Connect with us

ព័ត៌មានជាតិ

សប្បុរសជន​ផ្តល់​អង្ករ​ជាង​៥០០​តោន​ ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ជនរងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង

បានផុស

នៅ

ភ្នំពេញ ​៖ អំណោយ​ជា​អង្ករ​ប្រមាណ​ជាង​៥០០​តោន ​របស់​សប្បុរសជន​ចំនួន​២​ក្រុម បាន​ប្រគល់​ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ចាត់ចែង​ជួយ​ទៅដល់​ជនរងគ្រោះ​និង​ជន​ងាយ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ ដែល​បាន​នឹង​កំពុង​ប្រឈម​រហូត​មក​ដល់​ពេល​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​និង​ទទួល​ខាងលើ​ បាន​ធ្វើ​ឡើង​ នា​រសៀល​ថ្ងៃទី​២៣​តុលា​នេះ ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ។

អំណោយ​សរុប​មាន​អង្ករ​ចំនួន​៥០២​តោន ដោយ​១​ក្រុម​ចំនួន​៤៨២​តោ​ត​និង​មួយ​ក្រុម​ទៀត​ចំនួន​២០​តោន។

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា ការចូលរួម​ផ្តល់​អំណោយ​មនុស្សធម៌​នា​ពេល​នេះ ពិតជា​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​កំពុង​ជួប​នូវ​គ្រោះធម្មជាតិ ដោយ​ទឹកជំនន់ ដែល​ត្រូវការ​ជំនួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​នានា ដើម្បី​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​។

លោក​អភិបាល​រាជធានី​ក្នុង​ឱកាស​នោះ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក​ឧកញ៉ា អ្នកឧកញ៉ា​លោកជំទាវ សប្បុរសជន​ទាំងអស់​ ដែល​បាន​ផ្តាច់​ពី​មាត់​ពី.ក យក​អង្ករ​រាប់​រយ​តោន​មក​ប្រគល់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រាប់​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ទាន់​ពេល​វេលា ក្នុង​គ្រា​ដ៏​លំបាក​នេះ ហើយ​លោក​សន្យា​ថា រាល់​អំណោយ​របស់​សប្បុរសជន​ទាំងអស់ នឹង​នាំ​យក​ទៅ​ចែកជូន​ដល់ដៃ​ប្រជាពលរដ្ឋ​រងគ្រោះ​ពិតប្រាកដ ហើយ​បើ​នៅ​សេសសល់​នឹង​យក​ទៅជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​មូលដ្ឋាន​ដោយ​មិន​ធ្វើ​ឲ្យ​ម្ចាស់​អំណោយ​ខកបំណង​ឡើយ​៕
ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម