Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ មិនទាន់មាននរណាទស្សន៍ទាយ ឬសន្និដ្ឋានជាក់លាក់ថា កូវីដនឹងបញ្ចប់នៅ​ឆ្នាំ​ណា​ពិតប្រាកដ​ទេ​

បានផុស

នៅ

«យើងត្រូវរៀនរស់ ក្នុងស្ថានភាពកូវីដ មិនទាន់ធូរស្រាល»។ នេះជាការលើកឡើងជាថ្មី របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តបាត់ដំបូងថ្មី នា​ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្តថា រហូតមកដល់ពេលនេះ មិនទាន់មាននរណា អាចទស្សន៍ទាយ ឬ​អាចសន្និដ្ឋានជាក់លាក់ថា ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅលើពិភពលោក នឹងត្រូវបញ្ចប់នៅពេលណា​នៅ​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ប្រសិនបើយើងមិនទាន់អាចបញ្ចប់ បញ្ហាជំងឺកូវីដ-១៩បាន ហើយ​បន្ត​បិទប្រទេសទាំងមូល ឬដោយកន្លែងក៏ដោយ ក៏អាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់​ប្រជា​ពល​​រដ្ឋដែរ។ «អញ្ចឹងហើយ មានតែការដែលយើងរៀនរស់ ក្នុងស្ថានភាពកូវីដ រៀនរស់ក្នុងស្ថានភាព​កូវីដយ៉ាង​ម៉េច? ដូចយើងប្រជុំនេះឯង បានន័យថា បើយើងមកដល់យើងគិតថា ប្រជុំគ្នាអត់បានទេ ដោយសារឆ្លងកូវីដ អា​ហ្នឹង​​​មិ​នដឹងពេលណាមួយ យើងធ្វើពិធីនេះបានទេ អញ្ចឹងធ្វើពិធី ក៏ប៉ុន្តែយើងរក្សាគម្លាត ឬមួយក៏អនុវត្តហៅថា ៣កុំ ៣ការពារនោះ ឲ្យបានល្អ»។ នេះជាការលើកឡើងបន្ថែម របស់សម្ដេចក្រឡាហោម​ ស ខេង។

បើតាមសម្ដេចឧបនាយករដ្ឋមន្ត្រី សម្រាប់ការងារដទៃទៀតក៏ដូចគ្នាដែរ គឺយើងត្រូវប្រុងប្រយ័ត្ន ដើម្បីការពារការឆ្លង​រាល​ដាលជំងឺកូវីដ-១៩ ​នេះ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម