Connect with us

ព័ត៌មានជាតិ

ស្ទឹងព្រែកត្នោត កម្រិត​ទឹក​ស្រក​ចុះ​ជាង​មួយ​ម៉ែត្រ គិត​នៅ​ត្រឹម​ព្រឹកនេះ

បានផុស

នៅ

​គិត​មកដល់ព្រឹក​ថ្ងៃទី​១២ ​ខែតុលា​នេះ ស្ថានភាព​ទឹក​នៅ​ស្ទឹង​ព្រែក​ត្នោត បានចាប់ផ្ដើម​ស្រកយ៉ាងខ្លាំង​ហើយ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ ទាំង​មន្ទីរជំនាញ និង​អាជ្ញាធរ​ដែនដី​នៅតែ​បន្ត​ត្រៀម​បង្ការ​ទប់ស្កាត់គ្រោះ​មហន្តរាយ​ជានិច្ច​។​

លោក​ ម៉ៅ ប៊ុនធឿន ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​រាជធានី​ភ្នំពេញ​ បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី ១២ ​ខែតុលា​នេះ​ថា ស្ថានភាព​ទឹក​នៅ​ស្ទឹង​ព្រែក​ត្នោត​បាន​ស្រក​ចុះ​១​ម៉ែត្រ សម្រាប់​ថ្ងៃទី​១២​ តុលា​នេះ ពោលគឺ​ទឹកបាន​ស្រក​ព្រមៗ គ្នា​ទាំង​កម្ពស់​ទឹកនៅ​ខេត្តកំពង់ស្ពឺ កម្ពស់​ទឹក​នៅ​ខេត្តកណ្ដាល​ និង​កម្ពស់ទឹក​នៅ​រាជធានី​ភ្នំពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បញ្ជាក់ទៀតថា សម្រាប់​ថ្ងៃ​១២ ខែតុលា នេះ​ កម្ពស់​ទឹកនៅ​​ចំណុច​ស្ពាន​ឃ្លៃ មាន​កម្ពស់​៤,២០​ម៉ែត្រ ស្រកចុះ ០,៥​ម៉ែត្រ បើ​ប្រៀបធៀប​កាលពី​ម្សិល​មិញ ចំណុច​​រលាំង​ជ្រៃ​កម្ពស់​ទឹក​៦,៩០​ម៉ែត្រ ស្រក​ចុះ​០,០២​ម៉ែត្រ បើ​ប្រៀបធៀប​កាលពី​ម្សិល​មិញ និងចំណុច​ស្ពាន​កំពង់ទួល(​ស្ពាន​៧​មករា​) កម្ពស់​ទឹក​៦,២០​ម៉ែត្រ ស្រក​ចុះ​១​ម៉ែត្រ បើ​ប្រៀបធៀប​កាលពី​ម្សិល​មិញ​។​

លោក​បញ្ជាក់​បន្តថា ស្ថានភាព​ទឹក​នៅពេលនេះ មិនមាន​អ្វី​ជា​បញ្ហា​នោះទេ ប៉ុន្តែ​មន្រ្តី​ក៏​នៅតែ​សង្កេតមើល​ស្ថានភាព​ទឹក​និង​អាកាសធាតុ​បន្តទៀត ។​

លោក ​ម៉ៅ ប៊ុនធឿន បាន​បន្តទៀតថា ចំពោះ​វិធាន​ការបង្ការ​ទប់ស្កាត់​គ្រោះទឹកជំនន់​នេះ អាជ្ញាធរ​នៅតែ​បន្ត​ត្រៀម​ដដែល ទៅតាម​ការណែនាំ​របស់​លោក​ ឃួ​ង ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដោយពេល​នេះ មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​រាជធានី​ភ្នំពេញ បាន​លើកកូន​ទំនប់​តូច​មួយ​នៅលើ​ទំនប់ចាស់ ដែល​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​មមាញឹក ។​

លោក ​​ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ​មន្ទីរ​ធនធានទឹកតាម​ដាន​មើល​ស្ថានភាព​ទឹកជា​ប្រចាំ​ បើ​មាន​បញ្ហា​អ្វី​កើតឡើង​អាចជួយ​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេល និង​មិន​បង្ក​អោយ​ខូចខាត​ទ្រព្យសម្បត្តិ​ផងដែរ ។​

លោក​ ម៉ៅ ប៊ុនធឿន ក៏បាន​បញ្ជាក់ទៀតថា សម្រាប់​ក្រសួង​ធនធានទឹក​និង​មន្ទីរ​ធនធានទឹក​រាជ​ធានី​ភ្នំពេញ នៅតែប្រជុំ​ពិគ្រោះ​យោបល់​ពី​វឌ្ឍនៈភាព​ផ្លូវទឹក​ និង​ការ​បង្វែរ​ផ្លូវទឹក​ទៅ​តំបន់​ដែល​មិនមាន​ហានិភ័យ ពេល​មាន​បញ្ហា​ជន​លិច​៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម