Connect with us

ព័ត៌មានជាតិ

រយៈពេល១៥ថ្ងៃ ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នៅភ្នំពេញមានគ្រោះអគ្គិភ័យកើតឡើង៧លើក​

បានផុស

នៅ

នៅក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​រយៈពេល​១៥​ថ្ងៃនេះ​ នៅ​ភ្នំពេញ​មាន​គ្រោះ​អគ្គិ​ភ័យ​កើតឡើង​ចំនួន​៧​លើក​កើនឡើង​២​លើក​បើ​ធៀប​នឹង​ឆ្នាំមុន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៨ ខែតុលា​នេះ​ថា​ រយៈពេល​១៥​ថ្ងៃ​ពោលគឺ​ចាប់ពី​បិណ្ឌ​១​រហូតដល់​បុណ្យ​ភ្ជុំបិណ្ឌ​មាន​គ្រោះ​អគ្គិ​ភ័យ​បាន​កើតឡើង​ចំនួន​៧​លើក​ ក្នុងនោះ​មាន​ឆេះ​ផ្ទះ​២​ខ្នង ស្មើនឹង​៦​បន្ទប់ឃ្លាំង​១​កន្លែង​ឆេះ​រថយន្ត​១​គ្រឿងនិង​ផ្ទុះ​ចង្ក្រានហ្គាស​១​លើក​ខណៈ​ឆ្នាំមុន​បាន​កើតឡើង​ចំនួន​៥​លើក​។​

លោក​បាន​បន្តថា​ ដោយឡែក​នៅក្នុង​ពិធីបុណ្យ​ថ្ងៃ​ភ្ជុំបិណ្ឌ​៣​ថ្ងៃនេះ​បានកើត​ឡើង​តែ​១លើក​ទេ​ គឺ​ករណី​ឆេះ​រថយន្ត​កើនឡើង​១​លើក​បើ​ធៀប​ទៅនឹង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កាលពី​ឆ្នាំមុន​មាន​ចំនួន​២​លើក​។​

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានដាក់​ពង្រាយរថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២១ គ្រឿង នៅតាម​គោលដៅ​ធំៗ​ចំនួន​៧ក្នុង​រាជធានី​ភ្នំពេញដើម្បី​ត្រៀម​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​អាច​កើតឡើង​ជាយថាហេតុ​ក្នុងឱកាសបុណ្យ​ភ្ជុំបិណ្ឌ​នេះ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម