BREAKING ៖ សម្តេច​តេ​ជោ សម្រេច​បញ្ចេញ​ម៉ាស​២​លាន​ដោយ​១​លាន​សម្រាប់​ភ្នំពេញ និង​១​លាន​សម្រាប់​ខេត្តសៀមរាប​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

BREAKING ៖ សម្តេច​តេ​ជោ សម្រេច​បញ្ចេញ​ម៉ាស​២​លាន​ដោយ​១​លាន​សម្រាប់​ភ្នំពេញ និង​១​លាន​សម្រាប់​ខេត្តសៀមរាប​

Published

on

ភ្នំពេញ ៖ ​ក្រោយ​ពី​បាន​បញ្ចេញ​ម៉ាស់​ចំនួន​២លាន​រួច​មក​ហើយ ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជា បាន​សម្រេច​បញ្ចេញ​ម៉ាស ចំនួន២លាន​បន្ថែម​ទៀត​ ដោយ​១លាន​ សម្រាប់​រាជធានីភ្នំពេញ និង១លាន​ទៀត​សម្រាប់​ខេត្ត​សៀមរាប។

ប្រ​មុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​នា​យប់​ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ថា សម្តេច​បាន​សម្រេច​បញ្ចេញ​ម៉ាស​ចំនួន​២​លាន​បន្ថែមទៀត​, ដោយ​ក្នុងនោះ​មួយ​លាន​សម្រាប់​រាជធានី​ភ្នំពេញ និង​មួយ​លាន​ទៀត​សម្រាប់​ខេត្តសៀមរាប ដើម្បី​ចូលរួម​ប្រើប្រាស់​ជាបន្ទាន់​ក្នុង​ការជួយ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

សូមរំលឹក​ថា ការ​បញ្ចេញ​ម៉ាស​ចំនួន​២​លាន នៅ​ពេល​នេះ គឺជា​ការ​បន្ថែម​ដែល​កាលពីមុន​បាន​បញ្ចេញ​ចំនួន​២​លាន​ម៉ាស​ម្តង​រួច​មក​ហើយ សម្រាប់​រាជធានី​ភ្នំពេញ​៕
កែសម្រួលដោយ ៖ នាគព័ន្ធ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services