ស្ថានភាពទឹកជំនន់នៅស្ពានកំពង់ទួល ស្រុកកណ្ដាលស្ទឹង ឡើងដល់កម្ពស់ជាង ៥ ម៉ែត្រ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ស្ថានភាពទឹកជំនន់នៅស្ពានកំពង់ទួល ស្រុកកណ្ដាលស្ទឹង ឡើងដល់កម្ពស់ជាង ៥ ម៉ែត្រ

បានផុស

នៅ

អាជ្ញាធរស្រុកកណ្តាលស្ទឹងបានឱ្យដឹងថា ស្ថានភាពទឹកជំនន់នៅចំណុចស្ពានកំពង់ទួល ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ឡើងដល់កម្ពស់ជាង ៥ម៉ែត្រ ប៉ុន្តែនៅមិនទាន់ស្ថិតនៅក្នុងការប្រកាសអាសន្ននៅឡើយទេ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឱ្យដឹងនៅថ្ងៃទី១១ ខែតុលានេះថា កម្ពស់ស្ថានភាពទឹកជំនន់នៅស្ពានកំពង់ទួល គិតមកដល់ពេលនេះមានកម្ពស់ ៥.១៦ ម៉ែត្រ មិនស្ថិតក្នុងការប្រកាសភាពអាសន្នឡើយ ដែលកម្រិតត្រូវប្រកាសអាសន្នទឹកមានកម្ពស់ ៥,៥០ ម៉ែត្រ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ ទឹកមានកម្ពស់ ៦,៦៦ ម៉ែត្រ។

យ៉ាងណាក៏ដោយ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលដែលបានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង ចុះពិនិត្យស្ថានភាពទឹកជំនន់ចំណុចស្ពានកំពង់ទួល ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ បានណែនាំថា ទោះបីជាស្ថានភាពទឹកជំនន់នៅស្ពានកំពង់ទួលមិនទាន់ស្ថិតនៅក្នុងការប្រកាសអាសន្ន ប៉ុន្តែអាជ្ញាធរត្រូវត្រៀមរៀបចំផែនការការពារ និងជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានទឹកជំនន់កើតឡើង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services