Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន អញ្ជើញ​នាំយកទេយ្យវត្ថុ វេរ និងប្រគេនព្រះសង្ឃនៅវត្តភ្នំព្រះ ​

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​នាំយក​ទេយ្យវត្ថុ ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា នៅ​វត្តភ្នំ​ព្រះ ស្ថិតក្នុង​ឃុំ​យាអង្គ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ នា​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏បាន​បួងសួង​ថ្វាយព្រះពរ​ជ័យ​ថ្វាយ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ និងប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ជូនពរ​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខសន្តិភាព និង​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​។ ជាពិសេស សូម​ឲ្យ​ប្រទេសជាតិ​រួចផុត​ពី ជំងឺ​ដ​ង្កា​ត់ ជំងឺ​កូ​វីដ​-១៩ គ្រោះកាច​ចង្រៃចៀស​ផុតពី​គ្រោះរាំងស្ងួត និង​សម្បូរ​សប្បាយ​ជានិច្ច​និរន្ត​។​

លោកជំទាវ​ក៏បាន​ផ្ដាំផ្ញើ​ដល់លោក​តាជី លោក​យាយជី ត្រូវ​ចេះ​ថែរក្សា​អនាម័យ​នៅក្នុង​បរិវេណ​វត្ត ថែរក្សា​សុខភាព ដោយ​គោរព​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ​របស់​រាជរដ្ឋាភិបាល គឺ ៣​ការពារ​៣​កុំ ដើម្បី​ទប់ស្កាត់​ក្នុង​ការឆ្លង​ចូលក្នុង​សហគមន៍ និង​ត្រូវ​ចេះ​រួមគ្នា​ថែរក្សា​សម្បត្តិ​វប្បធម៌​ដែលជា​មរតក​របស់​ដូនតា​យើង​ក្នុង​តំបន់​នេះ​ឲ្យ​បាន​គង់វង្ស​ជានិច្ច​និរន្ត​។​

ទេយ្យវត្ថុ​ដែល​បាន​ប្រគេន​នាពេលនេះ រួមមាន៖ អង្ករ ស្ករស ទឹក​សុទ្ធ ទឹកក្រូច មី ទឹកដោះគោ ម៉ាស់ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីងៀត អំបិល ផ្លែឈើ ថ្នាំពេទ្យ អាល់កុល រួមជាមួយ​នឹង​ការចាប់​មគ្គផល​ក្នុង​ការចួលរួម​បច្ច័យ​កសាង និង​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​ចំនួន ៤០​អង្គ ប្រជាពលរដ្ឋ យាយជី តាជី កងកម្លាំង សរុប​ប្រមាណ​ជាង ១០០​អង្គ​/​នាក់ ៕

អត្ថបទ៖​ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម