Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣​ចាប់​ពីថ្ងៃទី១១​ខែតុលា​នេះ

បានផុស

នៅ

ដើម្បី​បង្កើន​ភាពស៊ាំ​ទប់ទល់​នឹងមេរោគ​កូ​វីដ​-១៩ អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ និង​ដោយទទួល​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពីសម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ក្នុងការប្រគល់​ភារកិច្ច​ជូន​ក្រុមគ្រូពេទ្យ​នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ ដើម្បី​ទទួលបន្ទុក​ចាក់​វ៉ាក់សាំងដូ​ស​ជំរុញ ឬ​ដូស​ទី​៣ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌចំនួន ០៦ និង​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ផ្សេងទៀត​ទទួលបន្ទុក​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ចំនួន ០៨ ផ្សេងទៀត ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​២ ឬ​គ្រ​ប់ដូ​ស (​គ្រប់​ប្រភេទ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩) តាមរយៈ​ការអញ្ជើញ និង​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដែលមាន​ទីតាំង​ជួន​ភ្ជាប់​ក្នុង​តារាង​ឧបសម្ព័ន្ធ និង កាលបរិច្ឆេទ​ដែល​បានកំណត់ ចាប់ពី​ថ្ងៃទី​១១​តុលា​នេះ​តទៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​បាន​បញជាក់ថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ មេត្តា​ជ្រាបថា អនុវត្តតាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គ​មហា​សនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយ​ទទួលបាន​ការប្រគល់​ភារកិច្ច​ពី​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក​-១៩) ស្របតាម​គោល​នយោបាយ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ជំរុញ និង​ផ្អែក តាម​ផែនការ​សកម្មភាព​សម្រាប់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ជំរុញ ដើម្បី​បង្កើន​ភាពស៊ាំ​ទប់ទល់​នឹង មេរោគ​កូ​វីដ​-១៩ អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ និង​ដោយ ទទួល​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ក្នុង ការប្រគល់​ភារកិច្ច​ជូន​ក្រុមគ្រូពេទ្យ​នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ ដើម្បី​ទទួលបន្ទុក​ចាក់​វ៉ាក់សាំង ដូ​ស​ជំរុញ ឬ​ដួស​ទី​៣ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ ចំនួន ០៦ និង​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ផ្សេងទៀត​ទទួលបន្ទុក​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ចំនួន ០៨ ផ្សេងទៀត ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​២ ឬ​គ្រ​ប់ដូ​ស (​គ្រប់​ប្រភេទ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩) តាមរយៈ​ការអញ្ជើញ និង​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដែលមាន​ទីតាំង​ជួន​ភ្ជាប់​ក្នុង​តារាង​ឧបសម្ព័ន្ធ និង កាលបរិច្ឆេទ​ដែល​បានកំណត់​។​

ចាប់ដំណើរការ​ចាក់​វ៉ាក់សាំង​ពីថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២១ នៅក្នុង​មូលដ្ឋាន ១១​ខណ្ឌ (​សម្រាប់ប្រជាពល​រដ្ឋ ដែល​ទទួល​វ៉ាក់សាំង​វ​មាន​គម្លាត​រយៈពេល ០៤​ខែ គិត​ចាប់ពី​កាលបរិច្ឆេទ​នៃ​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​២)៖​ដោយ​ក្រុមគ្រូពេទ្យ​យោធា​នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ​នឹង​ចាប់ផ្តើម​នៅវេលា​ម៉ោង ១៤.០០​នាទី រសៀល រួមមាន​៖ ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌ​កំបូល និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ពី ក្រុមគ្រូពេទ្យ​យោធា នៃ​កងយោធពល​ខេមរភូមិន្ទ​ត្រូវ​ទៅ​ទទួល​វ៉ាក់សាំង​នៅ​ទីតាំង​ដែល​ក្រុមគ្រូពេទ្យយោធាបានរៀប​ចំ​សម្រាប់​ដូ​ស​ជំរុញ​) ។​

ចំពោះ​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មក​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​ភ្ជាប់​មកជា​មួយ​៖ (១) ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ និង​(២) អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ ឯកសារ​ដែល​បាន​ប្រើប្រាស់​ក្នុងការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ ព្រមទាំង ត្រូវគោរព​នូវ​លក្ខខណ្ឌ​នៃ​ការទទួលបាន​វ៉ាក់សាំង​ដូ​ស​ជំរុញ ពោលគឺ​ធានា​នូវ​គម្លាត​រយៈពេល ០៤(​បួន​) ខ គិត​ចាប់ពី​កាលបរិច្ឆេទ​នៃ​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​។​

ទន្ទឹមនឹងនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ក្រើនរំលឹក និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ មក​ទទួលយក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ ត្រូវ​ប្រកាន់ខ្ជាប់​ឲ្យ​បានជា​ដាច់ខាត​នូវ​ការ​រក្សា​គម្លាត សុវត្ថិភាព​សង្គម ពាក់​ម៉ាស តម្រង់​ជួរ​ចៀសវាង​ការ​ឈរ​ប្រជ្រៀត​គ្នា ហើយ​សូម​ចូលរួម​អនុវត្ត​តាម​ការណែនាំរ​បស់ ក្រសួងសុខាភិបាល និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ “៣ ការពារ និង ៣ កុំ​” របស់ សម្តេច​អគ្គ​មហា​សនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ខ្លឹមសារ​ដូច​បាន​ជម្រាបជូន​ខាងលើនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់​ជា​ពិ​សស ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​អញ្ជើញ​មក​ទទួល​វ៉ាក់សាំង​ដូ​ស​ជំរុញ ដោយ​ឥតគិតថ្លៃ ឱ្យបាន​ទាន់ពេលវេលា ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ផ្តល់​កិច្ចសហការ​ខ្ពស់​៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម