Connect with us

ព័ត៌មានជាតិ

យក​សត្វកន្លង់ ព្យាបាល​រោគ​ដុះសាច់បំពង់ក ព្រោះ​មិន​ហ៊ានទៅពេទ្យ​ខ្លាច​បញ្ហា​ថ្ងៃក្រោយ

បានផុស

នៅ


សត្វកន្លង់ដែលជាអំបូរសត្វឃ្មុំវាមានទម្លាប់រកចំណីចិញ្ចឹមជីវិត ដោយក្រេបយកលម្អងផ្កា បើទោះផ្កានោះជាដើមរុក្ខជាតិអ្វីក៏ដោយចុះ បើនិយាយពីត្រនិចវាមានពិសខ្លាំងជាងសត្វឃ្មុំបើវាបានទិចហើយនោះនឹង​ចុកបុឺតមិនខាន។

សត្វប្រភេទនេះវាធ្វើសំបុកខុសពីសត្វឃ្មុំ ដែលធ្វើសំបុកហើយមានប្រយោជន៍ដល់សុខភាពមនុស្ស តាមរយះទឹករបស់វានៅនិងសំបុកយ៉ាងផ្អែមជាប់ចិត្ត។ បើងាកមកសត្វកន្លង់វិញធ្វើសំបុកផ្ទុយពីសត្វឃ្មុំ គឺទម្លាប់វាចោះដើមឈើធ្វើសំបុករបស់វា។ គេអាចដឹងគ្រប់ៗគ្នាដែរថា បើសិនជាផ្ទះសាសង់ពីឫស្សីឬឈើសត្វកន្លង តែងមកចោះធ្វើជាសំបុកដែលជាទម្លាប់បំផ្លាញជម្រករបស់មនុស្ស ស្ទើរគ្រប់ផ្ទះនៅតាមតំបន់ស្រុកស្រែមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើនិយាយពីគុណប្រយោជន៍របស់សត្វកន្លង់ ក៏មិនមានក្បួនបុរាណណាមួយបានចារទុកពីប្រយោជន៍ សម្រាប់​ជួយសង្គ្រោះជីវិតមនុស្សនូវជម្ងឺណាមួយដូចសត្វដទៃមួយចំនួននោះឡើយ។

យ៉ាងណា ថ្មីៗនេះកម្ពុជា​ថ្មី​បាន​ជួបសម្ភាសន៍ពលរដ្ឋមួយ​រូប​ ដែល​បាន​​យក​សត្វកន្លង់​ព្យាបាលរោគ ខណះដែលគាត់មិនធ្វើការវះកាត់នោះទេ។

អ្នកស្រីសួន ថានអាយុ៥៤ឆ្នាំ រស់នៅក្នុងស្រុកមោងឫស្សីបានរៀបរាប់ពីរោគរបស់អ្នកស្រីថា÷ “ខ្ញុំមានរោគដុះសាច់បំពង់ក ដែលជីតាខ្ញុំហៅថាខាន់ត្បៀតនោះយូរហើយ។ ខ្ញុំចេះតែទុកទៅព្រោះវាមិនសូវរំខានដល់ការរស់នៅនោះទេ ប៉ុន្តែប៉ុន្មានខែមកនេះវាឡើងរីកធំ ហើយមានខ្ទុះម្តងម្កាល។ វាតែងបង្កផលលំបាកខ្លាំងណាស់ដូចជាពិបាកលេបទឹកមាត់ ដេកមិនសូវលក់ឈឺក្បាលជាដើម។ តែខ្ញុំមិនឲ្យពេទ្យវះកាត់ទេព្រោះខ្ញុំបារម្ភណ៍នៅពេលក្រោយ ណាមួយខ្ញុំអត់លុយផងទើបសម្រេចដើររកសត្វកន្លងចំនួន៧មកកំឡោច ដាក់ជាមួយទឹកឃ្មុំលាប១ថ្ងៃ២ដងព្រឹកល្ងាច ទើបបានធូស្បើយខ្លាំង”។

ក្រោយពីកម្ពុជាថ្មីសួរសំនួរតើអ្នកស្រីដឹងថ្នាំនេះ តាមរបៀបណាគាត់ឆ្លើយថា “ពេលដែលសាច់ក្នុងករបស់ខ្ញុំវារីកធំទើបខ្ញុំនឹកឃើញជីតាបានប្រាប់តាំង​ពី​អ្នក​ស្រីនៅអាយុប្រហែល១៨ឆ្នាំ។ កាលណោះមានអ្នកកើតជម្ងឺនេះហើយ ជីតាខ្ញុំជាអ្នកធ្វើឲ្យគេលាបរាល់ថ្ងៃហើយពេលខ្ញុំសួរគាត់ថា អាណឹងគេហៅរោគអីតាជីតាប្រាប់ថា រោគខាន់ត្បៀតគឺដុះសាច់ក្នុងក។

ក្រោយការរៀបរាប់របស់អ្នកជំងឺ​រូប​នេះ កម្ពុជាថ្មីបន្តសំនួរថាតើរបៀបធ្វើថ្នាំមានអ្វីខ្លះ ហើយព្យាបាលជាសះស្បើយដែរទេក្នុងរយះពេលប៉ុន្មានថៃ្ងនេះ។ អ្នកស្រីឆ្លើយថា រកសត្វកន្លង់ឲ្យបានចំនួន៧ រួចដុតទាំង៧នោះឲ្យកើតជាខ្យូង ហើយបុកឲ្យហ្ម៉ត់រួចលាយទឹកឃ្មុំសុទ្ធឲ្យកើតជាល្បាយប៉ិៗពេលលាយថ្នាំ ហើយដុតធូក៣សសៃ រួចសូធ្យបាលី​៣​ចប់ ហើយផ្លុំដាក់ថ្នាំ៣ដង។ មុនចាប់ផ្តើមសូធ្របាលីត្រូវសូធ្យ”នមោ”៣ចប់សិន រួចយកមកលាបលើករត្រង់ចំណុចសាច់ដុះ ដោយលាបចាប់ពីលើចុះក្រោម១ថ្ងៃលាប២ដងព្រឹកល្ងាច ព្យាយាមឲ្យបានយ៉ាងហោច១០ថ្ងៃ គឺបានធូរបំពង់ករវិញហើយ។

អ្នកស្រីបានប្រាប់បាលីនោះថា “ពុទ្ធំរលាយក្រោទ្ធា ធម្មំរលាយក្រោទ្ធា សង្ឃំរលាយក្រោទ្ធា”៣ចប់ក្រោយសូធ្យ”នមោ”៣ចប់រួចរាល់ហើយផ្លុំដាក់ថ្នាំនោះទៅបានហើយ។ តែរយះពេលកំពុងលាបថ្នាំ ហាមបរិភោគប្រហុកសុទ្ធបើប្រើតិចតូចក្នុងសម្លរមិនអីទេ,ម្ទេស,នំបញ្ចុក,គ្រឿងស្រវឹងមួយរយះសិន ទើបទទួលផលល្អ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៩ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម