Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ អាជ្ញាធរមិនត្រូវចង្អៀតចង្អល់ ហើយរឹតត្បិតព័ត៌មាន ដែលបង្ហាញពីការពិតនោះទេ

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្នុងនាមជាអាជ្ញាធរ ដែល​ជាអ្នកមានអំណាច ត្រូវតែហ៊ានបើកចំហ និងធ្វើចិត្តឲ្យទូលាយផ្ដល់ឱកាសជូនប្រជាពលរដ្ឋ ដែលមាន​បញ្ហា​ត្រូវការអាជ្ញាធរ​ជួយដោះ​ស្រាយ។ ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលខេត្តកំពង់ធំថ្មី នៅរសៀលថ្ងៃទី១១ ខែតុលានេះ សម្ដេច​ក្រឡាហោម ស ខេង បានលើកឡើងថា ក្នុងនាមអាជ្ញាធរមិនត្រូវចង្អៀតចង្អល់ ហើយរឹតត្បិត​ព័ត៌មាន ដែលបង្ហាញ​ពីការពិតនោះ​ទេ​។

សម្ដេចបានលើកឡើងបន្តថា «កាលណាយើងធ្វើដូច្នេះ! យើងពិតជានឹងជួបបញ្ហា លទ្ធផលចុងក្រោយ វានឹងទៅ​យ៉ាងម៉េច បានន័យថា ប្រជាពលរដ្ឋដែលមានបញ្ហា មិនត្រូវដោះស្រាយ ឬមួយ​ក៏ត្រូវបានដោះស្រាយ ក៏ប៉ុន្តែមិន​យុត្តិធម៌ៗ យើងដឹងទាំងអស់គ្នាហើយ គឺថាអំណាចចេញពីប្រជាពលរដ្ឋ ក្នុងក្របខណ្ឌនៃប្រទេសមួយ ដែលប្រកាន់​របបប្រជាធិបតេយ្យ សេរី ពហុបក្ស ប្រជាពលរដ្ឋតែងតែប្រើប្រាស់ នូវសិទ្ធិអំណាចរបស់គាត់ តាមរយៈការបោះ​ឆ្នោ​ត ផ្ដល់សេចក្ដីទុកចិត្ត ឬមិនផ្ដល់សេចក្ដីទុកចិត្ត នោះហើយជាការប្រើប្រាស់សិទ្ធិអំណាច របស់ពួកគាត់»។

សម្ដេច ស ខេង មានប្រសាសន៍បន្តថា អាជ្ញាធរគប្បីយល់អំពីបញ្ហានេះ​ ហើយត្រូវបើកចំហ ធ្វើចិត្តឲ្យទូលាយ ដើម្បីទទួលយកនូវបញ្ហាលំបាកៗទាំងឡាយ មកដោះស្រាយ។ ម្យ៉ាងទៀត អាជ្ញាធរត្រូវចៀសវាងរុញរាបញ្ហា​ដែលលំបាកៗ ហើយយកចិត្តទុកដាក់ដោះស្រាយតែបញ្ហាងាយស្រួល ដែលបើអាជ្ញាធរអនុវត្តយ៉ាងដូច្នេះ នឹង​មិនទទួល​បាន​បទពិសោធន៍ មិនអាចយល់បញ្ហាអស់នោះទ ហើយក៏មិនអាចដោះស្រាយបញ្ហា ដែលប្រជា​ពលរដ្ឋ​ជួប​ប្រទះនោះដែរ។

សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើដោយទទូចថា អាជ្ញាធរត្រូវតែបើកចំហ ដើម្បីបម្រើប្រជាពលរដ្ឋ ហើយរាល់​ព័ត៌​មានទាំងអស់ ត្រូវយកមកវិភាគ ពិចារណា ថាតើពិត ឬមិនពិត ហើយថាតើប៉ះពាល់ដល់ផលប្រយោជន៍យ៉ាង​ដូច​ម្ដេច​ខ្លះចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ក៏ដូចជាសហគមន៍មូលដ្ឋានផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម