប្រដាល់សកល នឹងចាប់ផ្តើមចូលជំរុំហ្វឹកហាត់បិទខ្ទប់នៅពហុកីឡដ្ឋានជាតិមរតកតេជោ រយៈពេល៣ខែ ចាប់ពីថ្ងៃទី១១ ខែតុលា រហូតដល់ចុងខែធ្នូ ឆ្នាំ ២០២១។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានបញ្ជាក់បែបនេះ ក្រោយបញ្ចប់កិច្ចកិច្ចប្រជុំមួយជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនិជម្រើសជាតិប្រដាល់សកល នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុយ សុភ័ណ្ឌ បន្ថែមថា ការហ្វឹកហាត់បិទខ្ទប់នេះ គឺដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម និងការប្រកួតអន្តរជាតិនានា។ លោកអះអាងថា ការហ្វឹកហាត់នេះ អាចបង្កើនគុណភាពកាន់តែល្អប្រសើរបាន ត្រូវមានអមជាមួយនឹងការប្រកួតដែរ។ ដូច្នេះហើយទើបសហព័ន្ធចង់ស្នើសុំទៅក្រសួងអប់រំ ដើម្បីផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនីជម្រើសជាតិប្រដាល់សកល ដែលហ្វឹកហាត់បិទខ្ទប់ទាំងនោះ អាចចូលរួមប្រកួតតាមសង្វៀនស្ថា នីយនានា និងកម្មវិធីប្រកួត ដែលរៀបចំដោយសហព័ន្ធដូចធម្មតា ដើម្បីជួយពង្រឹងសមត្ថភាពពួកគាត់ឲ្យកាន់តែមានសក្តានុពល ត្រៀមប្រកួតកម្រិតអន្តរជាតិ នាពេលខាងមុខ។

ហេតុនេះ លោកនឹងស្នើសុំគោលការណ៍ទៅក្រសួងអប់រំ យុវជន និង កីឡា ដើម្បីផ្តល់អាទិភាពជូនកីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួន ដែលហ្វឹកហាត់បិទខ្ទប់ ក្នុងជំរុំនៃពហុកីឡដ្ឋានជាតិមរតកតេជោបានចូលរួមកម្មវិធីប្រកួតនានា។

លោកអគ្គលេខាធិការរូបនេះសង្កត់ធ្ងន់ថា «គោលដៅ ដែលសហព័ន្ធស្នើសុំឲ្យកីឡាករ កីឡាការិនីហ្វឹកហាត់ក្នុងអំឡុងពេលបិទខ្ទប់ បានចេញមកប្រកួតតាមសង្វៀននានា ព្រោះសហព័ន្ធយល់ឃើញថា ការហ្វឹកហាត់តែមួយមុខ មិនមាន ការប្រកួតដកស្រង់បច្ចេកទេស នឹងធ្វើឲ្យកីឡាករ កីឡាការិនីមិនមានការរីកចម្រើនខ្លាំងទេ។ ដូច្នេះ សហព័ន្ធចាំបាច់ស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យក្រុមជម្រើសជាតិអាចចេញប្រកួតបាន។ ប្រសិនបើក្រសួងអនុញ្ញាត សហ ព័ន្ធនឹងបន្តតាមដានដោយការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងដាក់ផែនការតឹងរ៉ឹងបំផុត ពោលគឺពេលប្រកួតចប់ ត្រូវចូលជំរំហ្វឹកហាត់វិញភ្លាមៗ មិនអនុញ្ញាតឲ្យចេញទៅណាក្រៅផ្សេងឡើយ ដើម្បីបង្ការពីការឆ្លងជំងឺកូវីដ-១៩»៕

អត្ថបទ៖ វិសិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៦ វិនាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

ព័ត៌មានជាតិ១០ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១៩ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ២៤ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

Sokha Hotels

ព័ត៌មានពេញនិយម