Connect with us

ព័ត៌មានជាតិ

កំណើនភ្ញៀវទេសចរមកកម្សាន្តឆ្នេរសមុទ្រខេត្តព្រះសីហនុ ឱកាសបុណ្យភ្ជុំបិណ្ឌ មានចំនួនច្រើន​គួរឲ្យកត់សម្គាល់

បានផុស

នៅ

ភ្ញៀវ​ទេសចរ​ចូល​មកលេង​កម្សាន្ត​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​ក្នុង​ខេត្ត​ព្រះសីហនុ នា​ឱកាស​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ​សម្រាប់​ថ្ងៃ​ទី ០៦ ខែ​តុលា ឆ្នាំ ២០២១ មាន​ចំនួន​ជាង ​៣២ ០០០ នាក់ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍ បាន​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ចូល​មក​ខេត្ត​ព្រះសីហនុ​ក្នុង​ថ្ងៃ​ទី ០៦ ខែ​តុលា ឆ្នាំ ២០២១ នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ មាន​ដូច​ខាង​ក្រោម ៖

ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​សរុប ៣២.២៧២ នាក់ កើន​ឡើង ១០,៦២% ក្នុង​នោះ ភ្ញៀវ​ជាតិ​ ៣១.៣៩១​ នាក់ កើន​ឡើង ​៩,៦៣% ,ភ្ញៀវ​បរទេស​សរុប ​៨៨១ ​នាក់ ​កើន​ឡើង ៦៣,១៤%។

ភ្ញៀវ​តាម​បណ្ដា​ឆ្នេរ និង​រមណីយដ្ឋាន​នានា​សរុប​ ៣១.៨៣៦​ នាក់ កើន​ឡើង​ ៥១,៥៣% ក្នុង​នោះ ភ្ញៀវ​ជាតិ ៣១. ១២៣ នាក់ កើន​ឡើង ៥១,៥៣% ភ្ញៀវ​បរទេស ៧១៣ នាក់ កើន​ឡើង ៥០,៩៩%។​

បន្ថែម​ពី​នោះ ពុំ​មាន​ភ្ញៀវ​ចូល​តាម​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ទេ​។ ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តាម​បណ្តា​កោះ​នានា មាន​ភ្ញៀវ​សរុប​ ៤២៤ នាក់ ថយ​ចុះ​ ២៧,៨៩% ក្នុង​នោះ ភ្ញៀវ​ជាតិ​ ២៥៨​ នាក់ ថយ​ចុះ ​៤២,០២%។ ភ្ញៀវ​បរទេស​ ១៦៦​ នាក់​ កើន​ឡើង ១៦,០៨% នៅ​តាម​សណ្ឋាគារ​ ឬ​ផ្ទះសំណាក់​ជាច្រើន ​មួយ​ណា ​ក៏​មាន​ភ្ញៀវ​ចូល​សម្រាក​ដែរ​។ ចំណែក​មណ្ឌល​កម្សាន្ត​វិញ ​ដូចជា តាម​ឆ្នេរសមុទ្រ​ជាច្រើន​កន្លែង រួម​នឹង​តំបន់​ទឹកធ្លាក់​ក្បាលឆាយ ក៏​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​យ៉ាង​ច្រើន​កុះករ​ដែរ។

កំណើន​ភ្ញៀវ​ទេសចរ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ ២០២១ នេះ​ គ្រាន់តែ​រយៈពេល ០១ ថ្ងៃ​សោះ មាន​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត ​ចំនួន​ដល់​ទៅ ៣២ ០០០ នាក់៕

អត្ថបទ ៖ កោះពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម