Connect with us

ព័ត៌មានជាតិ

នេះ​តម្លៃ​ទន្សាយ​​លក់​ចេញ ​​តាម​តូចតាមធំ​ ​​អតិថិជន​មក​រក​ទិញ​ដល់ផ្ទះ

បានផុស

នៅ

អ្នកចិញ្ចឹមទន្សាយក្នុងស្រុក មានចំនួនតិចតួចបំផុតហើយក៏ពុំមានអ្នកធ្វើអាជីវកម្មធំដុំនោះដែរ ដោយសារតែអ្នកចិញ្ចឹមទន្សាយមានជាលក្ខណៈគ្រួសារនៅតាមផ្ទះ គ្រាន់តែដោះស្រាយជីវភាពគ្រួសារប៉ុណ្ណោះ។

អ្នក​ចិញ្ចឹមម្នាក់​ឈ្មោះ​ស្រីអូន ជាអ្នកប្រកបរបរចិញ្ចឹមសត្វចម្រុះគ្រប់ប្រភេទក្នុងខេត្តកំពតបានឲ្យដឹងថា ការចិញ្ចឹមទន្សាយ​តែ​៣ខែប៉ុណ្ណោះ ទន្សាយឆាប់ធំធាត់អាចបញ្ចេញលក់បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណីរបស់សត្វទន្សាយងាយស្រួលរក​​ជា​ប​ន្លែចម្រុះ ដែលកាត់ចោលដូចជា ត្រកួន ចេកជាដើម។ ការចិញ្ចឹមមេទន្សាយមួយក្បាល អាចបង្កើតកូនឆាប់រហ័សតែក្នុងរយៈពេល១ខែ បានកូនម្តងចំនួន៧ក្បាល ហើយអាចបញ្ចេញលក់ដោយ​កូន​តូចមួយក្បាល​លក់​ចេញ​បាន​តម្លៃ ៤ម៉ឺនរៀល។

ចំពោះ​ទន្សាយធំ តម្លៃ​ចាប់ពី ៦ម៉ឺនទៅ១០ម៉ឺនរៀល។ ក្នុងនោះបើ​តាមម្ចាស់​ចិញ្ចឹម​សត្វទន្សាយ​រូប​នេះ ទន្សាយ​មិន​ពិបាក​ទៅលក់នៅតាមទីផ្សារនោះទេពោល គឺមានអតិថិជនមកទិញរហូតដល់ផ្ទះតែម្តង។

អាជីវកម្មលើការចិញ្ចឹមទន្សាយនេះជាបទពិសោធន៍ដំបូងបើ​តាម​ស្រ្តី​រូប​នេះ។ ការចិញ្ចឹមទន្សាយនេះពុំមានហានិភ័យអ្វីឡើយ ដោយទទួលបានផលចំណេញទាំងថវិកានិងពេលវេលាឆាប់រហ័សតែក្នុងរយៈពេលតែ៣ខែ។ ដោយឡែកអតិថិជនដែលនិយមចូលចិត្តចិញ្ចឹមទន្សាយ ភាគច្រើនមកជាវយកទៅចិញ្ចឹមមានតាមបណ្តាខេត្តមួយចំនួននិងមកពីរាជធានីភ្នំពេញ។ បច្ចុប្បន្ននេះអ្នកដែលនិយមចូលចិត្តចិញ្ចឹមទន្សាយគឺគ្រាន់តែទុកលម្អគេហដ្ឋានតែប៉ុណ្ណោះ៕

អត្ថបទ៖ កញ្ញា វ៉ាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១២ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១៧ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ២០ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម