ផ្ដន្ទាទោសបុរសចិន២នាក់ ដាក់ពន្ធនាគារ៣០ឆ្នាំ បទជួញគ្រឿងញៀន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ផ្ដន្ទាទោសបុរសចិន២នាក់ ដាក់ពន្ធនាគារ៣០ឆ្នាំ បទជួញគ្រឿងញៀន

បានផុស

នៅ

បុរសជនជាតិចិន២នាក់ ត្រូវបានចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ស្រី​ចៅក្រម អ៊ុក រេ​តគ​ន្ធា ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗ ៣០ឆ្នាំ ក្រោម​ការចោទប្រកាន់​ពីបទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន តាម​មាត្រា​៤០​នៃ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​កម្ពុ​ជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ តុលាការ​បាន​ពិន័យ​ប្រា​ក់បង់​ចូល​ថវិការដ្ឋ​ក្នុង​ម្នាក់ៗ ៦០​លាន​រៀល និង​បើកផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់។ ជន​ត្រូវ​ចោទ​ដែល​តុលាការ​ផ្ដន្ទាទោស​នេះ ទី​១ ឈ្មោះ អ៊ី ហៃ​យ៉ាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ, ទី​២ ឈ្មោះ ស៊ែ​វ ចឹ​ង​អ៊ី ភេទ​ប្រុស អាយុ​៣២ឆ្នាំ។ ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ ត្រូវបាន​សមត្ថកិច្ច​កម្ពុជា​ឃាត់ខ្លួន​កាលពី​ថ្ងៃទី២១ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ​ខណ្ឌចំការមន ជាមួយនិង​សារធាតុ​ញៀន​ច្រើន​ប្រភេទ​សរុប​ទម្ងន់​៦​គីឡូក្រាម ។

នៅក្នុង​សវនាការ ជនជាប់ចោទ​បាន​សារភាពថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ពួកគេ​នៅវេលា​ទៀបភ្លឺ​ពេល​យក​គ្រឿងញៀន​ទៅ​ឲ្យ​ម៉ូយ​នៅ​ណាហ្គា ប៉ុន្តែ​ពេល​ទៅ​ដល់​ក្បែរ​រង្វង់​មូល​ផ្សារ​ដើមថ្កូវ​ត្រូវ​ចាប់ខ្លួនបាន​តែម្ដង ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤៩ នាទី មុន

AFF​ Cup៖​ បើក​ឆាក​ កម្ពុជា​ ចាញ់​​ ម៉ាឡេស៊ី​ ១-៣

ព័ត៌មានជាតិ៥៩ នាទី មុន

សំណង់​មន្ទីរពេទ្យ​ពហុ​ជំនាញ​ភ្នំពេញ​នឹង​ត្រូវ​សាងសង់​ឡើង​កម្ពស់​២៦​ជាន់ ដោយ​ប្រើប្រាស់​ពេល​នៃ​ការសាងសង់​ប្រមាណ​៤​ទៅ​៥​ឆ្នាំ​

ព័ត៌មានជាតិ១ ម៉ោង មុន

រង្វង់​មូល​ស្រអែម នៅ​ស្រុក​ជាំ​ក្សាន្ត បាន​សម្ពោធ​កាត់​ខ្សែបូ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

ជីវិតកម្សាន្ដ១ ម៉ោង មុន

ថ្នាក់ដឹកនាំកំពូលៗក្នុងជួរដ្ឋាភិបាល តារាចម្រៀងល្បីៗ ផ្តល់កិត្តិយសចូលរួមក្នុងពិធីមង្គលប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រមុខ​រាជរដ្ឋាភិបាល អំពាវនាវ​ឲ្យ​ពង្រឹង​សមត្ថភាព​វិស័យ​សុខាភិបាល និង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​កុំឱ្យ​បរទេស​មើលងាយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services