ព័ត៌មានជាតិ
ទូក “ង” កម្ពុជា វែងជាងគេលើពិភពលោក ត្រូវបានធ្វើពិធីប្ដូរមកតម្កល់ នៅមុខសាលាខេត្តព្រៃវែង វិញ
រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីរំកិលទូក ង ដែលវែងជាងគេលើ ពិភពលោក មានឈ្មោះថា “កម្ពោជិក បុត្តាខេមរាតរី” ចេញពីទួលបារាយណ៍អណ្តែតមកចុងប៉ម មុខសាលាខេត្តព្រៃវែង នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ញ៉ែម សាខន សខេង និងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ លោក ជា សុមេធី អភិបាលខេត្ត ព្រមទាំងលោកស្រី កែ សួនសុភី សសុខា និងមានការអញ្ជើញចូលរួមពីអនុគណៈកម្មការសាងសង់រោងតម្កល់ទូក “ង” ខ្នាតវែង ប្រធានសហភាពសហព័ន្ធយុវជនខេត្តព្រៃវែង កងកម្លាំងទាំងបី និងចំណុះទូក”ង”។
ការផ្លាស់ប្ដូរទីតាំងតម្កល់ទូក ង ដែលវែងជាងគេលើពិភពលោក ចេញពីទួលបារាយណ៍អណ្តែតមកចុងប៉ម មុខសាលាខេត្តនេះ ដោយសារទីតាំងចាស់ស្ថិតនៅឆ្ងាយពីប្រជុំជន ដែលនាំឱ្យមហាជន និងភ្ញៀវទេសចរពិបាកធ្វើដំណើរទៅដល់ និងមិនសូវមានអ្នកចូលទៅទស្សនា។
លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងអំណរគុណលោកស្រី ញ៉ែម សាខន សខេង និងអនុគណៈកម្មការសាងសង់រោងតម្កល់ទូកខ្នាតវែង ជាពិសេស កងកម្លាំងទាំងបី និងចំណុះទូក “ង” ទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការរំកិលទូក ង “កម្ពោជិកបុត្តាខេមរាតរី” ដែលវែងជាងគេលើ ពិភពលោកនេះ ដោយទទួលបានជោគជ័យ។
សូមរម្លឹកថា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្ពុជាបាន បំបែកឯកទគ្គកម្មទូក “ង” វែងជាងគេលើពិភពលោក Guinness World Record ដែលមានបណ្ដោយប្រវែង ៨៧,៣០ ម៉ែត្រ ទទឹង ១,៩៤ម៉ែត្រ និងដាក់ចំណុះទូកបាន ១៧៩ នាក់៕
អត្ថបទ៖ សៅគ្រី
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ