Connect with us

ព័ត៌មានជាតិ

ស្ថាប័ន​ធំៗ​ពីរ​រួមគ្នា​អភិវឌ្ឍន៍​កម្មវិធីសិក្សា​ ធនាគារ​និង​ហិរញ្ញវត្ថុ​ ដើម្បី​លើកកម្ពស់​សមត្ថភាព​ដ​ល់​យុវជន​កម្ពុជា

បានផុស

នៅ

​វិទ្យាស្ថាន​ធនាគារ​និង​ហិរញ្ញ​បាន​ចាប់​ដៃគូ​ជាមួយ​សាកលវិទ្យាល័យ​អន្តរជាតិ ផា​រ៉ា​ហ្គ​ន​អភិវឌ្ឍន៍​កម្មវិធីសិក្សា​ធនាគារ​និង​ហិរញ្ញវត្ថុ​ ដើម្បី​លើកកម្ពស់​សមត្ថភាព​ដ​ល់​យុវជន​កម្ពុជា​ ក៏ដូចជា​ឆ្លើយតប​ទៅ​នឹង​ទីផ្សារ​ការងារ​ផ្នែក​វិស័យ​ហិរញ្ញវត្ថុ​នាពេល​បច្ចុប្បន្ន​។​ ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នេះ​ បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ទី​៧ ​ខែ​តុលា ​ឆ្នាំ​២០២០​ក្រោម​អធិបតីភាព លោក​បណ្ឌិត សភាចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា​អនុស្សរណៈ​យោគយល់​នេះ គឺជា​និមិត្ត​សញ្ញា​នៃ​ព្រឹត្តិការណ៍​សំខាន់​មួយ​សម្រាប់​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ដើម្បី​រៀបចំ និង​កែលម្អ​កម្មវិធីសិក្សា​ឡើងវិញ ជាពិសេស​ទាក់ទង​នឹង​តម្រូវការ​វិស័យ​ធនាគារ និង​ធម្មជាតិ​ ដែល​មាន​ភាព​ប្រែប្រួល​នៃ​ពិភព​ធុរកិច្ច​ជំនួញ​។ លោក​បាន​បន្ត​ថា​«​អីចឹង​វិទ្យាស្ថាន​ធនាគារ​ជា​អ្នក​ផ្តល់​កម្មវិធីសិក្សា​ទៅ​ឲ្យ​សាកលវិទ្យាល័យ ​ដើម្បី​អភិវឌ្ឍន៍​កម្មវិធីសិក្សា​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ ​ដើម្បី​លើកកម្ពស់​សមត្ថភាព​របស់​សិស្ស​កាន់តែ​ខ្ពស់​និង​ទូលំទូលាយ​ ខណៈ​បច្ចុប្បន្ន​អ្វី​ដែល​សាកលវិទ្យាល័យ​នីមួយៗ​បាន​បង្រៀន​លើ​ជំនាញ​ធនាគារ​និង​ហិរញ្ញវត្ថុ​គ្រាន់តែ​ជា​ជា​មូលដ្ឋាន​ប៉ុណ្ណោះ​ ដែល​ធ្វើ​ឲ្យ​សិស្ស​ពេល​រៀន​ចប់​ទៅ​ធ្វើ​ការ​មិន​មាន​សមត្ថ​ភាព​ពេញលេញ​ តម្រូវ​ឲ្យ​ស្ថាប័ន​នោះ​ត្រូវ​បង្រៀន​បន្ត​ទៀត​»​។ លោក​បាន​បន្ថែម​ថា ​ប៉ុន្តែ​កម្មវិធីសិក្សា​ដែល​វិទ្យាស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​បង្កើត​នេះ​ គឺ​មាន​សព្វគ្រប់​ទាំងអស់​ទាក់ទិន​នឹង​ការងារ​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​ពោល​គឺ​ ពេល​សិស្ស​រៀន​ចប់​អាច​ធ្វើ​ការ​បានតែ​ម្តង​ ដោយ​មិន​ចាំបាច់​បង្រៀន​ដូច​មុន​ទៀត​ទេ​។​

ចំណែក លោកស្រី ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ទទួល​ស្គាល់​ថា​ កិច្ចសហការ​នេះ ​បាន​ជួយ​ជំរុញ​ឲ្យ​ធនធានមនុស្ស​ក្នុង​វិស័យ​ធនាគារ​មាន​ជំនាញ​ច្បាស់លាស់​។ ​លោកស្រី​បាន​បន្ត​ថា​«​អ្វី​ដែល​ជា​គោលបំណង​សំខាន់​ ដែល​យើង​ចង់បាន​នៅ​ក្នុង​អនុស្សារណៈ​នេះ​ គឺ​ចង់​ឃើញ​យុវជន​យើង​ពេល​រៀន​ចប់​ពីសា​លា​ទៅ​ អ្វី​ដែល​គាត់​បាន​រៀន​អាច​ប្រើប្រាស់​បាន​ភ្លាម ​ដោយ​ខាង​ស្ថាប័ន​មិន​ចាំបាច់​ចំណាយ​ពេល​វេលា​យូរ​ក្នុង​ការបង្រៀន​បន្ថែម​ទៀត​នោះទេ​»​។

លោកស្រី​សង្ឃឹមថា​ ទៅ​ថ្ងៃមុខ​ទៀត​នឹង​មាន​សកលវិទ្យា​ល័យ​ផ្សេងៗ​ទៀត​សហការ​ជាមួយ​វិទ្យាស្ថាន​ធនាគារ​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែមទៀត​ ដើម្បី​ឲ្យ​សញ្ញាប័ត្រ​របស់​ខ្មែរ​យើង​ជំនាញ​ខាង​ធនាគារ​មិន​ត្រឹមតែ​ទទួលស្គាល់​ក្នុងស្រុក​ទេ​អាច​ទទួលស្គាល់​ក្រៅ​ស្រុក​ទៀត​។

លោក អ៊ាង សុផល្លែត ប្រធាន​កិត្តិយស​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ ផា​រ៉ា​ហ្គ​ន បាន​មានប្រសាសន៍ថា​«​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា តាមរយៈ​អនុស្សរណៈ​នៃ​ការយោគយល់​លើ​ការផ្តល់​វគ្គ​សិក្សា​អំពី​ការ​ផ្តល់ប្រាក់​កម្ចី​ជំនួញ និង​ប្រាក់កម្ចី​ពាណិជ្ជកម្ម នៅ​សាកល​-​វិទ្យាល័យ​អន្តរជាតិ ផា​រ៉ា​ហ្គ​ន យើង​នឹង​អាច​ចូលរួម​ក្នុងការ​បណ្តុះបណ្តាល​និស្សិត និង​អ្នក​ជំនាញ​ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ ជំនាន់​ក្រោយ ដែល​មិន​ត្រឹមតែ​អាច​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ក៏​អាច​បម្រើ​ការងារ​ នៅ​ក្នុង​ស្ថាប័ន​ហិរញ្ញវត្ថុ​ណាមួយ​នៅ​ក្នុង​ពិភពលោក​ ផង​ដែរ​។

លោក បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា​តាមរយៈ​កិច្ចសហការ​នេះ​ បង្ហាញ​ពី​របៀប​ដែល​និ​យោ​ជិ​ក​និង​សាកលវិទ្យាល័យ​អាចធ្វើ​ការរួម​គ្នា​ក្នុង​វិធី​ជា​ប្រព័ន្ធ ដើម្បី​លើកកម្ពស់​សមត្ថភាព​និស្សិត និង​ទស្សនៈ​វិស័យ​ការងារ ហើយ​វា​ជាការ​ជំរុញ​ទឹកចិត្ត​ដល់​វិស័យ​ឧស្សាហកម្ម​ដទៃ​ទៀត​ ក្នុង​ការ​ធ្វើការ​ជាមួយ​ស្ថាប័ន​អប់រំ​ ដែល​ពាក់ព័ន្ធ​នានា​របស់​ពួក​គេ​ឲ្យ​ធ្វើ​ការ​សហការ​គ្នា​ដូចនេះ ​ផង​ដែរ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម