Connect with us

ព័ត៌មានជាតិ

បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ជូនពលរដ្ឋទាំង១១ ខណ្ឌចាប់ពីថ្ងៃស្អែក

បានផុស

នៅ

រដ្ឋបាល​រាជធានីភ្នំពេញ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ចំនួន​ ១១​ ក្នុង​រាជធានីភ្នំពេញ​ឱ្យ​ទៅ​ទទួល​យក​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺកូវីដ១៩ ​សម្រាប់​ដូស​ជំរុញ​ប្រភេទ​ស៊ីណូវ៉ាក់​ចាប់​ពី​ថ្ងៃ​ទី ១១ ខែ​តុលា ២០២១​តទៅ​។

ការ​ទទួល​យក​ដូស​ជំរុញ​នៅ​ពេល​នេះ​គឺ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ភាព​ស៊ាំទប់ទល់​នឹង​មេរោគ​កូវីដ១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃចន្ទទី ១១ តុលា២០២១ យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ដូសជំរុញប្រភេទស៊ីណូវ៉ាក់ ជូនប្រជាពលរដ្ឋនៅតាមខណ្ឌចំនួន ១១ ក្នុងតំបន់ភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្នុងនោះដំណើរការចាក់វ៉ាក់សាំងត្រូវបានសាលាក្រុងភ្នំពេញបញ្ជាក់ថាសម្រាប់ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ ខណ្ឌកំបូល និង ខណ្ឌពោធិ៍សែនជ័យ ក្រុមគ្រូពេទ្យយោធានៃកងយោធពលខេរមភូមិន្ទក្រសួងការពារជាតិនឹងចាប់ផ្តើមដំណើរការពីម៉ោង ២ រសៀលហើយប្រជាពលរដ្ឋដែលធ្លាប់ទទួលបានវ៉ាក់សាំងពីក្រុមគ្រូពេទ្យយោធា​នឹងត្រូវទៅទទួលវ៉ាក់សាំងនៅទីតាំងដែលក្រុមគ្រូពេទ្យយោធាបានរៀបចំសម្រាប់ដូស​ជំរុញ។

ដោយឡែកសម្រាប់ខណ្ឌបឹងកេងកង ខណ្ឌចំការមន ខណ្ឌច្បារអំពៅ ខណ្ឌ៧មករា និងខណ្ឌសែនសុខ ប្រជាពលរដ្ឋត្រូវទៅទទួលយកវ៉ាក់សាំងចាប់ផ្តើមពីម៉ោង ៨ ព្រឹកតទៅខណៈយុទ្ធនាការចាក់វ៉ាក់សាំងនឹងរៀបចំជូនពីក្រុមពេទ្យនៃមន្ទីរពេទ្យសុខាភិបាលរាជធានីភ្នំពេញនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។

ចំពោះខណ្ឌ៣ផ្សេងទៀតរួមមាន៖ខណ្ឌដូនពេញខណ្ឌជ្រោយចង្វារនិងខណ្ឌព្រែកព្នៅអាជ្ញាធរនឹងបើកយុទ្ធនាការចាប់ពីថ្ងៃទី ៣០ ខែតុលា ដោយភារកិច្ចនៃការចាក់វ៉ាក់ សាំងនឹងត្រូវប្រគល់ជូនទៅកាន់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យសុខាភិបាលរាជធានីភ្នំពេញនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។

បើតាមសាលាក្រុងភ្នំពេញដំណើរការចាក់វ៉ាក់សាំងដូសជំរុញនេះប្រជាពលរដ្ឋត្រូវភ្ជាប់មកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារ ដែលបានប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងដូសទី១។​

ប្រជាពលរដ្ឋត្រូវធានានូវគម្លាតរយៈពេល៤ខែគិតចាប់ពីពេលទទួលបានវ៉ាក់សាំងដូសទី២ មុនពេលមកទទួល យកដូសជំរុញ។

គួររំលឹកផងដែរថាគិតត្រឹមថ្ងៃទី០៩តុលានេះកម្ពុជាមានពលរដ្ឋបានចាក់វ៉ាក់សាំងចំនួន ៩៩,១៨ ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់ និងចំនួន ៨៤,២៥ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ១៦ លាននាក់ ។ បន្ថែមពីនេះកម្ពុជាក៏មានពលរដ្ឋចំនួន ៩១៧,៩៩៦ នាក់ផងដែរបានចាក់វ៉ាក់សាំងដូសជំរុញរួចរាល់៕

អត្ថបទៈ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម