Connect with us

ព័ត៌មានជាតិ

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ផ្តើមពី​ថ្ងៃទី១២ ខែតុលានេះ​

បានផុស

នៅ

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នឹងចាប់ផ្តើមពី​ថ្ងៃទី១២ ខែតុលា ​ស្អែកនេះ​តទៅហើយ​។ នេះជាការបញ្ជាក់នៅក្នុង​កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីការចាប់ផ្ដើមការពិនិត្យបញ្ជីឈ្មោះ និងការចុះ​ឈ្មោះ​បោះឆ្នោត នីតិវីធីចុះឈ្មោះបោះឆ្នោត ការបញ្ជូនទិន្នន័យមក គ.ជ.ប និងលទ្ធផលបណ្ដោះអាសន្ន នៃការចែកលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត  នាព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ​។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោក មាន សទិ សមាជិក គ.ជ.ប និងជាប្រធានអង្គប្រជុំ​បានអះអាង​ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានរយៈពេល​៥០ថ្ងៃ គឺចាប់ពី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយធ្វើការជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផង ​ពេលព្រឹកចាប់ពីម៉ោង​ ៧:០០ នាទី ដល់ម៉ោង ១១:៣០ នាទី និងពេលរសៀលចាប់ពីម៉ោង ​២:០០ នាទី ដល់ម៉ោង ៥:៣០ នាទី នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ សង្កាត់។

តាមនីតិវិធី ក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះ ក្រុមប្រឹក្សា​ឃុំ សង្កាត់ ត្រូវបិទការិយាល័យចុះឈ្មោះរៀងរាល់ ១៥ ថ្ងៃម្តង ដើម្បីប្រជុំជាមួយក្រុមចុះឈ្មោះ ពិភាក្សាលើការងារអនុវត្តកន្លងមក និងរៀបចំការងារ ដែល​ត្រូវធ្វើបន្តទៅទៀត។ តាម​ប្រតិ​ទិនការ​ងារ ការបិទការិយាល័យនេះ ត្រូវធ្វើនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងករណីមានការប្រែប្រួលប្រតិទិនការងារ ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះ បោះឆ្នោត ត្រូវជម្រាបជូនដំណឹងទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋ​ផងដែរ។​

លោក មាន សទិ ​​បានឱ្យដឹងដែរថា ប្រជាពលរដ្ឋខ្មែរ​រស់នៅក្នុងឃុំ សង្កាត់ ដែលមានអាយុយ៉ាងតិច១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២) គឺកើតមុន ឬត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤ ហើយ​ដែលមិនទាន់មានឈ្មោះក្នុង​បញ្ជីបោះឆ្នោតនៃឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅទាំងអស់ អាចសុំចុះឈ្មោះ​បោះឆ្នោតបាន។​

ដើម្បី​ចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋខ្មែរត្រូវទៅជួបដោយផ្ទាល់ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ដោយយកអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទៅបង្ហាញដល់ប្រធានក្រុមចុះឈ្មោះបោះឆ្នោត។ បើអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរស្ថិតនៅក្នុងឃុំ សង្កាត់ ដែលប្រជាពល​រដ្ឋកំពុងរស់នៅ និងសុំចុះឈ្មោះត្រូវគ្នានោះក្រុមចុះឈ្មោះ​បោះឆ្នោត នឹងរៀបចំចុះឈ្មោះជូនតាមនីតិវិធី​។ តែបើអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរខុសពីឃុំ សង្កាត់ ដែល​ប្រ​ជាពលរដ្ឋសុំចុះឈ្មោះ​នោះ ប្រជាពលរដ្ឋត្រូវយកបន្ថែមនូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ សង្កាត់ ដែល​ស្នើសុំ​ចុះឈ្មោះ។

ចំណែកការធ្វើលិខិតបញ្ជាក់ទីលំនៅ លោក មាន សទិ​ បានអះអាងថា ត្រូវធ្វើនៅឃុំ សង្កាត់ ទៅតាមប្រកាសរបស់​ក្រសួងមហា​ផ្ទៃ ដែលតម្រូវឱ្យមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ និងលិខិតអនុញ្ញាតឱ្យ​ស្នាក់នៅបណ្ដោះ​អាសន្ន (ក៩) និងសាក្សី​ ០១ នាក់ ដែលជាប្រជាពលរដ្ឋមានសិទ្ធិ​បោះឆ្នោតក្នុងឃុំ សង្កាត់ជាមួយគ្នា។​ ក្នុងករណីប្រជាពលរដ្ឋគ្មានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ​នោះ ប្រជា​ពលរដ្ឋត្រូវទៅជួបមេឃុំ ចៅសង្កាត់ ដើម្បីស្នើសុំឯកសារបញ្ជាក់អត្ត​សញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ដោយ​ត្រូវនាំទៅជាមួយនូវ រូបថត ៤x៦ ចំនួន ០២ សន្លឹក និងសាក្សី​០២រូប ដែលមានសិទ្ធិបោះឆ្នោត ក្នុងឃុំ សង្កាត់ ជាមួយគ្នា (សាក្សីត្រូវតែមិនមែនជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ​មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ឬស្មៀន ឃុំ សង្កាត់)៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម