Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរក្នុងខេត្តបាត់ដំបងនារដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ត្រឹម ២ ថ្ងៃ មានការធ្លាក់ចុះយ៉ាង​ខ្លាំង បើធៀបឆ្នាំកន្លងទៅ​

បានផុស

នៅ

តំបន់​ទេសចរណ៍​ចំនួន ១៣ ទីតាំង នៃ​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង ដែល​រដ្ឋបាល​ខេត្ត ​បើក​ឲ្យ​ដំណើរ​ការ​សម្រាប់​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នា​ឱកាស​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ​ស្រប​ពេល​កំពុង​ប្រឈម​វិបត្តិ​កូវីដ-១៩​ ផង​ បាន​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​ ០៥​ ដល់​ទី​ ០៦ ​ខែ​តុលា​ ឆ្នាំ​ ២០២១ ​មាន​រយៈពេល ​២ ​ថ្ងៃ​ហើយ ​នៃ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ។​ តាម​តំបន់​រមណីយដ្ឋាន​ទាំង​ ១៣​ កន្លែង ​មាន​ភ្ញៀវ​ចូល​មក​កម្សាន្ត​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ​បើ​ធៀប​នឹង​ឆ្នាំ​កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មតិ​របស់​មហាជន​បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​នឹង​មន្ត្រី​ នៃ​មន្ទីរ​ជំនាញ​ថា ការ​ថយ​ចុះ​កំណើន​ភ្ញៀវ​មក​កម្សាន្ត​តាម​រមណីយដ្ឋាន នៃ​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង​នេះ​ មានការ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​កូវីដ-១៩ ​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ទូទៅ​ធ្លាក់​ចុះ​យ៉ាង​គំហុក​បែបនេះ។ ​

ជា​មួយ​នោះ ​ម្នាក់ៗ​ នៅ​បារម្ភ​នៅឡើយ​ មិន​ហ៊ាន​នាំ​ក្រុម​គ្រួសារ​ចេញ​ដើរ​ឆ្ងាយ​នោះ​ទេ​ ទើប​ចំនួន​ភ្ញៀវ​បាន​ថយ​ចុះ​ខ្លាំង​បែបនេះ​។​ មាន​ន័យ​ថា ​ប្រជាពលរដ្ឋ​ទូទៅ ​កំពុង​ចូលរួម​អនុវត្ត​តាម​វិធានការ​ក្នុង​ការ​ការពារ​ខ្លួន​បាន​ល្អ​ប្រសើរ​លើ​បញ្ហា​សុខភាព។

បើ​តាម​របាយការណ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ដែល​ចូល​កម្សាន្ត​ក្នុង​ខេត្ត​បាត់​ដំបង ​កាល​ពី​ថ្ងៃ​ទី ​០៥ ​ខែ​តុលា​ មាន​ភ្ញៀវ​ទេសចរ​ជាតិ​ ៨,០២០ ​នាក់ ​ក្នុង​នោះ​ពុំ​មាន​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នោះ​ទេ​។​ នៅ​ថ្ងៃ​ទី​ ០៦​ ខែ​តុលា ​ឆ្នាំ ​២០២១ ​ភ្ញៀវ​ទេសចរ​ជាតិ​កើន​បាន​ ១៩,១៣៨​ នាក់ ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​(​ទេសចរ​ផ្ទៃក្នុង​)០០នាក់​។​ ក្នុង​នោះ ចំនួន​នេះ​ មន្ត្រី ​នៃ​មន្ទីរ​ជំនាញ​ថា​ បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​ ខណៈ​ឆ្នាំ​កន្លងទៅ ​ក្នុង​ថ្ងៃ​ទី ​០៦ ​ត្រូវ​ជា​ថ្ងៃ​ទី ​២​ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ​មាន​ភ្ញៀវ​ចូល​មក​កម្សាន្ត​រហូតដល់​ជាង ​៧​ ម៉ឺន​នាក់។

មន្ត្រី​ នៃ​មន្ទីរ​ជំនាញ​ បាន​បញ្ជាក់​ថា ការ​បើក​កន្លែង​រមណីយដ្ឋាន​ឲ្យ​ភ្ញៀវ​មក​កម្សាន្ត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង​ទាំង​ ១៣​ ទីតាំង​នេះ​ ម្ចាស់​រមណីយដ្ឋាន​ទេសចរណ៍​និមួយៗ​ បាន​ចូលរួម​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ ​និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​ជា​អប្បបរមា​(SOP)​ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី។

ម្ចាស់​រមណីយដ្ឋាន​ទេសចរណ៍​ក្នុង​ខេត្ត​ ក៏បាន​ចូលរួម​អនុវត្ត​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ និង​ក្រសួងសុខាភិបាល​ ដោយ​តម្រូវ​ឲ្យ​បុគ្គលិក​ពាក់​ម៉ាស់​ ចាំ​វាស់​កម្តៅ​ភ្ញៀវ​ បាញ់​អាល់កុល​ជូន​ភ្ញៀវ ​និង​ការ​រក្សា​គម្លាត​សុវត្ថិភាព​ផង​ដែរ​។​ សម្រាប់​កន្លែង​ខ្លះ​ដែល​មាន​ការ​ឆក​ល្វែង​ ក្រុមការងារ ​នៃ​មន្ទីរ​ទេសចរណ៍​ បាន​ធ្វើការ​ណែនាំ​រួចរាល់​ដែរ​ហើយ។

សូម​បញ្ជាក់​ផង​ដែរ​ថា តំបន់​រមណីយដ្ឋាន​ដែល​រដ្ឋបាល​ខេត្ត​អនុញ្ញាត​ឲ្យ​បើក​ទទួល​ភ្ញៀវ​ចូល​កម្សាន្ត​ទាំង ​១៣ ​កន្លែង​ មាន​ដូចជា ៖ រមណីយដ្ឋាន​ប្រាសាទ, រមណីយដ្ឋាន​ភ្នំ​សំពៅ​, រមណីយដ្ឋាន​ប្រាសាទ​ឯកភ្នំ​, រមណីយដ្ឋាន​អាង​កំពីងពួយ​, រមណីយដ្ឋាន​ចំការ​ស្វាយ​, រមណីយដ្ឋាន​ស្ទឹង​ថ្មដា​ចំការ​ទុរេន​, រមណីយដ្ឋាន​ទឹកធ្លាក់​ ៥៣ ​ភ្នំព្រឹក​, រមណីយដ្ឋាន​នគរជុំ​ភ្នំព្រឹក​, រមណីយដ្ឋាន​ភ្នំ​កំពូល,​រមណីយដ្ឋាន​ចំការ​ទុរេន​អូ​រតង​, រមណីយដ្ឋាន​វាល​ចម្បាំង​ខេម​សាយ​, សហគមន៍​អេកូ​ទេសចរណ៍,​ទឹក​ធ្លាក់​អូរ​ជាំ ​និង​មណ្ឌល​កម្សាន្ត​ឡូរី​ជើងភ្នំ​បាណន់៕

អត្ថបទ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម