Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ នឹងផ្ដល់ជូនពលរដ្ឋខណ្ឌទួលគោក ចាប់ពីសប្ដាហ៍ក្រោយ

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅទាំង ១០សង្កាត់១០ នៃមូលដ្ឋានខណ្ឌទួលគោកនឹងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជម្រុញ ឬដូសទី៣ នៅតាមទីតាំងចំនួន៦ នៅសប្ដាហ៍ក្រោយ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១តទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌទួលគោក ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា រដ្ឋបាលខណ្ឌទួលគោក សូមឱ្យប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានសង្កាត់ទាំង១០ នៃខណ្ឌទួលគោក អញ្ជើញទៅចាក់វាក់សាំងជំងឺកូវីដ-១៩ ដូសជម្រុញ ឬដូសទី៣ ដោយចាប់ផ្ដើមនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១តទៅ នៅតាមទីតាំង ចំនួន៦។ ក្នុងនោះរួមមាន ទី១ សាលាបឋមសិក្សាសន្ធរម៉ុក ទី២ សាលាបឋមសិក្សាអនុវត្ត ទី៣ តារាងបាល់ទាត់ព្រីមៀរ ផ្លូវ៣៤៧ ទី៤ សាលាបឋមសិក្សាទួលគោក ទី៥ សាលាបឋមសិក្សាមិត្តភាព និងទី៦ សាលាបឋមសិក្សាបឹងសាឡាង។

រដ្ឋបាលខណ្ឌទួលគោក បានបញ្ជាក់ទៀតថា បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចាក់វ៉ាក់សាំងលើកទី១ និងលើក ទី២ រួចហើយ អញ្ជើញទៅចាក់វាក់សាំងលើកទី៣ (ដូសជម្រុញ) ដោយភ្ជាប់ជាមួយនូវប័ណ្ណចាក់វ៉ាក់សាំង លើកទី១ និងលើកទី២ ឬកន្ទុយសន្លឹកចាក់វ៉ាក់សាំងលើកទី១ និងលើកទី២។

ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌទួលគោក សូមក្រើនម្លឹក និងអំពាវនាវដល់ប្រជាពលរដ្ឋដែលត្រូវទៅទទួលវ៉ាក់សាំងការពារជំងឺកូវឹង-១៩ ត្រូវរក្សាឱ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ដោយត្រូវប្រកាន់ខ្ជាប់ការចូលរួមអនុវត្តន៍នូវវិធានការ សុខាភិបាល និងវិធានការ “៣កុំ ៣ការពារ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយឈរលើស្មារតីស្រលាញ់ជាតិ សហគមន៍ គ្រួសារ និងស្រលាញ់ អាយុជីវិតផ្ទាល់ខ្លួន ក្នុងឆន្ទៈរួមគ្នាជាធ្លុងមួយ ដើម្បីឈានទៅកាត់ផ្ដាច់ និងលុបបំបាត់កាឆ្លងរាលដាលជំងឺ កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងរាជធានីភ្នំពេញ ឱ្យបានឆាប់៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម