Connect with us

ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ រត់មកលាក់ខ្លួននៅខេត្តរតនគិរី ពាក់ព័ន្ធករណីហិង្សា

បានផុស

នៅ

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានសហការជាមួយនិងកម្លាំងនគរបាលរដ្ឋបាលឃុំតឺន ស្រុកកូនមុំ ចុះឃាត់ខ្លួនពាក់ព័ន្ធ​ករណី​ហិង្សាដោយចេតនា នៅខេត្តត្បូងឃ្មុំ​ ក្នុងនោះ​ដោយ​មាន​ការ​សម្របសម្រួល​ពី​លោក កែវ ភក្តី ព្រះ​រាជអាជ្ញារងអម​សាលាដំបូងខេត្តរតនគិរី។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់​ខ្លួន​ជន​សង្ស័យ​ខាង​លើ​នេះ​ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១​៣​និង​១៥នាទី កាលពីថ្ងៃទី៩​ ខែតុលា ឆ្នាំ២០២១។ 

យោងតាមរបាយការណ៍ពីនគរបាលបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនា នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១​ បទល្មើសជាក់ស្តែង។ ជនសង្ស័យ​ឈ្មោះ ឆន វីធីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ។ 

របាយការណ៍​បាន​បញ្ជាក់​ថា វត្ថុតាង ដកហូតម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម​ សេ៊រីឆ្នាំ២០១០ ឡើងតែមឆ្នាំ២០២០ ពណ៌ខ្មៅ បិតស្គុតពណ៌ក្រហម គ្មានស្លាកលេខ លេខតួរ-ម៉ាស៊ីន ៥៥៦៧០១ (សភាពចាស់) មានទីលំនៅបច្ចុប្បន្នភូមិឈូក ឃុំឈូល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។  

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានធ្វើតេស្តរកជំងឺកូវីដ១៩ លទ្ធផល(អវិជ្ជមាន)។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តរតនគិរី ដើម្បីរៀបចំប្រគល់ទទួលឲ្យទៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីអនុវត្តនីតិវិធីបន្ត៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៧ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម