Connect with us

ព័ត៌មានជាតិ

អាជ្ញាធរនឹងអនុវត្តផ្លូវច្បាប់ ចំពោះពលរដ្ឋបំពានចិញ្ចើមផ្លូវចោមចៅ និង មហាវិថីឈ្នះឈ្នះ

បានផុស

នៅ

ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តោយផ្លូវចោមចៅ ក៏ដូចជានៅតាមបណ្តោយ មហាវិថី ឈ្នះឈ្នះ សូមធ្វើការរុះរើសម្ភារៈផ្ទាល់ខ្លួនដែលរំលោភលើផ្លូវចេញជាបន្ទាន់។ ប្រសិនបើមិនអនុវត្តតាមការណែនាំ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យនឹងអនុវត្តផ្លូវច្បាប់។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ដើម្បីឱ្យមានសោភ័ណភាព និងសុវត្ថិភាពសាធារណៈ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមធ្វើការណែនាំបងប្អូនប្រជាពលរដ្ឋ ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្មរោងចក្រ-សហគ្រាស និងម្ចាស់ ផែស្ងួត នៅតាមបណ្តោយផ្លូវចោមចៅ (ផ្លូវវ៉េងស្រេង) ស្ថិតនៅសង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ និងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក៏ដូចជា នៅតាមបណ្តោយមហាវិថី ឈ្នះឈ្នះ សង្កាត់ចោមចៅទី៣ សង្កាត់ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដែលបានដាក់តាំងទំនិញ របស់របរ សំម្ភារៈផ្សេងៗ និងតសំយ៉ាប ព្រមទាំងការចតយានយន្តគ្រប់ប្រភេទប្រកបរបរលើចិញ្ចើមផ្លូវសាធារណៈ សូម៖

១. ចំពោះសំណង់ហ្វែមដែក ការតសំយ៉ាប និងការចតយានយន្តរំលោភលើចិញ្ចើមផ្លូវសាធារណៈ៖ ម្ចាស់ទីតាំងត្រូវរុះរើចេញដោយស្ម័គ្រចិត្ត និងបញ្ចប់ការចតយានយន្តនៅលើចិញ្ចើមផ្លូវសាធារណៈ រួមទាំង របស់របរ សម្ភារៈផ្សេងៗ។

២. ចំពោះទីតាំងអាជីវកស្របច្បាប់ ដែលមិនរំលោភលើចិញ្ចើមផ្លូវសាធារណៈ ត្រូវអនុវត្ត៖ ត្រូវមានចំណតផ្ទាល់ខ្លួន ដោយមិនត្រូវយកទ្រូងផ្លូវសាធារណៈធ្វើជាចំណតជាច់ខាត ចំពោះការចតមធ្យោបាយគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវ ត្រូវទុកចំណែកនៃចិញ្ចើមផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរបាន។ នៅខាងមុខទីតាំងអាជីវកម្មរបស់ខ្លួនត្រូវសំអាតអនាម័យ ឱ្យបានស្អាតជានិច្ច។ រាល់កាកសំណល់ផ្សេងៗត្រូវច្រកថង់ឱ្យជិត ឬ វេចខ្ចប់ឱ្យបានស្អាត និងទុកដាក់ឱ្យបានត្រឹមត្រូវ។ មិនត្រូវបញ្ចេញសំរាម ឬ លាងរថយន្ត ម៉ូតូ ឬសម្ភារៈផ្សេងៗបង្ហូរមកលើចិញ្ចើមផ្លូវឬទ្រូងផ្លូវសាធារណៈឡើយ។

សេចក្តីជូនដំណឹងដដែលបន្តថា ក្នុងករណី លោក/លោកស្រី មិនអនុវត្តតាមខ្លឹមសារសេចក្ដីជួនំដំណឹងនេះទេ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នឹងមានវិធានការចុះរុះរើ និងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ដែលមាននៅ លើទីតាំងនោះឡើយ។ ចំពោះរាល់ការចំណាយក្នុងការអនុវត្តការងាររុះរើ និងដកហូតនេះ ជាបន្ទុករបស់លោក/លោកសី ដែលជាម្ចាស់ទីតាំងត្រូវទទួលខុសត្រូវទាំងស្រុង ករណីមានការរារាំង រឹងរូសមិនស្តាប់ការណែនាំ អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម