Connect with us

ព័ត៌មានជាតិ

ទូតអូស្ត្រាលីប្រចាំកម្ពុជា ចាត់ទុកការផ្តល់វ៉ាក់សាំងប្រឆាំង​កូវីដ-១៩ នៅកម្ពុជា ឈានមុខគេនៅក្នុង​អាស៊ាន

បានផុស

នៅ

ខណៈពេល​ពិភាក្សា​លើកដំបូង​រវាង​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ជាមួយ​លោក ​Andreas Zurbrugg អនុប្រធាន​បេសកកម្ម​ថ្មី នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១១ ខែតុលា ឆ្នាំ​២០២១ នា​ទីស្តីការក្រសួង លោក​អនុប្រធាន​បេសកកម្ម​រូបនេះ បាន​ចាប់អារម្មណ៍​ទៅលើ​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វី​-១៩ នៅ​កម្ពុជា ថា ការផ្តល់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ កន្លងមក​បានល្អ ហើយ​ស្ទើរតែ​ជា​ប្រទេស​ឈានមុខ​គេ​នៅក្នុង​អាស៊ាន បាន​នឹង​កំពុង​ល្បី​បំផុត​នៅក្នុង​ពិភពលោក ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​Andreas Zurbrugg បាន​ជម្រាប​ជូន​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​ទៀតថា ឯកឧត្តមបាន​មកដល់​កម្ពុជារយៈពេល​៣​ខែ​មកហើយ ហើយ​មានការ​ចាប់អារម្មណ៍​ខ្លាំង​លើ​ការរីកចំរើន​របស់​ក​ម្ពុ​ជា​លើ​គ្រប់​វិស័យ ។ បេសកកម្ម​របស់​ឯក​ឧ​ត្ត​ម គឺ​ក្នុងនាម​អ្នក​ជួយ​សម្របសម្រួល​សហ​ប្រតិ​ប​ត្តិការណ៍​ជាមួយ​កម្ពុជា និង​រដ្ឋាភិបាល​អូស្ត្រាលី​តាមរយៈ​ស្ថានទូត ពិសេស​ក្នុងពេល​កម្ពុជា​កំពុង​ត្រៀមលក្ខណៈ​សម្បត្តិ​រៀបចំ​កិច្ចប្រជុំ​សំខាន់ៗ​កម្រិត​ពិភពលោក​ជាច្រើន​នៅ​ចុងឆ្នាំ​២០២១ និង​ឆ្នាំ​២០២២ ដូចជា​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ី អឺរ៉ុប និង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ជាដើម ។​

ជាការ​ឆ្លើយតប លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ជម្រាប​ជូន​ភ្ញៀវ​ថា ការចាក់​វ៉ាក់សាំង​នេះ ជា​ជំហរ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​ជា​យុទ្ធសាស្ត្រ​រួចហើយ គឺជា​ការ​ស្រោច​វ៉ាក់សាំង​ជូន​ប្រជាជន​កម្ពុជា​ក្នុង​គោលដៅ១០​លាន​នាក់ ហើយ​បច្ចុប្បន្ន​សម្រេចបាន​ជិត​១០០​ភាគរយ និង​កំពុង​បន្ត​ចាក់​ជូន​កុមារ​អាយុ​ចាប់ពី​៦​ឆ្នាំ ដល់​ក្រោម​១២​ឆ្នាំ​បន្ថែមទៀត ។​

លោកជំទាវ​បន្ថែមទៀតថា ការបើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ធ្វើឡើង​ចាប់ពី​ប្រជុំជន ដល់​ជនបទ មិន​ប្រកាន់​ឋានៈ ជាតិ​សាសន៍ និន្នាការ​នយោបាយ​នោះឡើយ ដោយ​រាប់ទាំង​ពលករ​ខ្មែរ​មកពី​ក្រៅប្រទេស ក៏ត្រូវ​ទទួលបាន​ដោយ​ឥតគិតថ្លៃ ។​

ទាក់​នឹង​វ៉ាក់សាំង​នេះដែរ លោក​Andreas Zurbrugg បាន​ជម្រាប​ជូន​លោកជំទាវ ម៉ែន សំអន ថា រដ្ឋាភិបាល​អូស្ត្រាលី បាន​ចំណាយ​ថវិកា​ប្រមាណ​ជា​៣៥​លាន​ដុល្លារ​លើ​គម្រោង​មួយ​ក្នុង​តំបន់ ក៏ដូចជា​ក្នុងប្រទេស​កម្ពុជា ដែល​បាន​សហ​ការណ៍​ជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា អង្គការ​យូ​នី​សែ​ហ្វ និង​អង្គការ​សុខភាព​ពិភពលោក ។​

លោក​Andreas Zurbrugg បន្តទៀតថា ​គម្រោង​ជំនួយ​វ៉ាក់សាំង​កូ​វីដ​-១៩​នេះ គឺ​យើង​មិនមែន​តែ​ទិញ​វ៉ាក់​សាំង​តែមួយ​មុខ​នោះទេ យើង​ជួយ​ទូទៅលើ​លទ្ធកម្ម បច្ចេកទេស ការបណ្តុះបណ្តាល​ពេទ្យ ធ្វើយ៉ាងណា ឲ្យ​គាត់​ទុកដាក់ និង​ដឹកជញ្ជូន​វ៉ាក់សាំង ឲ្យ​មាន​ប្រសិទ្ធភាព ។ រដ្ឋាភិបាល​អូស្ត្រាលី​ក៏បាន​គិតពិចារណា ទៅលើ​ការបន្ថែម​វ៉ាក់សាំង​ថ្មី ដែល​ផ្អែក​តាម​ស្ថានភាព​ជាក់ស្តែង ព្រោះ​នៅ​កម្ពុជា​យើង​បាន​វ៉ាក់សាំង​ច្រើនណាស់​ហើយ ចឹ​ង​វ៉ាក់សាំង​ថ្មី​អូស្ត្រាលី​មក ក៏ដូចជា​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​សម្រាប់​កុមារ ដែល​យើង​កំពុង​ពិចារណា បន្ថែម​ពីលើ​នេះ​ទៀត នឹង​កំពុងធ្វើការ​ជាមួយ​ភាគី​ខាងលើ សំដៅ​ធ្វើយ៉ាងណា ឲ្យ​ជន​ងាយ​រងគ្រោះ នៅ​តំបន់​ដាច់ស្រយាល ដូចជា​កុមារ ឬ​ស្ត្រី​ពិការ ជាដើម ។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បានបញ្ជាក់ ខ្ញុំ​មានការ​អបអរសាទរ​ណាស់ អ្វីដែល​ឯកឧត្តម​បាន​លើកទ្បើង​ខាងលើ ទាក់ទង​ទៅ​និង​សហប្រតិបត្តិការ​ដល់រ​ដ្ឋា​ភិ​បាល​យើងខ្ញុំ ។

លោកជំទាវ​បន្តថា ដើម្បី​ជំនះ​នូវ​បញ្ហាលំបាក ប្រឈម​ជំងឺ​កូ​វីដ​-១៩​នេះ រាជរដ្ឋាភិបាល​យើងខ្ញុំ ក៏មាន​បញ្ហា​ដោះស្រាយ ការលំបាក​ជាច្រើន ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាជន ដូចជា​ការផ្តល់​ស្បៀង សម្រាប់​ពួកគាត់ ហើយក៏​មិនមែន​សម្រាប់​ផ្គត់ផ្គង់​តែ​ក្នុងប្រទេស​នោះទេ យើង​ក៏មាន​ពលរដ្ឋ​ចំណាកស្រុក មកពី​ប្រទេស​ថៃ ម៉ា​ទ្បេ​ស៊ី និង​វៀតណាម ដែល​យើង​ត្រូវការ​គិតគូរ​ខ្ពស់ ។​

លោកជំទាវ ម៉ែន សំអន បន្តទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ព្យាករណ៍​ថា ប្រសិនបើ​ការឆ្លង​នេះ មានការ​ថយចុះ អត្រា​ស្លាប់​ថយចុះ​កម្ពុជា​នឹង​ឈានទៅ​បើក​សេដ្ឋកិច្ច ទូទាំងប្រទេស​ទ្បើង​វិញ ពេលនោះ ស្ត្រី​និង​កុមារ របស់​យើង និង​ប្រកបមុខរបរ រកចំណូលបាន​វិញ ដូច​កន្លងមក​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទី មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣៨ នាទី មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម