Connect with us

ព័ត៌មានជាតិ

ទៅ​ឃ្វាល​គោ​ប្រទះ​ឃើញ​គ្រាប់​នាំ​គ្នា​វាយ​លេង​បណ្ដាល​ឱ្យ​ស្លាប់​កុមារ​ម្នាក់​ និង​របួស​២​នាក់​

បានផុស

នៅ

លោក ហេង​ រតនា​ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់​បាន​​ឱ្យ​ដឹង​ថា​មាន​ករណី​ផ្ទុះ​គ្រាប់ឡង់​ ដែល​ជា​សំណល់​យុទ្ធភណ្ឌ​ពី​សង្គ្រាម​ បណ្ដាល​ឱ្យ​ស្លាប់​កុមារា​ម្នាក់​និង​រង​របួស​កុមារ​ចំនួន​២នាក់​នាក់​ នៅ​ពេល​ទៅ​ឃ្វាល​គោ​ប្រទះឃើញ​គ្រាប់​ហើយ​នាំ​គ្នា​វាយ​គ្រាប់​នោះ​លេង​។​

លោក​ ហេង​ រតនា​ បាន​បន្ត​​ថា​ ហេតុការណ៍​ផ្ទុះ​គ្រាប់​នេះ​បាន​កើត​​ឡើង​កាល​ពី​ថ្ងៃ​ទី​០៨​ ខែ​តុលា​ ឆ្នាំ២០២១​ នៅ​ឃុំ​សាលា​វិស័យ​ ស្រុក​ប្រាសាទ​បល្ល័ង្គ ខេត្ត​កំពង់​ធំ​​ ។

(រូបតំណាង)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ហេង​ រតនា​បាន​បន្ត​ថា« ខ្ញុំ​សូម​ចូល​រួម​មរណ:​ទុក្ខ​ជាមួយ​គ្រួសារ​សព​និង​សូម​វិញ្ញាណខន្ត​សព​បាន​ទៅ​ទីឋាន​បរមសុខ»។​ជាមួយ​គ្នា​ដែរ ​លោក​អគ្គនាយក​​ស៊ីម៉ាក់​សូម​បន្ត​អំពាវ​នាវ​ក្មួយៗ​ ពូមីង​លោក​តាយាយ​ទាំង​អស់​មេត្តា​ជួយ​បន្ត​ផ្សព្វផ្សាយ​និង​អប់​រំកូន​ចៅ​អំពី​គ្រោះ​ថ្នាក់​ដោយ​សារ​សំណល់​យុទ្ធភណ្ឌ​ពី​សង្គ្រាម​ ករណី​ជួប​ប្រទះ​សូម​កុំ​ប៉ះ​ពាល់​គ្រាប់​យុទ្ធភណ្ឌ​និង​ត្រូវ​រាយការណ៍​មក​កម្លាំង​ស៊ីម៉ាក់​​ឬ​ កំលាំង​នគរបាល​ប៉ុស្តិ៍​​ ឬ​អាជ្ញាធរ​ភូមិ​ឃុំ​ ដែល​ស្ថិត​នៅ​ក្បែរ​បំផុត​​ ដើម្បី​កម្លាំង​ស៊ី​ម៉ាក់​ប្រមូល​កម្ទេច​ចោល​គ្រាប់​សំណល់​យុទ្ធភណ្ឌ​ពី​សង្គ្រាម​ទាំង​នោះ​។​

យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ មីន​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ក្នុង​រយៈ​ពេល​៩​ខែ​ឆ្នាំ​២០២១​នេះ​មាន​ជន​រង​គ្រោះ​ ដោយ​សារ​មីន ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​៣៤ ករណី ។​ តួលេខ​នេះ​បង្ហាញ​ពី​ការ​ថយ​ចុះ ៣៨%​ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២០ ​ដែល​មាន​ជន​រង​ គ្រោះ​ដោយ​សារ​គ្រាប់​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​រហូត​ដល់​ទៅ​ចំនួន​៥៥​នាក់​។​អាជ្ញាធរ​មីន​កម្ពុជា​បាន​បន្ត​ថា​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដោយ​សារ​មីន ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ទាំង​៣៤​ នាក់​នោះ​ក្នុង​នោះ​រួម​មាន​ករណី​ស្លាប់​១០នាក់, របួស១៨នាក់, និង ពិការ​អវយវៈ​ចំនួន៦ នាក់៕​

អត្ថបទ៖​ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម