Connect with us

ព័ត៌មានជាតិ

ទឹកជំនន់ នៅក្បាលស្ទឹងសង្កែ កំពុងជន់ជោរលិចផលដំណាំ

បានផុស

នៅ

យោងតាមប្រភពពីអាជ្ញាធរ ដែលរស់នៅប៉ែកខាងលើ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបង ក៏ដូចជាតាមបណ្តាស្រុកមួយចំនួនដែលស្ថិតនៅជាប់ដងស្ទឹងសង្កែ គួរត្រៀមលក្ខណៈប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយសារតែនៅព្រឹកថ្ងៃទី១១ ខែតុលា នេះ ប្រភពទឹកដែលនៅប៉ែកខាងលើស្ទឹងកំពុងហក់ឡើងខ្លាំងគួរឱ្យព្រួយបារម្ភ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបានបន្តថា នៅព្រឹកនេះ ចម្ការដំណាំរបស់ប្រជាពលរដ្ឋមួយចំនួន ដូចជាដើមម្រេច ដើមសាវម៉ាវ និងដើមធុរេន ។ល។ ដែលស្ថិតក្នុងភូមិអូរតាទៀក ឃុំតាតោក ស្រុកសំឡូត មានការលិចលង់ជាបណ្តើរៗហើយ ដោយសារទឹកជំនន់ដែលគេសង្ស័យថា អាចជន់មកពីប្រទេសថៃ។

ដោយឡែកនៅក្នុងក្រុងបាត់ដំបងនាព្រឹកនេះដែរ គេសង្គេតឃើញថា សន្ទុះទឹកស្ទឹងសង្កែមានការប្រែប្រួល ដោយចាប់ផ្តើមជន់ហើយ ដូច្នេះវាអាចនឹងហក់ឡើងខ្លាំងជាងនេះប្រសិនបើទឹកនៅឯក្បាលស្ទឹងមានការកើនឡើងបែបនេះ។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ក៏គេនៅមិនទាន់បានទទួលសេចក្តីប្រកាសអំពីមន្ទីរជំនាញនៅឡើយទេ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម