Connect with us

ព័ត៌មានជាតិ

ថៃឃាត់ខ្លួនពលករខ្មែរ ៤០ នាក់ នៅ ២ គោលដៅ ក្នុងថ្ងៃតែមួយ

បានផុស

នៅ

ពលករខ្មែរសរុបចំនួន ៤០ នាក់ ត្រូវបានកម្លាំងទាហានឈុតខ្មៅថៃ ស្ទាក់ឃាត់ខ្លួនបានលើ ២ គោលដៅ ក្នុងស្រុកតែមួយ និងក្នុងថ្ងៃតែមួយ ខណៈពួកគេកំពុងលបឆ្លងដែនទៅរកការងារធ្វើដោយខុសច្បាប់ នៅក្នុងប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួននេះបានធ្វើឡើងនាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ដោយកម្លាំងកងរយលេខ ១២ និងកម្លាំងកងរយលេខ ១៣ ដែលកំពុងធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ នៅក្នុងរដូវកាល ការរាតត្បាតនៃជំងឺកូវីដ-១៩។

គោលដៅទី១ គឺកម្លាំងយោធាថៃ ក្នុងអង្គភាពកងរយលេខ១២ បានឃាត់ខ្លួនពលករខ្មែរ ចំនួន ២៨ នាក់ ក្នុងនោះប្រុស ១៧ នាក់ ស្រី ៩ នាក់ និងក្មេងតូចៗ ២ នាក់ ត្រង់ចំណុច ភូមិវឌ្ឍនា ឃុំផានសឹក ក្នុងឃុំអារញ្ញប្រាថេត ខេត្តស្រះកែវ ខណៈពួកគេកំពុងធ្វើដំណើរចូលទៅរកការងារធ្វើដោយខុសច្បាប់។

គោលដៅទី ២ ត្រូវបានកម្លាំងកងរយលេខ ១៣ ធ្វើការឃាត់ខ្លួនពលករខ្មែរ បន្ថែមចំនួន ១២ នាក់ទៀត ដែលក្នុងនោះ ប្រុស ៦ នាក់ ស្រី ៥ នាក់ និងក្មេងតូច ១ នាក់ ត្រង់ចំណុច ក្នុងភូមិ៦ ឃុំថាប់ភ្រិក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលបានលបឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ។ 

បច្ចុប្បន្នពលករខ្មែរទាំង ៤០ នាក់ ត្រូវបានកម្លាំងយោធាថៃ បញ្ជូនទៅកាន់អធិការដ្ឋានតម្រួតស្រុកអារញ្ញប្រាថេត ដើម្បីសាកសួរតាមនីតិវិធី៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម