Connect with us

ព័ត៌មានជាតិ

រយៈពេល៩ខែ អាជ្ញាធរជាតិអប្សរាអនុញ្ញាតការជួសជុលកែលម្អលំនៅដ្ឋានចំនួន១១៦២​គ្រួសារ​

បានផុស

នៅ

លោក ឡុង កុសល អ្នក​នាំពា​ក្យអាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់កម្ពុជា​ថ្មី​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ២០២១​នេះ​ថា រយៈពេល​៩ខែ​ក្នុង​ឆ្នាំ​២០២១​នេះ ក្រុមការងារ​លេខាធិកា​រដ្ឋា​ន​សហគមន៍​ទាំង​៥ និង​ក្រុមការងារ​ក្រៅ​ឧទ្យាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្តការងារ​ចុះ​ពិនិត្យ​ចំនួន​១៨៧៤ គ្រួសារ ក្នុងនោះ​ក្រុមការងារ​បាន​អនុញ្ញាត​ឱ្យមាន​ការជួសជុល​កែលម្អ​លំនៅដ្ឋាន​និង​សាងសង់​សំណង់​ស្រាល​តូចតាច​បាន​ចំនួន​១១៦២​គ្រួសារ ក្នុង​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ថែមទៀតថា ក្នុងចំណោម​អ្នកស្រុក​១១៦២ គ្រួសារ ដែល​ទទួលបាន​ការអនុញ្ញាត​រួមមាន ស្រុក​ប្រាសាទបាគង​ ចំនួន​១៧៤​គ្រួសារ ស្រុក​អង្គរធំ ​ចំនួន​២៦៣ គ្រួសារ ស្រុក​ពួក​ ចំនួន​១៨០​គ្រួសារ ក្រុង​សៀមរាប​ ចំនួន​២៦៩​គ្រួសារ ស្រុក​បន្ទាយស្រី​ចំនួន​២៤៤​គ្រួសារ និង​ក្រុមការងារ​ក្រៅ​ឧទ្យាន​ចំនួន​៣២ គ្រួសារ​។​

លោកក៏បាន​បញ្ចាក់ដែរ​ថា ប្រភេទ​នៃ​ការជួសជុល​កែលម្អ​លំនៅដ្ឋាន និង​សាងសង់​សំណង់​ស្រាល​តូចតាច​ដែល​ទទួលបាន​ការអនុញ្ញាត​រួមមាន ជួសជុល​ឬ​ប្តូរ​ដំបូល ជួសជុល​ជញ្ជាំង ប្តូ​រសសរ ប្តូរ​ជណ្តើរ ត​សំយាប តឥដ្ឋ​ក្រោមផ្ទះ សាងសង់​បង្គន់​អនាម័យ ទ្រុងមាន់ ចាក់ដី ក្រោលគោ ទ្រុង​ជ្រូក ។​ល​។ និង​តម្រូវការ​ផ្សេងៗ​ទៀត​ដែល​ចាំបាច់​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​។​

ការអនុញ្ញាត​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមការងារ​សហគមន៍ បាន​ចុះ​ពិនិត្យ​ទៅដល់​ខ្នង​ផ្ទះ​ជាក់ស្តែង​ និង​ឯកសារ​ចាំបាច់​ពាក់ព័ន្ធ​មួយចំនួនទៀត ដើម្បី​ជា​មូលដ្ឋាន​បច្ចេកទេស​ក្នុងការ​វាយតម្លៃថា​ ពួកគាត់​គឺជា​ប្រជា​ពល​ដ្ឋ​រស់នៅក្នុង​តំបន់​អង្គរ​ពិតប្រាកដ​តាំងពី​យូរយារ មានការ​បញ្ជាក់​យ៉ាងច្បាស់​លាស់​ពី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ​-​សង្កាត់ និង​មាន​តម្រូវការ​ជាក់ស្តែង​ក្នុងការ​កែលម្អ​ការរស់នៅ​ឱ្យបាន​ល្អប្រសើរ​។​

អាជ្ញាធរ​ជាតិ​អប្សរា​ មិន​ត្រឹមតែ​ផ្តល់​ការជួសជុល​ដល់ផ្ទះ​ចាស់ និង​សាងសង់​សំណង់​ស្រាល​តូចតាចក្នុង​នោះ​ក៏បាន​ធ្វើការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ការជួយ​សង្គ្រោះ​ពេល​ប្រជាជនមាន​ទុក្ខលំបាក រួមទាំង​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​បេតិកភណ្ឌ​ដល់​ប្រជាជន​គ្រប់ៗ​គ្នា​។ ពិសេស​ជាងនេះទៀត​នោះ សកម្មភាព​ទាំងនេះ ​គឺជា​ចូលរួមចំណែក​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា​ក្នុងការ​បង្ខិត​សេវាសាធារណៈ​របស់​រដ្ឋ​ឲ្យ​ចូល​ទៅ​ជិត​បងប្អូន​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​រាល់​ការចំណាយ​ទាំង​ពេលវេលា ​និង​ការធ្វើដំណើរ​ទៅមក​។

គួរ​បញ្ជាក់ដែរថា អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្កើត​ក្រុមការងារ​សហគមន៍​នេះ​ឡើង គឺ​ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​៤០១​គីឡូម៉ែត្រ​ការ៉េ ស្ថិតនៅក្នុង​ក្រុង​/​ស្រុក​ចំនួន​៥ ឃុំ​ចំនួន​២១ និង​ភូមិ​ចំនួន​១១២​៕

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម