Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ឆ្នាំង ទទួល​ស្គាល់​​មាន​ការ​ទារប្រាក់ពីគ្រួសារ​សព​ស្លាប់​ដោយ​កូវីដ

បានផុស

នៅ

លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងបានទទួលស្គាល់ថា ពិតជាមានករណីទារប្រាក់ពីគ្រួសារសពស្លាប់ដោយកូវីដ យកទៅចាត់ចែងដើម្បីបូជាសពពិតប្រាកដមែន ហើយរដ្ឋបាលក្រុងស្រុកក៍បានរៀបចំ ថវិកាចូលបុណ្យជូនគ្រួសារសពវិញរួចរាល់ផងដែរ។

តាមរយៈលិខិតរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងដែលបានរាយការណ៍ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាកាលពីថ្ងៃទី១១តុលា ម្សិលមិញ អភិបាលខេត្តកំពង់ឆ្នាំងបានជម្រាបជូនសម្តេចថា បន្ទាប់ពីមានគ្រួសារសព ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ បានខមិន (Comment)ចូលក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា មានការទារប្រាក់ពីគ្រួសារសពរួចមក រដ្ឋបាលខេត្តបានធ្វើការស្រាវជ្រាវទៅលើករណីនេះ ហើយបានរកឃើញថាពិតជាកើតមានករណីនេះប្រាកដមែន។

លោក ស៊ុន សុវណ្ណរិទ្ធ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាល​ខេត្តបានជម្រាបជួនសម្តេចទៀតថា ករណីនេះមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង ជាអ្នកសម្រប សម្រួល​ជាមួយអាចារ្យ ភ្លុក ហើយ អាចារ្យ ភ្លុក ជាអ្នកទារប្រាក់ដោយផ្ទាល់ ពីគ្រួសារសព ដើម្បីចាត់ចែងប្រើប្រាស់ក្នុងការបូជាសព ដោយមិនបានទំនាក់ទំនងទៅរដ្ឋបាលក្រុង ស្រុកឱ្យបានដឹងអំពីការខ្វះខាត ដើម្បីដោះស្រាយតាមការណែនាំរបស់អភិបាលខេត្តឡើយ។

អភិបាលខេត្តបានបញ្ជាក់ថា ជាគោលការណ៍រដ្ឋបាលខេត្តមិនដែលបានចេញសេចក្តីកំណត់ ឱ្យទារប្រាក់ពីគ្រួសារសព នោះឡើយគឺមានតែជួយឧបត្ថម្ភបន្ថែមដល់គ្រួសារសពដែលក្រីក្រ ខ្វះលទ្ធភាព ដើម្បីសម្រួលដល់ការលំបាក។ ជាងនេះរដ្ឋបាលខេត្តក៍បានណែនាំ ក្នុងករណីមានការបូជាសពដែលស្លាប់ដោយជំងឺកូវីដ-១៩ ក្រុមការងារបូជាសព ត្រូវទំនាក់ទំនងទៅរដ្ឋបាលក្រុង ស្រុកដើម្បីដោះស្រាយការខ្វះខាតគឺមិនឱ្យមានការទារប្រាក់ពីគ្រួសារសពនោះឡើយ។

គិតត្រឹមថ្ងៃទី ១១ ខែតុលាឆ្នាំ ២០២១ នេះ នៅក្នុងខេត្តកំពង់ឆ្នាំងមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ១០៨ នាក់ ក្នុងនោះ ៤៥ សព ចំណាយថវិកាអស់ ១៣៥ លានរៀល មួយសពចំណាយ៣ លាលរៀលដូចជាជួលមេនចល័តនិង ៦៣សពទៀតក្រោយរដ្ឋបាលខេត្តសាងសង់ឈាបដ្ឋានរួចរាល់ នឹងត្រូវបូជានៅកន្លែងកំណត់នៅភូមិដំណាក់កី ឃុំជើងគ្រាវស្រុករលាប្អៀរ ហើយថវិការដ្ឋបាលក្រុង ស្រុក ជាអ្នកចូលរួមចំណែក រ៉ាប់រងទាំងស្រុងក្នុងមួយសព ១លានរៀលអស់ថវិកាចំនួន ៦៣ លានរៀល សរុបចំនួន ១០៨ សព។

លោកអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុកជុំវិញខេត្តចូលរួមអស់ចំនួន ១៩៨លានរៀល។ លើកលែងករណីក្រុមគ្រួសារសពខ្លះដែលមានជីវភាពធូរធាមានទឹក ចិត្តស្រឡាញ់បងប្អូនសាច់ញាតិដោយស្ម័គ្រចិត្តឧបត្ថម្ភ​ជួយ​ដល់រថយន្តសង្គ្រោះភ្លុក អាចារ្យនិងប្រគេនព្រះសង្ឃដែលបាននិមន្តទៅ បង្សុកូល ដើម្បីឧទ្ទិសកុសពផលបុណ្យជូនដល់សពដែលត្រូវជា បងប្អូនសាច់ញាតិ បានចែកឋានទៅបានដល់សុគតិភពតែប៉ុណ្ណោះ ។

បើ​តាម​លោកអភិបាលខេត្តបានជម្រាបជូនសម្តេចនាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តកំពង់ឆ្នាំងប្តេជ្ញាមិនឲ្យករណីនេះកើតមានជាថ្មី និង​បន្តខិតខំត្រួតពិនិត្យរៀបចំការបូជាសពអ្នកជំងឺដែលស្លាប់ដោយកូវីដ-១៩ ឱ្យបានល្អប្រសើរបន្ថែមទៀត។

គួរបញ្ជាក់ថា ករណីនេះបានកើតមានតាំងពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដែលទើបនឹងមានការលើកឡើងក្នុងបណ្ដាញសង្គមនាពេល នេះ  ហើយក្រោយពីបានស្រាវជ្រាវ លើករណីនេះរួច រដ្ឋបាលក្រុងស្រុកក៍បានរៀបចំ ថវិកាចូលបុណ្យ​ជូន​គ្រួសារសពវិញរួចរាល់ផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម