Connect with us

ព័ត៌មានជាតិ

សម្តេចក្រឡាហោម៖ ការសម្រេច​ចិត្តរបស់អភិបាលខេត្ត គឺមិនត្រូវធ្វើឱ្យប៉ះពាល់នូវ​អធិបតេយ្យភាពនិងបូរណភាពទឹកដី​

បានផុស

នៅ

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ប្រាប់​ឲ្យ​អភិបាលខេត្ត​របស់​កម្ពុ​ជា​ដែលមាន​ព្រំដែន​ជាប់​ប្រទេស​ថៃ និងវៀតណាម រាល់​ការសម្រេចទាំងឡាយ​ត្រូវការពារ​ឲ្យ​បាន​នូវ​អធិបតេយ្យភាព​ជាតិ​ និង​បូរណភាព​ទឹកដី ។ ដោយ​សម្តេច​លើកឡើងថា​ រាល់​ការដោះស្រាយ​អ្វីមួយ​មិន​ត្រូវ​ធ្វើឱ្យប៉ះពាល់​ដល់​អ​ធិបតេយ្យភាព​ជាតិ​នោះទេ​ ហើយក៏​មិនត្រូវ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​នៃ​ប្រទេស​ដ៏​ទៃ​ដែរ ។​

សម្តេច​ក្រឡាហោម ស ខេង បាន​ណែនាំ​បែបនេះ​ នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ​នា​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១ ដោយ​លោក សុខ លូ អតីត​អភិបាល​ខេត្តកំពង់ធំ ​ត្រូវ​ជំនួស​លោក ​ងួន រតនៈ អតីត​អភិបាលខេត្ដ​បាត់ដំបង​ ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​កំពង់ធំ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច ស ខេង បាន​គូសបញ្ជាក់ថា​ អភិបាលខេត្ត​ថ្មី​ត្រូវធ្វើ​ការដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ដូចជា​ការនាំ​កសិផល​ទៅកាន់​ទីផ្សារ​ប្រទេសជិតខាង ​និង​ការ​នាំចូល​ទំនិញមក​ក្នុងប្រទេស ។ ប៉ុន្តែ​រាល់​ការដោះ​ស្រាយ​របស់​អភិបាលខេត្ត​មិនត្រូវ​ធ្វើឱ្យប៉ះពាល់​ដល់​អ​ធិបតេយ្យ​ភាព​ប្រទេស​ទាំងពីរ​នោះទេ ទាំង​ជាមួយ​ប្រទេស​ថៃ និងជាមួយ​វៀតណា​ម​ ។

សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា «​ខ្ញុំ​សូម​ស្នើ​ដល់​ការគ្រប់គ្រង​នៅតាម​តំបន់​ព្រំដែន គឺ​ត្រូវ​គ្រប់គ្រង​បូរណភាព​ទឹកដី​បើទោះបីជា​ព្រំដែន​កម្ពុជា​-​ថៃ​មិនទាន់​បោះ​ស្រេច​ ពុំទាន់​ស្រាវជ្រាវ​ជាក់លាក់​ក៏ដោយ​ ក៏ប៉ុន្តែ​ស្ថានភាព​ជាក់ស្តែង​នៅពេល​បច្ចុប្បន្ន​ដែល​យើង​គ្រប់គ្រង​ គឺ​ត្រូវ​គ្រប់គ្រង​ឱ្យបាន​ដាច់ខាត​ដោយ​ពង្រឹង​ខ្សែបន្ទាត់​ព្រំដែន ។ ​ជាងនេះទៀត​ត្រូវ​បង្កលក្ខណៈ​សម្បត្តិ​ដោយ​រក​ទីផ្សារ​ជូន​ប្រជាពលរដ្ឋ​ដោយ​ការដឹកជញ្ជូន​កសិផល​នានា​ទៅ​លក់​នៅ​ថៃ​ ឬ​សម្រួល​មក​ចូល​ទីផ្សារ​យើង​ដែរ ។ ពីព្រោះ​ពិតមែន​ពេលនេះ​យើង​បិទ​តែម​នុស្ស​ទេ ​តែ​សម្រាប់​ទំនិញ​មិនបាន​បិទ​ទេ »​។​

សម្តេច ស ខេង បានលើកឡើង​ទៀតថា ​មិនថាតែ​ខាង​ប្រទេស​ថៃ​នោះទេ​ គឺជា​មួយ​ប្រទេស​វៀតណាម​ក៏​អភិបាលខេត្ត​ជាប់​ព្រំដែន​ក៏ត្រូវ​តែ​សម្រួល​ផងដែរ ។​ ដូច្នេះ​យើង​ត្រូវខិតខំ​និង​លើកទឹកចិត្ត​ឱ្យមាន​ការផ្លាស់​ប្តូរ​ទំនិញ​ឱ្យបាន​ច្រើន ។ កន្លងទៅ​អភិបាលខេត្ត​ជាប់​ព្រំដែន​មិន​ថា​ ខេត្តបាត់ដំបង​ ឬ​ខេត្ត​ដទៃ​ទេ​ ដែលមាន​បញ្ហា ​គឺ​យើង​បាន​ហៅ​គ្នា ឬ​ទាក់ទង​គ្នា​ជួយ​គ្នា ។ យើង​អនុវត្តតាម​គោលការណ៍​នេះ​ប៉ុន្តែ​កន្លងមកនេះ​យើង​ខាន​ជួបប្រជុំ​ជាមួយ​ភាគី​ថៃ​ប៉ុន្មាន​ឆ្នាំ​មកនេះ​ដោយសារ​គាត់​ក៏​ជួបញ្ហា ។ តែ​កន្លងមក​ភាគី​ទាំងពីរ​មានការ​ប្រជុំគ្នា​ប្រចាំឆ្នាំ​ដោយ​ប្តូរ​វេន​គ្នា​ផងដែរ ។ អភិបាលខេត្ត​នៅជាប់​ព្រំដែន​ក៏​អាចធ្វើ​ការប្រជុំ​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដោយ​ឈរលើ​គោលការណ៍​មិន​ប៉ះពាល់​អធិបតេយ្យភាព​ និង​បូរណភាព​ទឹកដី​នោះទេ​។​

សម្ដេច​ក្រឡាហោម ស ខេង បាន​បន្តថា​ ការសម្រេច​ទាំងឡាយ​របស់​អភិបាលខេត្ត ​គឺ​មិនត្រូវ​ធ្វើឱ្យប៉ះ​ពាល់​ជាដាច់ខាត​នូវ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​នោះទេ ។ អីចឹង​យើង​ត្រូវ​សហការគ្នា​បង្ក្រាប​បទល្មើស​គ្រឿងញៀន សហការគ្នា​បើក​ច្រកទ្វារព្រំដែន​ស្របច្បាប់​ទាំងអស់​ដើម្បី​ចរាចរណ៍​ទំនិញ​បាន​កាន់តែច្រើន​ទាំង​នាំចេញ និង​ចូល ហើយ​អាហ្នឹង​គឺ​គាត់​អាច​ប្រជុំបាន​ទាំង​ខាង​វៀតណាម​និង​ថៃ​៕

អត្ថបទ៖ ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម