Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិថៃ ៧ នាក់ មកពីខេត្តមួយចំនួន ប្រុងឆ្លងដែនទៅធ្វើការនៅកម្ពុជា

បានផុស

នៅ

ជនជាតិថៃចំនួន ៧ នាក់ ដែលខំធ្វើដំណើរមកពីបណ្តាខេត្តមួយចំនួន ក្នុងប្រទេសថៃ ត្រូវកម្លាំងយោធាថៃ ក្នុង​កង​រយ​លេខ ១២ សហការ​ជាមួយ​តម្រួត​ព្រំដែន​លេខ ៤ ធ្វើការឃាត់ខ្លួន ខណៈដែលពួកគេកំពុងក្រាបក្នុងរថយន្ត ដើម្បីត្រៀមឆ្លងដែនចូលទៅធ្វើការនៅក្នុងប្រទេសកម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការឃាត់ខ្លួន​ជនជាតិ​ថៃ​ទាំង ៧ នាក់ នេះ គឺ​បាន​ធ្វើឡើង នៅវេលា​ម៉ោង​៣ និង ៣០ នាទី ទៀបភ្លឺ ថ្ងៃទី ១១ ខែតុលា ឆ្នាំ​២០២១ នៅពេលដែល​កម្លាំង​សមត្ថកិច្ច​ថៃ​កំពុងធ្វើការ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន ក៏បាន​ប្រទះឃើញ​រថយន្ត​មួយគ្រឿង ម៉ាក​រ៉ូ​លេ​ត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាងកក ៥៧១៨ ដែល​បាន​ចត​ស្ងៀម ត្រង់ចំណុច​ក្បែរ​បន្ទាត់​ព្រំដែន ក្នុង​ឃុំ​គោក​ខ្យូ​ង ស្រុក​គោក​ខ្យូ​ង ខេត្ត​ស្រះកែវ (​ដោយ​អ្នកបើកបរ​រត់គេចខ្លួន​)​។​

​ក្រោយពី​កម្លាំង​ចូលទៅ​ពិនិត្យ​គឺ​ឃើញ​មាន​ជនជាតិ​ថៃ​ចំនួន ៧ នាក់ ស្រី​៤​នាក់ ដែល​ខ្លះ​អង្គុយ​ក្នុង​រថយន្ត និង​ខ្លះទៀត​បាន​ដេក​ក្រាប​នៅក្នុង​ឃ្លុប​ខាងក្រោយ​រថយន្ត ។ ក្រោយពី​កម្លាំង​បាន​សាកសួរ​រួចមក ជនជាតិ​ថៃ​ទាំងអស់ បាន​សារភាពថា ពួកគេ​ទាំងអស់ គឺ​មកពី​ខេត្ត​ស្រះកែវ​ចំនួន ២ នាក់ ខេត្ត​ណុន​ថ​:​បុរី ១ នាក់ ខេត្ត​ខន​កែន ១ នាក់ ខេត្ត​អ៊ូ​ប៊ុន​រ៉ា​ត​ថា​នី ១ នាក់ និង​ទីក្រុង​បាងកក ចំនួន ២ នាក់ ដោយ​មានបំណង​ឆ្លងដែន​ទៅ​ធ្វើការ​ក្នុងកា​ស៊ី​ណូ អន​ឡាញ នា​ក្រុង​ប៉ោយប៉ែត ដោយនៅ​ទីនោះ​ឮថា​បាន​ប្រាក់ខែ​ខ្ពស់ តែ​នៅពេល​ពួកគេ​មកដល់​ក្បែរ​ព្រំដែន តែ​ក៏ត្រូវ​ចាប់ខ្លួន​តែម្តង ។​

​បច្ចុប្បន្ន​ក្រោយពេល​ឃាត់ខ្លួន និង​ក្រោយ​ពេល​ដែល​ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​សុខភាព​រួចមក ពួកគេ​ទាំងអស់​ ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​តម្រួត ស្រុក​គោក​ខ្យូ​ង ដើម្បី​អនុវត្ត​តាម​វិធានការ​ច្បាប់​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម