Connect with us

ព័ត៌មានជាតិ

ក្មេងទំនើង ៣ នាក់ ត្រូវសមត្ថកិច្ចក្រុងប៉ៃលិនឃាត់ខ្លួន ពាក់ព័ន្ធករណីបង្កហិង្សា ដោយស្ថានទម្ងន់ទោស

បានផុស

នៅ

នគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានសហការជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន ធ្វើការឃាត់ខ្លូនជនសង្ស័យដែលជាក្មេងទំនើង៣នាក់ កាលពីវេលាម៉ោង១៧និង០០នាទីល្ងាច ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចលើកំពូលភ្នំយ៉ាត ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ពាក់ព័ន្ធករណីបង្កអំពើហិង្សា ដោយស្ថានមានទម្ងន់ទោស ប្រព្រឹត្តនៅផ្លូវវាងក្រុង ក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ បណ្តាលឲ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានឲ្យដឹងថា៖ ក្រោយពីទទួលបានពាក្យបណ្តឹងពីបងប្អូនជនរងគ្រោះថាមានករណីអំពើរហឹង្សាលើជនរងគ្រោះរួចមក សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានសហការជាមួយបណ្តាប៉ុស្ត៏រដ្ឋបាលនៃសង្កាត់ទាំង៤ក្នុងក្រុងប៉ៃលិន ធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ រហូតដល់ថ្ងៃទី៩ ខែតុលា មិ្សលមិញ ទើបសមត្ថកិច្ចជំនាញ ប្រទះឃើញមុខសញ្ញាគួរសង្ស័យមានគ្នាចំនួន ០៣ នាក់ កំពុងអង្គុយនៅចំណុច វិហ៊ាសរសរ៨ ស្ថិតនៅចំណុចលើភ្នំយ៉ាត ស្ថិតក្នុងភូមិវត្ត សង្កាត់/ក្រុង/ខេត្តប៉ៃលិន ។

ក្រោយមកកម្លាំងជំនាញ បានធ្វើការសួរនាំ ឃើញថា ជនខាងលើ គឺមានការពាក់ព័ន្ធទៅនឹងករណីហិង្សាលើជនរងគ្រោះ កាលពីពេលកន្លងទៅ ព្រមទាំងធ្វើការឆែករកឃើញកាំបិត០១ដើម នៅជាប់ខ្លូនជនសង្ស័យទៀតផង រួចក៏សុំគោលការណ៍ពីព្រះរាជអាជ្ញា នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរបន្ត។លោកអធិការនគរបាលក្រុងប៉ៃលិន បានឲ្យដឹងបន្តទៀតថា៖ ជនសង្ស័យទី១-ឈ្មោះ ចាន់ សុផល ហៅឆែប ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន (ជាជនដៃដល់ កាប់ចំក្បាលជនរងគ្រោះ ) ។២-ឈ្មោះ ឡុក វណ្ណៈ ភេទប្រុស អាយុ១៥ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ( ជាម្ចាស់ម៉ូតូ និង ជាអ្នកឌុបជនដៃដល់) ។៣- ឈ្មោះ ជីវ តាំងអ៊ី ភេទប្រុស អាយុ១៥ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន ( សហចារី ) ។ចំណែកជនរងគ្រោះឈ្មោះ រី ធា ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន ( រងរបួស ក្បាលផ្នែកខាងក្រោយប្រហែល២០ថ្នេរ និងរបួសដៃធ្វេងចំនួន០៥ថ្នេរ) ។

ជនរងគ្រោះ

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ដែលពាក់ព័ន្ធករណីហិង្សាខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធីបន្តផងដែរ៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម