Connect with us

ព័ត៌មានជាតិ

សាលា​វិទ្យាល័យ​ស្វាយរៀង បើក​ដំណើរការ​ឡើងវិញ​ក្នុង​បរិបទ​កូ​វីដ​-១៩ សិស្ស​ទាំងអស់​ត្រូវបាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​រួចរាល់​ផង​ដែរ​

បានផុស

នៅ

ស្វាយរៀង ៖ នៅ​ថ្ងៃ​ច័ន្ទ ទី​១១ ខែតុលា ឆ្នាំ​២០២១ ឯកឧត្ដម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង តំណាង​ឯកឧត្ដម​អភិបាលខេត្ត បាន​អញ្ជើញ​ពិនិត្យ​ការបើក​ដំណើរការ​ឡើងវិញ​សាលា​វិទ្យាល័យ​ស្វាយរៀង ស្ថិតនៅក្នុង​ក្រុង​ស្វាយរៀង ដែលមាន​សិស្ស ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ក្នុង​មួយ​បន្ទប់​ត្រូវបាន​បែងចែក​តាម​បណ្ដុំ ១​ថ្នាក់ ចំនួន​១៥​នាក់ ហើយ​ចំនួន​សិស្ស​ទាំងអស់នេះ​គឺ​ត្រូវ​បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​រួចរាល់​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម តូច ប៉ូ​លី​វ៉ា ក៏បាន​ផ្ដាំ​ផ្ញើ​ដល់​លោកនាយក​សាលា​ចំណុច​មួយ​ចំនួន​ដូចជា​៖

-​ត្រូវ​រៀបចំ​បន្ទប់​ដាច់ដោយឡែក មួយ​នៅក្នុង​សាលា​ក្នុងករណី​មាន​សិស្សានុសិស្ស ដែល​សុខ​ភាពមិន​ប្រក្រ​តី​ត្រូវ​ដាក់​គាត់​នៅ​ដាច់ដោយឡែក​តាមដាន​សុខភាព និង​ទាក់ទង​ទៅ​មន្ត្រី​ជំនាញ​ដើម្បី​យក​វត្ថុ​វិភាគ​សំណាក​ធ្វើ​តេស្ដ​។

-​សិស្សានុសិស្ស​មុននឹង​ចូល​ដល់​ថ្នាក់រៀន ត្រូវ​ច្រក​ម៉ាស់ សម្អាត​ដៃ​ជាមួយ​អាល់កុល ឬ​សាប៊ូ និង​សួរនាំ​ក្នុងករណី​មាន​បងប្អូន ឬ​អ្នកជិតខាង​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ តម្រូវឱ្យ​ឈប់សម្រាក​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

-​ម៉ោង​សម្រាក​ចេញលេង របស់​សិស្សានុសិស្ស ត្រូវ​ផ្លាស់ប្តូរ​ឆ្លាស់​វេន​គ្នា ជៀសវាង​មានការ​ជួបជុំ​ប្រមូល​ផ្តុំគ្នា អាច​បង្ក​ហានិភ័យ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

បន្ថែម​លើស​ពី​នេះ ឯកឧត្តម ក៏បាន​អំពាវនាវ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ទាំងអស់​យ​ក​ចិត្ត​ទុកដាក់ ក្នុងការ​បង្រៀន និង​រៀន​ទាំង​នៅ​សាលា​ផ្ទាល់ ទាំង​តាមរយៈ​អន​ឡាញ ដើម្បី​ក្រេបជញ្ជក់​យកចំណេះ​ដឹង សម្រាប់​ក្លាយជា​សិស្ស​ល្អ ពលរដ្ឋ​ល្អ​ក្នុងសង្គម ជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេសជាតិ​យើង​នា​ពេល​អនាគត និង​ត្រូវ​បន្ត​គោរព​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ​សុខាភិបាល របស់​ក្រសួងសុខាភិបាល និង​គោរព​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​អនុសាសន៍​របស់ សម្តេច​តេ​ជោ ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩ គឺ ៣.​ការពារ និង ៣.​កុំ ព្រមទាំង​ប្រតិបត្តិ​ឲ្យ​បានជា​ប់លាប់​នូវ គោលការណ៍ SOP( នីតិវិធី​ប្រតិបត្តិការ​ស្តង់ដារ​) របស់ ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ធ្វើយ៉ាងណា​សម្រួល​ដល់ ប្អូនៗ ក្មួយៗ បាន​បន្ត​ការសិក្សា និង​អាច​ឈានទៅ​បើក​ដំណើរការ​ថ្នាក់​បឋម សិក្សា​ជា​បន្តបន្ទាប់​ទៀត​នាពេល​ដ៏​ខ្លី​ខាងមុខ​៕

ដោយ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ២៦ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៣ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម