Connect with us

ព័ត៌មានជាតិ

សិស្សថ្នាក់ទី១២ និងថ្នាក់ទី៩ នៅវិទ្យាល័យស្វាយរៀង ចូលរៀនវិញហើយនៅព្រឹកថ្ងៃទី១១នេះ​

បានផុស

នៅ

ព្រឹក​ថ្ងៃទី​១១​ ខែតុលា ​ឆ្នាំ​២០២១​នេះ​ វិទ្យាល័យ​ស្វាយរៀង​ បាន​បើក​ឲ្យ​សិស្សានុសិស្ស​ចូលរៀន​វិញ​ក្នុង​បរិបទ​រៀន​រស់នៅ​ជាមួយ​ជំងឺ​កូ​វីដ​១៩​។​

លោក យស់ ពៅ នាយក​វិទ្យាល័យ​ស្វាយរៀង ​បាន​ឲ្យ​ដឹងថា ការបើក​វិទ្យាល័យ​ថ្ងៃនេះ​ជា​ជំ​ហ៊ាន​ដំបូង​ខាង​គណៈ​គ្រប់គ្រង​សាលា​សម្រេច​ឲ្យចូល​រៀន​ពី​ថ្នាក់​ទី​១២​ និង​ថ្នាក់​ទី​៩​ សុទ្ធតែ​ថ្នាក់​ដែល​ត្រូវ​ប្រឡង ។ ហើយ​បែង​ចែក​ពីរ​ពេល​ ថ្នាក់​ទី​១២​រៀន​ពេលព្រឹក​ ចំណែក​ថ្នាក់​ទី​៩​រៀន​ពេល​ល្ងាច​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យស់ ពៅ នាយក​វិទ្យាល័យ​ស្វាយរៀង​ បាន​ណែនាំ​ដល់លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំង​អស់​ឲ្យមានការ​យកចិត្តទុកដាក់​ខ្ពស់​អំពីបញ្ហា​សុខភាព​គឺ ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួននូវ​វិធានការ “៣​ការពារ ៣កុំ​” ជាពិសេស​ត្រូវ​ចេះ​ការពារ​ខ្លួនឯង​រៀងៗ​ខ្លួន​ពី​ជំងឺ​កូ​វីដ​១៩​។ ក្នុងករណី​បើមាន​អាការៈមិន​ស្រួល ឬ​មាន​រោគសញ្ញា​សង្ស័យ ត្រូវប្រញាប់​រាយការណ៍​ទៅ​ឲ្យ​លោកគ្រូ អ្នកគ្រូ ដើម្បី​រៀបចំ​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​- ១៩ និង​ធ្វើការព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលាដើ​ម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​រាល​រីក​ដាល​ទៅ​អ្នក​ដទៃទៀត ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្ត​ស្វាយរៀង បាន​សិក្សា​និង​វាយតម្លៃ​ពី​កម្រិត​ហានិភ័យ​ដែល​អាច​រៀបចំ​បើក​សាលា​ឲ្យ​សិស្សានុសិស្ស ចូលរៀន​ឡើង​វិញ​បាន ចាប់ពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១​នេះ ក្នុងចំណោម​៦៥​សាលា​ក្នុងភូមិ​សាស្ត្រ​ខេត្តស្វាយរៀង ត្រូវបាន​បើកដំណើរ​ការ​ចំនួន​៦២​សាលា មាន​អនុវិទ្យាល័យ៤៨​សាលា និង​វិទ្យាល័យ១២​សាលា​៕​

អត្ថបទ៖ គឹម​សេង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម