Connect with us

ព័ត៌មានជាតិ

ថ្ងៃ​ចុង​បញ្ចប់​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ បុរស​ម្នាក់​ លើក​ធុងបាស​ទាក់​ខ្សែភ្លើង​ឆក់​ប្រកាច់​ស្ដូកស្ដឹង​ស្លាប់​ភ្លាមៗ

បានផុស

នៅ

បាត់ដំបង ​៖ យុវជន​ម្នាក់​ បាន​លើក​ធុង​បាស​ដើម្បី​ចាក់​ស្តាប់​កម្សាន្ត​ ក្នុងគ្រួសារ​ស្រាប់​តែ ទាក់​នឹង​ខ្សែភ្លើងឆក់​ស្លាប់​ភ្លាមៗ នេះ​បើតាម​សំដី​របស់​យុវជន​ជា​អ្នកជិតខាង​រាប់អាន​ជិតស្និទ្ធ​បាន​រៀបរាប់ប្រាប់។

អ្នកជិតខាង​ដដែល​បាន​បន្ត​ថា មុន​កើតហេតុ​យុវជន​រងគ្រោះ​បាន​ដើរលេង​បន្តិចបន្តួច​ជាមួយគ្នា​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ក្រោយ​ត្រឡប់​មក​ផ្ទះ​វិញ​ ជនរងគ្រោះ​បាន​លើក​ធុងបាស​ដើម្បី​ចាក់​ស្តាប់​កម្សាន្ត​ក្នុង​ក្រុមគ្រួសារ​នៅវេលា​ម៉ោង​៧​យប់​ ថ្ងៃទី​០៧​តុលា​នៅ​នឹង​ផ្ទះ​របស់​ខ្លួន​ស្ថិត​ក្នុងភូមិ​ក្រាំង​ស្វាត​ ឃុំ​ឆ្នាល់​មាន់ ស្រុក​គាស់ក្រឡ​ ក៏​ស្រាប់តែ​ជួប​និង​គ្រោះថ្នាក់​ដល់​ជីវិត​តែ​ម្តង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប៉ាង​ ហៀ​ង​ អធិការ​ស្រុក​គាស់ក្រឡ​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ខាងលើ​នេះ​ បាន​កើត​ឡើងទៅ​លើ​យុវ​ជនរងគ្រោះ​ឈ្មោះ​ចាន់​ ភាព ​អាយុ​២០​ឆ្នាំ ​រស់នៅ​ចំណុច​កើតហេតុ​ខាងលើ​។ លោក​បន្ត​ថា​ហេតុការណ៍​នេះ ​បាន​កើតឡើង​ ខ​ណៈ​ដែល​យុវជន​ចាន់​ ភាព ​ខ្វះ​ការប្រុងប្រយ័ត្ន​លើក​ធុងបាស​បម្រុង​ចាក់​ស្ដាប់​ស្រប​ជាមួយ​ធុងបាស​ជាប់​ខ្សែ​ហ្វ្រី​ភ្លើង​ផង​ ក៏​ទាក់​ជើង​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​តែម្ដង​។

អ្នកស្រី​ជៀម ពូក​ ជា​ម្តាយ​បង្កើត​ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ​កូនប្រុស​គាត់​បាន​លើក​ធុងបាស​ចេញ​ពី​ផ្ទះ​បាយ ​ដើម្បី​ចាក់​ស្តាប់​ក្នុង​គ្រួសារ​ ហើយ​ធុងបាស​នោះ​មាន​ឌុយ​ភ្លើង​ដោត​ជាប់​ហ្វ្រី​ភ្លើង​ជាស្រេច​ពេល​លើក​ចេញ​មក​ក៏​ទាក់​ជើង ទាក់​ជើង​ស្រប​ពេល​ហ្វ្រី​ដោត​ភ្លើង​មិនមាន​គម្រប​ផង​ទើប​បណ្ដាល​ឲ្យ​ឆក់​ប្រកាច់​ស្ដូកស្ដឹង​ភ្លាមៗ​តែម្ដង​។

​គាត់​បាន​បន្តថា​ ពេល​កើតហេតុ​ភ្លាមៗ​គាត់​និង​ក្រុមគ្រួសារ​បាន​ព្យាយាម​ដឹក​កូន​តាម​គោយន្ត​កន្ត្រៃ​ទៅកាន់​មណ្ឌល​សុខភាព តែ​គ្រួ​ពេទ្យ​ប្រាប់​ថា ​ជនរងគ្រោះ​បាន​ស្លាប់​ហើយ​រួចហើយ​រួច​ក៏​ដឹក​ត្រឡប់​មកផ្ទះ​វិញ​តែម្ដង​រៀប​ចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ដោយ ៖ សៅ សារិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម