Connect with us

ព័ត៌មានជាតិ

ម្ចាស់​សំឡេង​Are you ok? លក់​សិទ្ធិ​បាន​រាប់​មឺ​ន​ដុល្លារ យកលុយ​ធ្វើ​ផ្ទះ​និង​ជួយ​ម៉ែឪ

បានផុស

នៅ

“Are you ok?” ពាក្យ​អ្នកលេង​Tik Tok ម្នាក់​និយាយ​លេង ត្រូវបាន​អ្នកភ្លេង​ម្នាក់​យកទៅ​Remix ផុស​លើ​Tik Tok ហើយ​ទទួលបាន​គាំទ្រ ពី​មហាជន​ជុំវិញ​ពិភពលោក ពេលនេះ​ផលិតកម្ម Galaxy Navatra ទិញ​សិទ្ធិ​ពាក្យ​នោះ យកទៅ​ផលិត​ជា​បទ​ចម្រៀង​ឲ្យ​មាន​លក្ខណៈ​ស្ដង់ដា ក្នុងតម្លៃរ​១២០០០​ដុល្លារ ធ្វើ​ឲ្យ​ម្ចាស់​ពាក្យ​មានលទ្ធភាព​យកលុយ​នោះ​ទៅធ្វើ​ផ្ទះ​និង​ជួយ​ម៉ែឪ រួច​ផុតពី​ភាពក្រីក្រ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បន្ទាប់ពី​ទទួលបាន​ប្រាក់​១២០០០ ដុល្លារ លោក ម៉ៅ វុ​ធ ម្ចាស់​សំឡេង​”Are you ok?” បាន​សម្ដែង​ការសប្បាយ​ចិត្តជា​ខ្លាំង លោក​ប្រាប់ថា ខ្លួន​មិន​នឹកស្មានថា មានឱកាស​មាន​លទ្ធិភាព​ទទួលបាន​ប្រាក់​ចំនួន​ច្រើនបែប​នេះឡើយ​លោក​នឹង​យកប្រាក់​នៅ​ទៅធ្វើ​ផ្ទះ​រស់នៅ ព្រមទាំង​ជូន​ឪពុកម្ដាយ​ខ្លះ ហើយ​សល់​មួយចំនួនទៀត​ទុក ធ្វើ​ដើម​រកស៊ី​។​

​បច្ចុប្បន្ន​ផលិតកម្ម​Galaxy Navatra បាន​ផលិត​MV រួចហើយ កំពូល​តារាចម្រៀង តន់ ច័ន្ទ​សី​ម៉ា គឺជា​តារាចម្រៀង​តែ​ម្នាក់​គិត ដែល​ច្រៀង​បទ​”Are you ok?” នេះ ប៉ុន្តែ​ដោយសារតែ​ការផលិត​នោះ មាន​ចំណុច​មួយចំនួន ត្រូវបាន​មហាជន​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​អ្នកលេង​លើ​បណ្ដាញ​សង្គម​ដោយ​ចោទប្រកាន់ថា ប្រាសចាក​ក្រមសីលធម៌ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​បញ្ជា​ទៅ​លោក​យឹម តា​ស្រង់ ដែលជា​អ្នកគ្រប់គ្រង​ទៅ​របស់​ផលិតកម្ម​ឲ្យ​លប់ចោល​ជាបន្ទាន់​តែម្ដង ដោយ​តម្រូវ​ឲ្យ​កែសម្រួល​ថត​ឡើង​សារជាថ្មី​។​

​គិត​មកដល់ពេលនេះ បទ​”are you ok?” ត្រូវបាន​អ្នក​និយម​លេង Tik Tok បាន​យក Cover រាំលេង Shears ពាសពេញ​ពិភពលោក​រាប់លាន​វីដេអូ ដោយ​មិន​នឹកស្មានថា​បទ​ចម្រៀង​រប​ស់​ប្រទេស​កម្ពុជា​ទទួលបាន​គាំទ្រ​ភ្លូកទឹកភ្លូកដី​បែបនេះ​នោះឡើយ​។ ជាមួយ​គ្នាន​នោះដែរ​លោក ម៉ៅ វុ​ធ ក៏បាន​ថ្លែងអំណរគុណ ដល់​អ្នកលេង​Tik Tok ទាំងអស់​ជុំវិញ​ពិភពលោក ដែល​បាន​គាំទ្រ​ពាក្យ​បទ​”are you ok?”​ហើយ​យកទៅ Cover រាំលេង​យ៉ាង​សប្បាយរីករាយ ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​កម្ពុជា​កាន់តែខ្លាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម