Connect with us

ព័ត៌មានជាតិ

ក្រុមមេធាវីរាជរដ្ឋាភិបាល ទាត់ចោលទាំងស្រុង នូវការចុះផ្សាយដោយគ្មានសច្ចភាព របស់សារព័ត៌មាន The Guardian

បានផុស

នៅ

សេចក្ដីថ្លែងការណ៍បដិសេធ របស់ក្រុមមេធាវីរាជរដ្ឋាភិបាល នៅថ្ងៃទី៦ ខែតុលានេះ បានសរសេរថា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ សារព័ត៌​មាន The Guardian ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានចុះផ្សាយអត្ថបទ​មួយ ដែលមានចំណងជើងថា «ការិយាល័យមេធាវី ដែលបង្កើតឡើងដោយប្រធានាធិបតីប្រទេសស៊ីប (Cyprus) ត្រូវបានចោទប្រកាន់ពីការ​លា​ក់​បំបាំង នូវទ្រព្យសម្បត្តិរបស់ជនជាតិរុស្ស៊ី ដែលរត់គេចខ្លួន» ដែលក្នុងនោះ បាន​ចុះផ្សាយចោទប្រកាន់​ដោយ​បំភ្លៃ​ការពិតទាំងស្រុងថា សម្ដេច ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus)។

ក្រុមមេធាវីរាជរដ្ឋាភិបាល សូមបដិសេធ និងទាត់ចោលទាំងស្រុង នូវការចុះផ្សាយដោយគ្មានសច្ចភាព គ្មានមូល​ដ្ឋាន និងផ្ទុយពីការពិត របស់សារព័ត៌មាន The Guardian ខាងលើនេះ។ ក្រុមមេធាវីរាជរដ្ឋាភិបាល បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានសញ្ជាតិខ្មែរតែមួយគត់ គ្មានសញ្ជាតិបរទេសណាមួយ គ្មាន​លំនៅដ្ឋានណាមួយឯបរទេស ហើយក៏មិនដែលរត់ចោលប្រជាជន និងប្រទេសកម្ពុជានោះទេ។

ក្រុមមេធាវីរាជរដ្ឋាភិបាល បានបញ្ជាក់ទៀតថា ការចុះផ្សាយថា សម្ដេច ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេស៊ីប (Cyprus) ជាការចុះផ្សាយដែលបំផ្លើស និងប្រាសចាកពីការពិតសុទ្ធសាធ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម