Connect with us

ព័ត៌មានជាតិ

ភ្ជុំបិណ្ឌ ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស១៤នាក់ និងរបួសធ្ងន់ស្រាល៦៤នាក់

បានផុស

នៅ

រយៈពេល ៣ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃ ទី៧ ខែតុលា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចណ៍ នៅទូទាំងប្រទេសបានកើតឡើង ៣៥ លើក បណ្តាលឱ្យមនុស្សស្លាប់ ១៤នាក់ របួសធ្ងន់ ៤៣នាក់ និងរបួសស្រាល ២១នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ចំនួនអ្នករបួស និងស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ឆ្នាំនេះ ប្រហាក់ប្រហែលនឹងឆ្នាំមុន ដែលកាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសសម្លាប់មនុស្ស ១៥នាក់ និងរបួស៦២នាក់។

បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍៣ថ្ងៃនោះក្នុងនោះ នៅថ្ងៃទី៥ ខែតុលា ត្រូវនឹងថ្ងៃទី១ នៃថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ នៅទូទាំងប្រទេសកើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ចំនួន ៩លើក បណ្តាលឱ្យស្លាប់ ៥នាក់ និងរបួស ១៨នាក់។ នៅថ្ងៃទី៦ ខែតុលា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១១លើក បណ្តាលឲ្យស្លាប់ ៣នាក់ និងរបួស ២២នាក់។ ចំណែកថ្ងៃទី៧ តុលានេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៥លើក បណ្តាលឱ្យមានមនុស្សស្លាប់ ៦នាក់ និងរបួស ២៤នាក់។

មូលហេតុដែលបណ្តាលឱ្យគ្រោះថ្នាក់ចរាចរណ៍កើតមានក្នុងពេលភ្ជុំបិណ្ឌនេះ បង្កឡើងច្រើនជាងគេដោយសារបើកបរលើសល្បឿកំណត់ បើកបរមិនគោរពសិទ្ធិ វ៉ាប្រជែង គ្រោះថ្នាក់បត់ គ្រោះថ្នាក់ និងដោយសារអ្នកបើកបរមានសារធាតុស្រវឹង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម