Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់ សម្ដេចតេជោ ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ថ្នាក់ដឹកនាំជាតិមានសញ្ជាតិខ្មែរតែមួយ​

បានផុស

នៅ

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ដ៏​ខ្ពង់ខ្ពស់​ ប្រកបដោយ​ឧត្ដមគតិ​ស្នេហា​ជាតិ​ដ៏​ជ្រាលជ្រៅ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ក្នុង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ដែល​មាន​ការ​ពាក់ព័ន្ធ ដើម្បី​កំណត់​ឲ្យ​ប្រធាន​ព្រឹទ្ធសភា​, ប្រធាន​រដ្ឋសភា​, នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវតែ​ជា​ឥស្សរជន​មាន​សញ្ជាតិ​ខ្មែរ​តែមួយគត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោង​តាម​ញត្តិ​គាំទ្រ ចុះ​ថ្ងៃ​ទី ០៦ ខែ​តុលា ឆ្នាំ ២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ក្នុង​ញត្តិ​នេះ​មានន័យថា យើងខ្ញុំ​ទាំងអស់​គ្នា ជា​សមាជិក សមាជិកា ក្រុមប្រឹក្សា​រាជធានី គណៈ​អភិបាល​រាជធានី ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី ដែល​បាន​ចង្អុលបង្ហាញ​ឲ្យ​មាន​ការសិក្សា​រៀបចំ​ឲ្យ​មាន​ធ្វើ​សេចក្ដីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ​និង​ច្បាប់​ពាក់ព័ន្ធ ដើម្បី​ឲ្យ​កំណត់​ថ្នាក់ដឹកនាំ​ជាតិ​, ប្រធាន​ព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ មាន​សញ្ជាតិ​ខ្មែរ​តែមួយ។​

អនុសាសន៍​ផ្ដួចផ្ដើម​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី គឺជា​ការ​តម្រង់​ទិស​បន្ថែម​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ដើម្បី​បន្ត​ជ្រើសរើស​ថ្នាក់ដឹកនាំ​ជាតិ ប្រកបដោយ​គុណវុឌ្ឍ​ផ្នែក ចំណេះដឹង បទពិសោធន៍ ទេពកោសល្យ ភាព​ឈ្លាសវៃ ប៉ិនប្រសប់ គតិបណ្ឌិត ភាព​ចាស់ទុំ​លើ​យុទ្ធសាស្ត្រ​ដឹកនាំ និង​តែងតែ​រួមសុខ​រួម​ទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ នៅ​គ្រប់​ដំណាក់កាល​ទាំងអស់ គិត​ចាប់ពី​ដំណាក់កាល​រំដោះ​ជាតិ​មាតុភូមិ​ចេញពី​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុលពត ដំណាក់កាល​ស្តារ និង​កសាង​ប្រទេសជាតិ​ពី​បាត​ដៃទទេ ឲ្យ​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ព្រមទាំង​ការ​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​សកល ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ​-១៩ បាន​ល្អ​ប្រសើរ ដូច​ពេល​បច្ចុប្បន្ន។

ទន្ទឹម​នឹង​នេះ ការរៀបចំ​ធ្វើ​វិសោធនកម្ម​កំណត់​ឲ្យ​មាន​សញ្ជាតិ​ខ្មែរ​តែមួយ​ចំពោះ​ថ្នាក់ដឹកនាំ ​នៃ​ស្ថាប័ន​កំពូល​ទាំង​បួន​ខាង​លើ​នេះ គឺជា​កាយវិការ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​នូវ​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ និង​ប្រជាជន ជាពិសេស​ដើម្បី​បញ្ចៀស​បាន​នូវ​ការ​ជ្រៀតជ្រែក​ពី​សំណាក់​បរទេស ដូច​ក្នុង​ពេល​អតីតកាល ដែល​អ្នកនយោបាយ​ខ្មែរ​មួយ​ក្តាប់​តូច​មាន​សញ្ជាតិ​ពីរ ឬ​សញ្ជាតិ​ច្រើន តែងតែ​ពឹង​ពាក់​បរទេស ដើម្បី​ដាក់​សម្ពាធ ឬ​ធ្វើទុក្ខបុកម្នេញ​មក​លើ​ជាតិ​សាសន៍ និង​ប្រជាជន​ខ្លួនឯង ដោយ​មិនបាន​គិតគូរ​ពី​ផលប្រយោជន៍ និង​សុខទុក្ខ​របស់​ប្រជាជន​ឡើយ។

សូម​បញ្ជាក់​ថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​ ០៦ ខែ​តុលា ឆ្នាំ ​២០២១ នេះ បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សា​អំពី​ការរៀបចំ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​ពាក់ព័ន្ធ ដើម្បី​កំណត់​ឲ្យ​នាយករដ្ឋមន្ត្រី​, ប្រធានរដ្ឋសភា​, ប្រធាន​ព្រឹទ្ធសភា និង​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ មាន​សញ្ជាតិ​ខ្មែរ​តែមួយ។

សម្ដេច បាន​លើក​ឡើង​ដូច្នេះ​ថា ដើម្បី​បង្ហាញ​នូវ​ការ​ស្មោះត្រង់​ចំពោះ​ជាតិ​ និង​បញ្ចៀស​នូវ​ការ​ជ្រៀត​ជ្រែក​ពី​បរទេស ថ្នាក់ដឹកនាំ​ជាតិ​ដែល​កាន់​តួនាទី​ជា​ប្រធាន​ព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែមួយ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម