កុំ​ច្រឡំ​ផ្តាសាយ​និង​កូវីដ ពេល​តេស្ត​រហ័ស​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កុំ​ច្រឡំ​ផ្តាសាយ​និង​កូវីដ ពេល​តេស្ត​រហ័ស​

បានផុស

នៅ

រហូត​មក​ដល់​ពេលនេះ​ការ​សង្ស័យ​នៅ​តែ​មាន​ក្នុង​ផ្នត់​គំនិត​ពលរដ្ឋ​មួយ​ចំនួន លើ​ការ​តេស្ត​រហ័ស​រក​កូវីដ ១៩ (Rapid Antigen test COVID-19) ដោយ​អះអាង​ថា​អ្នក​ដែល​ផ្ដាសាយ​តេស្ត​ទៅ​ប្រាកដ​ជារក​​ឃើញ​មេរោគ​កូវីដ ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​មន្ទីរពេទ្យ​ខេត្តកោះកុង​លោក​ ហៃ ឡៃសុន កន្លង​ទៅ​ក៏​បាន​ធ្វើ​ការ​ពន្យល់​លើ​ករណី​នេះ​ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​យល់​ច្រឡំ។

លោក​បាន​ពន្យល់​ថា ជំងឺ​ផ្តាសាយ​បង្ក​ឡើង​ដោយ​វីរុស​ប្រភេទ​ផ្សេង​ពី​វីរុស​កូវីដ​ ១៩ ដូចជា វីរុស rhinovirus, adenovirus និង​វីរុស influenza។ ចំណែក​ជំងឺ​កូវីដ​ ១៩ វិញ បង្ក​ដោយ​វីរុស​កូរ៉ូណា​ (coronavirus)​។

លោក​បាន​លើក​ឡើង ៦ ចំណុច ដើម្បី​ពលរដ្ឋ​ស្វែងយល់​អំពី​ការ​តេស្ត​រហ័ស​រក​កូវីត ១៩៖

១. ជាប្រភេទតេស្តមើលមេរោគកូវីដ ( Antigen) រហ័សពោលគឺលទ្ឋផល ត្រូវការរយៈពេលតែ ១៥នាទី (ប្រសិទ្ឋភាពតេស្តនេះប្រហាក់ប្រហែល ៩៥ %) ។

២. វិធី​ធ្វើ​ដោយត្បាររុនច្រមុះ ( nasopharyngeal or nasal swab specimens ) ជម្រៅ ២ សង់ទីម៉ែត ដោយបង្វិល ៥ ជុំ ។

៣. ប្រសិទ្ឋភាព​ខ្ពស់ (sensitivity) ប៉ុន្តែ​ទាប​ជាង​មើល​សំណាក PCR test (RT- PCR test)។ ប្រសិទ្ឋភាព​ចាប់​រក​មេរោគ​ឃើញ​ច្បាស់ល្អ ភាគច្រើន​នៅពេល​មានរោគសញ្ញា (ក្អក ផ្តាសាយ ឈឺ​បំពង់​ក ក្តៅខ្លួន) ពោល​គឺចាប់​ចន្លោះ​ថ្ងៃទី ៥ ទៅថ្ងៃទី៩ ក្រោយ​ពី​ឆ្លង ( ដំណាក់​មេរោគ​មាន​ច្រើន​នៅ​ក្នុង​សំណាក)។

៤. តេស្ត​នេះ​គេប្រើប្រាស់​ក្នុង​ការ​ផ្ទុះរាលដាល​ក្នុង​សហគមន៌ជាប្រភេទប្រមូលផ្តុំ (outbreak settings) ដើម្បីស្រាវជ្រាវ បែងចែក ញែកអ្នកដែលវិជ្ជមានអោយបានឆាប់ ប៉ុន្តែទោះជាអ្នកវិជ្ជមានឫ អវិជ្ជមានក៏ដោយក៏ត្រូវមើលសំណាក PCR test បន្ថែមប្រសិនបើមានករណីសង្ស័យ ឫមានរោគសញ្ញា ឫ ស្ថិតក្នុងតំបន់ប្រឈមខ្ពស់ (Serial screening in congregate settings)។

៥. ចំណុចខ្សោយរបស់តេស្តនេះគឺ៖

-ចាប់មេរោគមិនឃើញ មុនពេលអ្នកជំងឺ​ស្តែងចេញរោគសញ្ញា (asymptomatic phase) ពោលមុនថ្ងៃទី ៣ នៃការឆ្លង។
-តេស្តនេះ និងអវិជ្ជមាននៅពេលមេរោគក្នុងសំណាកចុះទាប (low virus) ចាប់ពីថ្ងៃទី ១១ តទៅ ហើយតំណាក់កាលនេះកម្រិតនៃការឆ្លងក៏ថមថយចុះផងដែរ ជាតំណាក់កាលលែងមានការគំរាមកំហែងនៃការឆ្លងទៀតហេីយ (no longer threat)។

៦. ចំណុចខ្សោយនៃលទ្ឋផលរបស់ PCR test គឺនៅតែមើលឃើញវិជ្ជមានដដែល ទោះជាអ្នកជម្ងឺស្ថិតក្នុងដំណាក់ជាសះស្បើយក៏ដោយ ( ខ្មោចមេរោគ dead virus) មានរយៈពេលរាប់សប្តាហ៏ទៅរាប់ខែ។

យោងតាម​ក្រសួងសុខាភិបាល​ រោគសញ្ញា​ជំងឺ​កូ​វីដ-​១៩ ​និង​ជំងឺ​ផ្តាសាយ​មាន​លក្ខណៈស្រដៀងគ្នាខ្លះៗដែលអាចធ្វើឱ្យអ្នកជំងឺយល់ច្រឡំ ប៉ុន្តែវាក៏អាចសម្គាល់បាននូវភាព​ខុសគ្នា​ដូចជា៖

រោគសញ្ញាផ្ដាសាយ

-ឡើង​កម្ដៅ​ខ្ពស់ ​តែ​​ធូរស្រាល​វិញ​បន្តិច​ម្ដងៗ

​-ក្អក​កណ្ដាស់​បន្តិចបន្តួច​ រួចធូរស្រាល​វិញ​

-ពុំ​មាន​អាកា​រៈ​រាគ​រូស​​

-ហៀរ​សំបោរ តឹង​ច្រមុះ​នាំឱ្យពិបាក​ដកដង្ហើម​

-​អស់កម្លាំង ​និងឈឺ​ខ្លួនតិចតួច

រោគសញ្ញាកូវីដ១៩

-គ្រុនក្តៅ​លើសពី​ ៣៧.៥​ អង្សា​សេ

​ -ក្អក​និង​ឈឺ​ក​លើសពី​៤​ថ្ងៃ

-​អាចមាន​អាការ​រមួល​ពោះ ​ក្អួតចង្អោរ ​រាគ​រូស ​និង​ពិបាក​ដកដង្ហើម

​-ករណី​ធ្ងន់ធ្ងរ​អាចឈាន​ដល់​រលា​ក​ឬ​ហើម​សួត​

-​ឈឺ​តាម​ដងខ្លួន​និង​ទទួលទាន​អាហារមិនសូវ​បាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អាវុធហត្ថ​រាជធានី​អរគុណ​សប្បុរសជន​ដែល​ផ្ដល់​ស្បៀង​ដល់​អាវុធហត្ថ​ក្នុង​យុទ្ធនាការ​រ​ប្រឆាំង​កូ​វីដ​-១៩​និង​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ម៉ៅ ធនិន សន្យា​រៀប​ចំ​ប្រព័ន្ធ​លូ​បង្ហូរទឹក​កខ្វក់​នៅ​ផ្សារ​កំពង់ត្រាច ដើម្បី​បញ្ចៀស​ការ​ជន់​លិច​និង​ក្លិន​ស្អុយ

ព័ត៌មានជាតិ៥ ម៉ោង មុន

បេសកកម្ម​ក្នុង​ការ​ទប់ស្កាត់​ទឹកជំនន់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ទទួល​បាន​លទ្ធផល​ជោគជ័យ អភិបាល​រាជធានី ថ្លែង​ការ​អរគុណ​និង​លើកទឹកចិត្ត កម្លាំង​ដែល​ចូលរួម

ព័ត៌មានជាតិ៥ ម៉ោង មុន

សេចក្តីព្រាងច្បាប់ ដើម្បី​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ ក្រោម​ដៃ​អង្គការ​សង្គម​ស៊ីវិល​រយៈពេល​១៥​ឆ្នាំ​អត់​ចេញ​ជា​រូបរាង

ព័ត៌មានជាតិ៦ ម៉ោង មុន

គ្រែ​ពេទ្យ​សម្រាក​ព្យាបាល​អ្នក​ជំងឺ​ចំនួន​៦គ្រឿង​ តម្លៃ​ស្មើ​ជាង​៦.០០០​ដុល្លារ​របស់​ក្រុមហ៊ុន​កាស៊ីណូ ដាយ​មិ​ន​ស៊ី​ធី ធ្វើការ​ឧបត្ថម្ភ​ដល់​អង្គភាព​អាវុធហត្ថ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services