Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ អំពាវនាវកុំឲ្យ​មានការកេងចំណេញលើអ្នក​ស្ម័គ្រចិត្ត​ផ្អាកកម្មវិធីនានា

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ម្ចាស់មជ្ឈមណ្ឌលអគារ ភោជនីយដ្ឋាន ទីតាំងសម្រាប់ជួលរៀបចំកម្មវិធីទាំងអស់ ឲ្យយោគយល់អធ្យាស្រ័យដល់ម្ចាស់កម្មវិធី ដែលស្ម័គ្រចិត្តចូលរួម ​បង្ការ និងទប់ស្កាត់ការរីករាល នៃមេរោគ​កូ​វីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវ​ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០​នេះ ដោយស្នើដល់ម្ចាស់មជ្ឈមណ្ឌលអគារ ភោជនីយដ្ឋាន ទីតាំងសម្រាប់ជួលរៀបចំកម្មវិធីទាំងអស់ ម្ចាស់សម្អាងការ ម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អាជីវកម្មលក់ ភេសជ្ជៈ ផ្កា និងសម្ភារនានា ក៏ដូចក្រុមហ៊ុន ឬអាជីវករដែលផ្តល់សេវាកម្មផ្សេងៗដល់ការរៀបចំកម្មវិធីទាំងអស់ មេត្តាយោគយល់អធ្យាស្រ័យ និងសូមកុំកាត់លុយ ឬយកលេសទាមទារសំណងនៃការខាតបង់ពីម្ចាស់កម្មវិធី ដែលបានកក់ប្រាក់ ព្រមទាំងជៀសវាងការយកឱកាសនេះ ដើម្បីកេងចំណេញពីប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចូលរួម ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលនៃមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញវិធានការបន្ទាន់ ដល់អភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តសៀមរាប ឲ្យផ្អាក់ការជួបជុំ និងផ្អាកពិធីអាពាហ៍ពិពាហ៍ ឬការជួបជុំមិនឲ្យលើសពី២០នាក់ ដើម្បីចូលរួម​បង្ការ និងទប់ស្កាត់ការរីករាលនៃមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម