Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរជាច្រើន សម្រុកមកកម្សាន្តនៅខេត្តកែប លើសពីការរំពឹងទុក

បានផុស

នៅ

នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​ អ្នកទេសចរ​បាន​សម្រុក​មក​សម្រាក លម្ហែ កម្សាន្ត លើស​ពី​ការ​រំពឹង​ទុក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បី​យ៉ាង​ណា រដ្ឋបាល​ខេត្ត​កែប បាន​ជំរុញ និង​រៀបចំ​សោភ័ណភាព​នៅ​តាម​ទី​សាធារណៈ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​ការ​ជំរុញ​ដល់​ក្រុម​អ្នកទេសចរ​ឲ្យ​ពាក់​ម៉ាស លាងដៃ​នឹង​អាល់កុល ការ​ធ្វើ​អនាម័យ រក្សា​គម្លាត តាម​មាត់​ឆ្នេរ​កែប ដើម្បី​បញ្ចៀស​ការ​ចម្លង​ជំងឺ​កូវីដ​-១៩។

ក្នុង​ដំណើរ​ដឹកនាំ​កម្លាំង​សមត្ថកិច្ច និង​ក្រុមការងារ​ពិនិត្យ​ពី​ស្ថានភាព ក៏ដូចជា​ការរៀបចំ​សណ្តាប់​ធ្នាប់​របៀបរៀបរយ​នៅ​តាម​មាត់​ឆ្នេរ​កែប នៅ​ថ្ងៃ​ទី​ ០៧ ខែ​តុលា ឆ្នាំ​ ២០២១ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​លើក​ឡើង​ថា ថ្វីត្បិត​ក្នុង​ឱកាស​សែន​បុណ្យ​ភ្ជុំបិណ្ឌ កាលពី​ម្សិលមិញ​មាន​អ្នក​ទេសចរ​ក្នុងស្រុក​ចូល​មក​លម្ហែ កម្សាន្ត នៅ​មាត់​ឆ្នេរ​កែប​ចំនួន ៣៣,៧១៧ នាក់ និង​អ្នកទេសចរ​អន្តរជាតិ ១៣៥ នាក់ តែ​រដ្ឋបាល​ខេត្ត​ បាន​អនុវត្ត​នូវ​វិធានការ​សុខាភិបាល គឺ​ការណែនាំ​ដល់​ភ្ញៀវ​ឲ្យ​រក្សា​ការ​អនាម័យ ដូចជា ​ពាក់​ម៉ាស់ លាង​សម្អាត​ដៃ​នឹង​សាប៊ូ ឬ​អាល់កុល រក្សា​គម្លាត ធ្វើ​បែប​នេះ​ដើម្បី​ការពារ​ទប់ស្កាត់​កុំ​ឲ្យ​មានការ​រាលដាល​ជំងឺ​កូវីដ​-១៩ ក្នុង​សហគមន៍​របស់​យើង។

ក្នុង​កាលៈទេសៈ​នេះ លោក​អភិបាល​ខេត្ត សូម​ណែនាំ​ដល់​ក្រុម​អាជីវករ និង​មីង ​ពូ បងប្អូន​ទាំងអស់​គ្នា មេត្តា​រក្សា​គម្លាត ពាក់​ម៉ាស​ការពារ ថែរក្សា​សុខភាព និង​អនាម័យ​ខ្លួនប្រាណ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ជំងឺ Covid-19 ។ ​ត្រូវ​ចូលរួម​សហការ​អនុវត្ត​តាម​សេចក្ដីណែនាំ​ស្ដីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ នៃ​ជំងឺ​កូវីដ​-១៩ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កែប ឲ្យ​មាន​ប្រសិទ្ធភាព និង​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ដោយ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​នូវ​វិធានការ «៣​ការពារ និង ៣​កុំ​» ជាពិសេស​វិធានការ​របស់​ក្រសួង​សុខា​ភិបាល​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ក្រុម​គ្រួសារ និង​សហគមន៍​ចៀស​ផុត​ពី​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​នេះ​៕

អត្ថបទ ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម