Connect with us

ព័ត៌មានជាតិ

យោធាថៃ ឃាត់ខ្លួនពលករខ្មែរ ៧នាក់ ដែលឆ្លងដែនខុសច្បាប់

បានផុស

នៅ

ពលករខ្មែរចំនួន ៧នាក់ ដែលបានលួចឆ្លងដែនដោយខុសច្បាប់ ចូលទៅក្នុងទឹកដីថៃ ដើម្បីរកការងារធ្វើ ត្រូវបានកម្លាំងទាហានឈុតខ្មៅថៃឃាត់ខ្លួន ប្រគល់ឲ្យភាគីកម្ពុជាវិញ។ ការឃាត់ខ្លួន ដោយកម្លាំងទាហានកងរយលេខ ៥៤៦នេះ បានធ្វើឡើងនៅវេលាម៉ោង ៥ព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចព្រៃឫស្សី ក្បែអូរព្រំដែនថៃ-កម្ពុជា ក្នុងភូមិសាស្ត្រ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី។

យោងតាមការផ្សាយ របស់គេហទំព័រក្នុងស្រុកថៃ បានបញ្ជាក់ថា ពលករខ្មែរទាំង ៧នាក់ គឺមានស្រី ៣ នាក់ និងក្មេងតូចម្នាក់ផង ដែលពួកគេបានឆ្លងផុត ចូលទៅក្នុងទឹកដីថៃទៅហើយ ដើម្បីបន្តដំណើរទៅខេត្តផ្សេងៗទៀត ក្នុងទិសដៅរកការងារធ្វើ។

ក្រោយពេលឃាត់ខ្លួន យោធាថៃបានឲ្យមន្ត្រីសុខាភិបាល ស្រុកពោងណាំរ៉ន ចុះមកពិនិត្យសុខភាពពួកគេទាំងអស់គ្នាជាមុន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ចូលក្នុងសហគមន៍។

នៅថ្ងៃដដែលនោះដែរ ភាគីថៃបានទំនាក់ទំនងមកកាន់យោធាកម្ពុជា នៃការិយាល័យទំនាក់ទំនងព្រំដែនថៃ-កម្ពុជា និងកម្លាំងប៉ូលិសព្រំដែនកម្ពុជា ប្រចាំស្រុកកំរៀង ឲ្យចូលទៅទទួលយកពលករទាំងអស់ ត្រឡប់មកកម្ពុជាវិញ ដើម្បីអប់រំ ឬក៏ដើម្បីធ្វើចត្តាឡីស័កនៅទីនោះ៕

អត្ថបទ៖ សោ និយមរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម