Connect with us

ព័ត៌មានជាតិ

រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរ ដើរលេងកម្សាន្ត តាមរមណីយដ្ឋាននានា ក្នុងខេត្តរតនគិរី មានការធ្លាក់ចុះ

បានផុស

នៅ

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី៥ ដល់ ៧ ខែតុលាឆ្នាំ២០២១ (រយៈពេល ៣ថ្ងៃ) ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលមកកម្សាន្តតាមរមណីយដ្ឋាននានា នៅក្នុងខេត្តរតនគិរី មានចំនួន៧,៥៨២នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០មានការធ្លាក់ចុះ៤៤.០២% ក្នុងនោះភ្ញៀវទេសចរជាតិមានការធ្លាក់ចុះ៤៣.៥៣% និងភ្ញៀវអន្តរជាតិមានការធ្លាក់ចុះ៧៦.២៦% ខណៈភ្ញៀវទេសចរជាតិ-អន្តរជាតិឆ្នាំ២០២០សរុបចំនួន១៣,៥៤៥នាក់នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឲ្យដឹងនៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១នេះ ថា មូលហេតុ នៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកលេងកំសាន្ត នាឱកាសបុណ្យភ្ជុំបិណ្ឌនៅឆ្នាំ២០២១ គឺមកពីកត្តានៃការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ និងកត្តាសេដ្ឋកិច្ចព្រមទាំងកត្តាអាកាសធាតុផងដែរ ពីព្រោះរយៈពេល៣ថ្ងៃនៃការឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌនៅខេត្តរតនគិរី មានភ្លៀងធ្លាក់ជាប់ៗគ្នា។

លោកថា ក្នុងរយៈពេលពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ មន្ទីរទេសចរណ៍ បានសហការជាមួយអាជ្ញាធរដែនដី និងតាមរមណីយដ្ឋាន និងភោជនីយដ្ឋាន ធ្វើការផ្សព្វផ្សាយ អំពីវិធានការបង្កាទប់ស្កាត់ ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ដោយឡែកចំពោះឥរិយាបទភ្ញៀវសង្កេតឃើញថា ពួកគាត់ភាគច្រើនបានប្រកាន់ខ្ជាប់នូវការពាក់ម៉ាស់ និងរក្សាគម្លាតបានត្រឹមត្រូវ។ ចំណែកការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋាន គឺបានល្អប្រសើរ៕

អត្ថបទៈ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម