Connect with us

ព័ត៌មានជាតិ

អាជ្ញាធរចុះពិនិត្យ ហើយប្រាប់ពីស្ថានភាពទឹកស្ទឹងព្រែកត្នោត

បានផុស

នៅ

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅព្រឹកថ្ងៃទី ១០ ខែតុលានេះ បានចុះពិនិត្យស្ថានភាពទឹកជំនន់នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលទឹកស្ទឹងនៅតែបន្តហក់ឡើង ដែលជាការព្រួយបារម្ភមួយរបស់អាជ្ញាធររាជធានីភ្នំពេញ ក្នុងកិច្ចការងារអាយុជីវិតនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង មានប្រសាសន៍ថា នៅពេលមានទឹកជំនន់កើតឡើងអាជ្ញាធរ ត្រូវចុះពិនិត្យមើលស្ថានភាពទឹក ដើម្បីស្វះស្វែងរកវិធានការផ្សេងៗ ក្នុងកិច្ចការពារទប់ស្កាត់កុំឲ្យបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

លោកឃួង ស្រេង ក៏បានធ្វើការណែនាំឱ្យប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ត្រូវតាមដានស្ថានភាពការទឹកឲ្យបានជាប់ជាប្រចាំ ពេលដែលមានបញ្ហាអ្វីកើតឡើង យើងអាចត្រៀមជាមុន ដើម្បីសង្គ្រោះប្រជាពលរដ្ឋ កុំឱ្យបាត់បង់ជីវិតនិងខូចខាតទ្រព្យសម្បត្តិ។

លោកឃួង ស្រេងបានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងទឹកជំនន់តាមស្ទឹងព្រែកត្នោតឆ្នាំនេះ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ ពេលមានហានិភ័យកើតឡើង។ ប៉ុន្តែលោកសង្ឃឹម និងជឿជាក់ថា ទឹកជំនន់ព្រែកត្នោតឆ្នាំនេះ នឹងមិនបង្កគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋនោះទេ។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ លោក ម៉ៅ ប៊ុនធឿន ក្នុងឱកាសអមដំណើរលោកឃួង ស្រេង នៅព្រឹកថ្ងៃទី១០ តុលានេះ បានបញ្ជាក់ឱ្យដឹងថា សម្រាប់ស្ទឹងព្រែកត្នោតនៅផ្នែកខាងលើ ទឹកមានកម្ពស់៥,១៦ម៉ែត្រ ស្រកចុះ០,៦២។

នៅចំណុចរលាំងជ្រៃ ទឹកមានកំពស់៧,២៨ម៉ែត្រ កើនឡើងលើសម្សិលមិញ០,២៨ ម៉ែត្រ។ អាជ្ញាធរបាន
បើកទ្វារទឹកចំនួន៥ដើម្បីកុំឲ្យទឹកចាល់។

លោក ម៉ៅ ប៊ុនធឿន បន្តទៀតថា កម្ពស់ទឹកស្ទឹងព្រែកត្នោតដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្ននោះ គឺចាប់ពី ៧ ម៉ែត្រកន្លះទៅ ៨ម៉ែត្រ ក្នុងនោះសម្រាប់ទ្វារទឹកកំពង់ទួល មានកំពស់៥,១៨ម៉ែត្រកើនឡើង០,៣៨ ម៉ែត្រ បើប្រៀបធៀបកាលពីថ្ងៃទី០៩តុលាម្សិលមិញ។ សម្រាប់ទ្វាទឹកកំពង់ទួលចំនួន៥ យើងបានបើកអោយដំណើរការចំនួន៤ទ្វាទឹក៕

អត្ថបទៈ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៥ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម